Saturday, 6 May 2017

ទស្សនៈ​របស់​បក្ស​មួយ​ចំនួន​ចំពោះ​ការ​កំណត់​ទីតាំង​ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត​នៅ​ភ្នំពេញ​​


Khmer Circle: The only view that matters is that of Angka Leu... and that smug look on the face says it all!


ដោយ វ៉ាន វណ្ណដេត
2017-05-06

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។

Photo: RFA


គណបក្ស​នយោបាយ​ចំនួន​៣ មាន​ទស្សនៈ​ផ្សេងៗ​គ្នា ​ចំពោះ​បម្រាម​របស់​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ដែល​ហាម​មិន​ឲ្យ​ហែ​ក្បួន និង​ជួប​ប្រជុំ​គ្នា​ដើម្បី​ឃោសនា​បក្ស​នៅ​តាម​តំបន់​មួយ​ចំនួន​ដែល​គណបក្ស​ទាំង​នេះ​បាន​ដាក់​បេក្ខភាព​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់។

លោក ប៉ា សុជាតិវង្ស បាន​ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នៅ​រាជធានី​ភ្នំពេញ ណែនាំ​គ្រប់​គណបក្ស​មិន​ឲ្យ​ហែ​ក្បួន​តាម​ផ្លូវ​ធំៗ​មួយ​ចំនួន និង​ទីតាំង​សាធារណៈ នៅ​កណ្ដាល​ក្រុង​ភ្នំពេញ ស្ទើរ​ទាំង​អស់​ដើម្បី​សុវត្ថិភាព និង​កុំ​ឲ្យ​កកស្ទះ​ចរាចរណ៍។ គ.ជ.ប និង​គណបក្ស​កាន់​អំណាច​ទទួល​យក​បម្រាម​របស់​អភិបាល​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​គណបក្ស​ប្រឆាំង និង​គណបក្ស​រាជា​និយម​ស្នើ​អាជ្ញាធរ​ពិចារណា​ម្ដង​ទៀត។



អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន្ដ អះអាង​ថា បម្រាម​សាលាក្រុង​នេះ​មិន​រំលោភ​ច្បាប់​បោះឆ្នោត​ទេ។ លោក​ថា គណបក្ស​កាន់​អំណាច​នឹង​គោរព​តាម​ការ​ណែនាំ​នេះ៖ «»។

ទីតាំង​ដែល​សាលា​រាជធានី​ហាម​មិន​ឲ្យ​គណបក្ស​នយោបាយ​ដង្ហែ​ក្បួន​តាម​ផ្លូវ មាន​ដូចជា​មហាវិថី​ព្រះ​នរោត្តម សហព័ន្ធ​រុស្ស៊ី ព្រះមុនីវង្ស ព្រះសីហនុ ម៉ៅសេទុង ផ្លូវ​ទេពផន វិថី​សុធារស សុរាម្រឹត និង​ផ្លូវ​ជុំវិញ​ព្រះបរមរាជវាំង។ ទីប្រជុំជន​ដែល​អាជ្ញាធរ​ហាម​ប្រមូលផ្ដុំ​ឃោសនា​បក្ស គឺ​នៅ​ផ្លូវ​ជុំវិញ​ផ្សារ ឯ​ទី​សាធារណៈ​វិញ គឺ​សួនច្បារ​ធំៗ ស្ថិត​ក្នុង​ខណ្ឌ​ចំការមន និង​ខណ្ឌ​ដូនពេញ។

ចំពោះ​បម្រាម​នេះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថា គណបក្ស​ប្រឆាំង​មិន​ទាន់​ទទួល​យក​បម្រាម​នេះ​បាន​ទេ ហើយ​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​រង់ចាំ​ប្រធាន​គណបក្ស​គឺ​លោក កឹម សុខា ត្រឡប់​ពី​សហរដ្ឋអាមេរិក ដើម្បី​ជជែក​គ្នា​ពី​បញ្ហា​នេះ​ជា​មុន​សិន៖ «»។

បម្រាម​ដែល​សាលាក្រុង​ដាក់​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ត្រូវតែ​អនុវត្ត​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​ធ្វើ​ការ​ផ្នែក​បោះឆ្នោត​យល់​ថា នឹង​ប៉ះពាល់​ដល់​ច្បាប់​បោះឆ្នោត។ ប៉ុន្តែ​អ្នកនាំពាក្យ​របស់​សាលាក្រុង​វិញ​យល់​ថា មិន​ប៉ះពាល់​ទេ ហើយ​បម្រាម​នេះ​គឺ​ជា​ការ​ជួយ​ដល់​គណបក្ស​នយោបាយ​ឲ្យ​ហែ​ក្បួន​កុំ​ឲ្យ​ជួប​ឧបសគ្គ​ទៅ​វិញ​ទេ។

ចំណែក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ ស្នើ​ឲ្យ​អាជ្ញាធរ​យោគយល់ និង​ជួយ​សម្រួល​ដល់​គ្រប់​គណបក្ស​ឲ្យ​ហែ​ក្បួន​ដោយ​បណ្ដាក់​វេន​គ្នា​ហែ។ អ្នកនាំពាក្យ​គណបក្ស លោក ញ៉េប ប៊ុនជិន យល់​ថា តំបន់​ដែល​ហាមឃាត់ ទោះ​មិន​ហែ​បក្ស​ក៏​កកស្ទះ​ដែរ តែ​បើ​មាន​ការ​សម្រួល​ពី​អាជ្ញាធរ​កុំ​ឲ្យ​គណបក្ស​ហែ​ជាន់​ផ្លូវ​គ្នា នឹង​មិន​កកស្ទះ​ចរាចរណ៍៖ «»។

