04 ឧសភា 2017
ភី សុភាដា
voa

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងទទួលការពិនិត្យជំងឺ និងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែង នៅក្នុងប្រទេសសិង្ហបុរី។ (រូបថតពីទំព័រហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)
លោកហ៊ុន សែន ក៏បានសុំអភ័យទោស និងការយោគយល់ពីមន្ត្រីរាជការ អាជ្ញាធរប្រចាំខេត្តកំពង់ស្ពឺ ក៏ដូចជាអ្នកការទូតបរទេសនានា ដោយសារលោកត្រូវសម្រេចចិត្តលុបចោលភ្លាមៗនូវកម្មវិធីជួបជុំមួយ ដែលបានគ្រោងទុករួចទៅហើយ។
វ៉ាស៊ីនតោន —
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាមេដឹកនាំកាន់អំណាចយូរជាងគេមួយរូបនៅលើពិភពលោក កំពុងទទួលការពិនិត្យជំងឺ និងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែង នៅក្នុងប្រទេសសិង្ហបុរី។ នេះបើតាមការបញ្ជាក់របស់លោក នៅលើទំព័រ Facebook ផ្ទាល់ខ្លួនលោក កាលពីថ្ងៃពុធទី ៣ ខែឧសភា ម្សិលមិញ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយការហត់នឿយខ្លាំងពេក ខ្ញុំធ្លាក់ខ្លួនមានជំងឺ ដែលចាំបាច់ត្រូវមកពេទ្យបន្ទាន់ ដើម្បីពិនិត្យ និងព្យាបាល។ ខ្ញុំស្ថិតក្នុងមន្ទីរពេទ្យនៅសិង្ហបុរី តាំងពីម៉ោង ២ ល្ងាច ថ្ងៃ ៣ ឧសភា»។
លោកហ៊ុន សែន ក៏បានសុំអភ័យទោស និងការយោគយល់ពីមន្ត្រីរាជការ អាជ្ញាធរប្រចាំខេត្តកំពង់ស្ពឺ ក៏ដូចជាអ្នកការទូតបរទេសនានា ដោយសារលោកត្រូវសម្រេចចិត្តលុបចោលភ្លាមៗនូវកម្មវិធីជួបជុំមួយ ដែលបានគ្រោងទុករួចទៅហើយ។
លោកបាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំសុំការយោគយល់ពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តកំពង់ស្ពឺ ដែលខ្ញុំត្រូវជួបនៅព្រឹកនេះ តែត្រូវអាក់ខាន។ សុំការយោគយល់ពីមិត្តភ័ក្ដិបរទេស ពិសេសជប៉ុន ឥណ្ឌា បារាំង ដែលកម្មវិធីគ្រោងទុកសម្រាប់ការជួប ត្រូវបានលុបចោលទៅវិញ»។
គេក៏ឃើញមានការបង្ហោះរូបថតប៉ុន្មានសន្លឹកផងដែរ នៅលើទំព័រ Facebook របស់លោក ហ៊ុន សែន ផ្ទាល់ អំពីរូបលោកសម្រាកនៅលើគ្រែពេទ្យ ដោយមានសមាជិកក្រុមគ្រួសារលោកមួយចំនួននៅក្បែរនោះ។
លោក ហ៊ុន សែន ក៏បានបន្ថែមទៀតថា លោកគ្រោងនឹងធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃពុធ ទី ៧ ខែឧសភា សប្ដាហ៍ក្រោយ ដើម្បីបន្តការងារប្រចាំថ្ងៃរបស់លោកជាបន្តទៀត។
កាលពីឆ្នាំមុន លោក ហ៊ុន សែន ក៏ធ្លាប់បានទៅពិនិត្យសុខភាពផងដែរនៅក្នុងប្រទេសសិង្ហបុរី ដែលកាលនោះ លោកអះអាងថា ជាការពិនិត្យសុខភាពធម្មតា៕
9 comments:
គ្មានអ្វីទៀងទាត់ទេ ក្នុងលោកនេះ...