​ច្បាប់​បោះឆ្នោត​ថ្មី​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​ឃោសនា​បោះឆ្នោត​តាម​ឃុំ-​សង្កាត់ រយៈពេល ១៤​ថ្ងៃ មុន​ការ​បោះឆ្នោត ហើយ​ក្នុង​ពេល ១៤​ថ្ងៃ​នេះ គណបក្ស​នយោបាយ​អាច​ហែ​ក្បួន​ឃោសនា​បាន​ចំនួន ២​ដង។ ក្នុង​ចំណោម​គណបក្ស​ទាំង​៦ ដែល​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ​រាជធានី​ភ្នំពេញ មាន​តែ ៣​គណបក្ស​ទេ​ដែល​ប្រឈម​នឹង​បម្រាម​របស់​អភិបាល​ក្រុង​ខ្លាំង​ជាង​គេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់​ថា បម្រាម​របស់​សាលាក្រុង​មិន​ប៉ះពាល់​ដល់​ច្បាប់​បោះឆ្នោត​ទេ។ លោក​ថា បម្រាម​ហែ​ក្បួន​ជា​ចំណាត់​ការ​ស្មើ​ភាព មិន​មែន​ហាម​តែ​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ ម្យ៉ាង​ទៀត នៅ​ក្នុង​សង្កាត់​ដែល​អាជ្ញាធរ​ដាក់​បម្រាម​មាន​ផ្លូវ​ច្រើន​ទៀត​សម្រាប់​ឲ្យ​ហែ​ក្បួន។ ចំពោះ​ទីតាំង​សាធារណៈ​វិញ លោក​ថា គ្រប់​គណបក្ស​ដែល​បាន​ដាក់​បេក្ខភាព​ឈរ​ឈ្មោះ​អាច​ជជែក​ជាមួយ​គ្នា​ដើម្បី​ដាក់​សំណើ​ជា​រួម​មួយ សុំ​បើក​ទីតាំង​សាធារណៈ​ណា​មួយ​វិញ៖ «»។

អ្នកនាំពាក្យ គ.ជ.ប ថា ការ​ហាម​ហែ​ក្បួន​ឃោសនា​តាម​ផ្លូវ​ដែល​ខុស​ពី​ច្បាប់​បោះឆ្នោត លុះត្រាតែ​ឃុំ-​សង្កាត់​នោះ មាន​ផ្លូវ​តែមួយ​ដែល​គណបក្ស​នយោបាយ​មិន​អាច​ហែ​ក្បួន​បាន។ តែ​ទោះជា​យ៉ាង​ណា សង្គម​ស៊ីវិល​យល់​ថា ជា​ការ​សោកស្ដាយ​ដែល​គណបក្ស​នយោបាយ​មិន​អាច​ឃោសនា​ពី​គោលនយោបាយ​របស់​ខ្លួន​បាន​ពេញលេញ ខណៈ​ដែល​រយៈពេល​នៃ​យុទ្ធនា​ការឃោសនា និង​ការ​ហែ​ក្បួន​មាន​តិច ហើយ​រង​នូវ​ការ​រឹតត្បិត​តាម​ទីតាំង​ធំៗ​ដែល​គណបក្ស​នយោបាយ​ចង់​បង្ហាញ​នៅ​ទី​នោះ៕

6 comments:

Anonymous said...

Sok Eysan is a Vietnamese/Yuon agent or spy working in Vietnamese-Installed CPP regime led by Hun Sen. Hun Sen has no power, but he was ordered by his Vietnamese military masters in Hanoi and other Vietnamese secret agents like Sok Eysan

Anonymous said...

Why am I hating Ah Runteas Banh Min Sok Ey San so much ?

Ah Choy Marai Sok Ey San Niss is far worse that Ah Phay Sipohan.

Anonymous said...

10:26 pm

Your sentiment is well grounded: Phay Siphan is considered an upstart, a punchbag even by his boss Hun Sen; a figure of ridicule, whereas Sok Eysan is the real deal - the kind that conspires to keep Cambodia under Hanoi's yoke, whatever the means! Eysan is, perhaps, more than a "spokesman", and is in effect - at least - on a par with Men Sam An [in CPP pecking order] and many others operating behind the scene. These people had probably been around even before 1970 or the Lon Nol era.

Anonymous said...

Couldn't agree more 10:53 pm, they must have been there probably since Sihanouk era plus 30 plus years tenure with Hun sen regime - who knows? They are the real pros considering the way they read and write Khmer. Thanks for taking the time to write.

Your friend

Anonymous said...

Yup, that smug look on the face says it all! lol!!! Yup, agree with you 120% KC. Thanks. Bon weekend, et Portes-toi bien!

Anonymous said...

Yes, Sok Eysan is a pure Yuon/Vietcong parasite in CPP. He uses Khmer named. We can see the way he talks as a spoke person for his Hanoi bosses