អ-និ-ច្ចំ ទុ-ក្ខំ អ-ន-ត្តា បាលីភាសាសម្ដេចដឹងច្បាស់ កាលជាក្មេងវត្តរត់មាត់ចាំណាស់ ដល់ពេលវ័យចាស់ឈឺស្លាប់មិនខាន។
សត្វលោកទាំងអស់ចង់រស់បានយូរ ប្ដេជ្ញាតស៊ូការពារឲ្យបាន ខ្លួនមួយជាតិមួយមិនកែរប្រែប្រាណ ដល់ទីអវសានខ្លួនស្លាប់ជាតិរស់។
កើតមកជាខ្មែរកុំសា្លប់ជាយួន ជួយលាក់បំភាន់យួនយក ដី កោះ សម្បត្តិព្រៃឈើកាប់ជីកចូកគាស់
មាសពេជ្រដូរដោះដើម្បីអំណាច?
អ-និ-ច្ចំ ទុ-ក្ខំ អ-ន-ត្តា កើតជាតិ ណាៗ សម្ដេចកុំខ្លាច កើតជាខ្មែរវិញព្រោះយួនបិសាច
ជាតិសាសន៏កោងកាចសំឡាប់ជាតិ ខ្មែរ!!!
You don't look too good, Samdech?
ហ៊ុនសែនជាអតីតខ្មែរក្រហម ចំពោះជំងឺរបស់ហ៊ុនសែនពេលនេះ គឺនៅសម័យនោះ គេហៅថាជំងឺសតិអារម្មណ៍ ហើយបើទៅធ្វើការមិនកើតគឺត្រូវយកទៅវៃចោល។
5:14 am, how come you always come up with such a bright idea. Can't keep up with you...I may steal your idea again adding as salt and pepper to the little poem above if you don't mind...Thx and take care!!!
Sok An wanted Hun Sen to be his roommate because Sok An loved Hun Sen so much.
គ្មានអ្វីទៀងទាត់ទេ ក្នុងលោកនេះ...
អ-និ-ច្ចំ ទុ-ក្ខំ អ-ន-ត្តា បាលីភាសាសម្ដេចដឹងច្បាស់ កាលជាក្មេងវត្តរត់មាត់ចាំណាស់ ដល់ពេលវ័យចាស់ឈឺស្លាប់មិនខាន។
សត្វលោកទាំងអស់ចង់រស់បានយូរ ប្ដេជ្ញាតស៊ូការពារឲ្យបាន ខ្លួនមួយជាតិមួយមិនកែរប្រែប្រាណ ដល់ទីអវសានខ្លួនស្លាប់ជាតិរស់។
កើតមកជាខ្មែរកុំសា្លប់ជាយួន ជួយលាក់បំភាន់យួនយក ដី កោះ សម្បត្តិព្រៃឈើកាប់ជីកចូកគាស់
មាសពេជ្រដូរដោះដើម្បីអំណាច?
អ-និ-ច្ចំ ទុ-ក្ខំ អ-ន-ត្តា កើតជាតិ ណាៗ សម្ដេចកុំខ្លាច កើតជាខ្មែរវិញព្រោះយួនបិសាច
ជាតិសាសន៏កំណាចសំឡាប់ជាតិ ខ្មែរ!!!
សតិអារម្មណ៏ជម្ងឺសម្ដេច ពេទ្យគេដឹងស្រេចមិនបាច់មើលថែរ ជំនាន់ប៉ុលពតសម្ដេចចាំដែរ? វិលទៅធ្វើស្រែមិនកើតវៃចោល។
ធ្វើការមិនកើតសម្ដេចកុំភ័យ អុងឡឺងលកលៃអត់អោនមិនថ្កោល ដល់អង្គការលើបាត់ខ្លួនស្រមោល
ខ្មែរមិនតែលតោលកញ្ជះអុងឡឺង៕
Certainly Hun Manet will replace Mr. Hun Sen if anything happens...
The real question is: Will Hun Manet be a better leader?
Knock, knock, who's there?, the devil,the devil who?.It's time to get ready to go.Oh that devil. By the way how is sok an my in law?. Well since he arrived, he has been screaming in his most excruciating agony. Oh that bad uh!. Yes our laws down here is eye for an eye.Don't worry samdech, your turn comes soon enough.
Give samdech a pretty young virgin girl, he 'll be back on his feet with no time.
Post a Comment