Khmer Circle: One [Sao Sokha] boasts of Communist Vietnam and Adolf Hitler as his role models. The other publicly threatens civilians with 'knocking their teeth off' should they repeat any post-election protest! Some army chiefs the Kingdom of Wonder has... Meanwhile, all 3 of Cambodia's neighbours infringe on Cambodian territory with impunity.
ដោយ តាំង សារ៉ាដា
2017-05-16
rfa
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ថ្លែងក្នុងពិធីទទួលកងកម្លាំងរក្សាសន្តិភាពកម្ពុជា មកពីប្រទេសស៊ូដង់ និងប្រទេសម៉ាលី កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ និងអ្នកវិភាគចាត់ទុកការគំរាមកំហែងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងការវៃបំបាក់ធ្មេញជនណាដែលហ៊ានតវ៉ាលទ្ធផលឆ្នោតថា ធ្វើឡើងផ្ទុយពីច្បាប់ និងខុសពីវិជ្ជាជីវៈយោធា។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអះអាងថា សម្ដីរបស់លោក ទៀ បាញ់ ត្រឹមត្រូវទៅតាមច្បាប់។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ទាមទារឲ្យលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ ចុះចេញពីតំណែងមកធ្វើជាឧបករណ៍ផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញប្រសើរជាងដោយសារលោកកំពុងធ្វើការខុសតួនាទី។
លោក ហ្វីល រ៉ូប៊ឺតសុន៖ «លោក ទៀ បាញ់ ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិ មិនត្រូវជាប់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញជនស៊ីវិល ឬការធ្វើបាតុកម្មរបស់ជនស៊ីវិលនោះទេ។ យោធាត្រូវតែនៅអព្យាក្រឹត្យមិនលម្អៀង ហើយផ្ដោតការងាររបស់ខ្លួនខាងកិច្ចការការពារប្រទេសពីការឈ្លានពានរបស់ប្រទេសដទៃ មិនមែនមកធ្វើជាញញួរដើម្បីវាយប្រហារក្រុមអ្នកតវ៉ាដោយសន្តិវិធីនោះឡើយ។ ខ្ញុំគិតថា លោក ទៀ បាញ់ គួរមើលលក្ខខណ្ឌការងាររបស់ខ្លួនម្ដងទៀត។ ប្រសិនបើការងាររបស់គាត់គ្រាន់តែធ្វើជាឧបករណ៍របស់គណបក្សប្រជាជនកម្ពុជា ក្នុងការប្រើកងកម្លាំងដើម្បីវាយប្រហារក្រុមអ្នកតវ៉ាប៉ុណ្ណោះទេ ដូច្នេះគាត់គួរតែចុះចេញទៅហើយ រកការងារថ្មីធ្វើទៅវិញទៅ»។
ការថ្លែងរបស់មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ រូបនេះ ធ្វើឡើងក្រោយពីលោក ទៀ បាញ់ បានគំរាមជាសាធារណៈថា នឹងវ៉ៃជនណាដែលហ៊ានក្រោកតវ៉ាលទ្ធផលក្រោយការបោះឆ្នោតឲ្យបែកធ្មេញតែម្តង។
លោក ទៀ បាញ់ ព្រមានថា លោកមិនអាចបណ្ដែតបណ្ដោយឲ្យមានការតវ៉ាណាមួយក្រោយការបោះឆ្នោតអាចកើតឡើងបានទៀតនោះទេ៖ «ពេលដែលបោះឆ្នោតចាញ់ហើយ គឺមិនព្រមចាញ់ទេ ចេញមកព្រោងព្រាតមកទាមទារនេះ ទាមទារនោះ ដាក់បែកធ្មេញឥឡូវហើយ លើកនេះមិនទុកទេ ប្រាប់ឲ្យហើយ គឺនិយាយគ្នាត្រង់អ៊ីចឹងតែម្ដង ថាម៉េចថាចុះ រឿងពិតត្រូវនិយាយគ្នាអ៊ីចឹង មិនអុនញ្ញាតជាដាច់ខាត»។
លោក ហ្វីល រ៉ូប៊ឺតសុន អះអាងថា ការព្រមានរបស់លោក ទៀ បាញ់ ផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ ផ្ទុយពីកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងជាការគំរាមកំហែងដល់នីតិរដ្ឋរបស់កម្ពុជា។
ប៉ុន្តែអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកការគំរាមរបស់លោក ទៀ បាញ់ ធ្វើឡើងដោយត្រឹមត្រូវក្នុងកិច្ចការពាររដ្ឋាភិបាលស្របច្បាប់៖ «កងកម្លាំងប្រដាប់អាវុធគឺជាកងកម្លាំងរបស់ជាតិ។ អ៊ីចឹងពេលណា គណបក្សណាមួយជាប់ឆ្នោតបានបង្កើតរាជរដ្ឋាភិបាលទៅជារាជរដ្ឋាភិបាលរបស់ជាតិ។ អ៊ីចឹងហើយកងទ័ពជាតិត្រូវតែការពាររាជរដ្ឋាភិបាលរបស់ជាតិ។ គាត់និយាយត្រឹមត្រូវតាមតួនាទីកងកម្លាំងប្រដាប់អាវុធរបស់ជាតិ។ គាត់មិនបានគំរាមកំហែង ឬមានចេតនាអាក្រក់ណាមួយទេ គឺថាចង់ទប់ស្កាត់រាល់បាតុភាពអសកម្មទាំងឡាយណាដែលចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់»។
ទោះជាយ៉ាងណាក៏ដោយ អ្នកឃ្លាំមើលសង្គមបានហៅការគំរាមរបស់លោក ទៀ បាញ់ ថាជាការរំលោភអំណាច និងរំលោភដល់ដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ដែលមានអំណាចក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់របស់ប្រទេស។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ ប្រាប់អាស៊ីសេរីតាមទូរស័ព្ទថា សារព្រមានប្រើអំពើហិង្សារបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា គឺជាសារបែបញុះញង់ បង្កភាពចលាចលដល់សន្តិសុខជាតិ។
លោកជំរុញឲ្យសមត្ថកិច្ចទីក្រុងភ្នំពេញ ចាត់វិធានការទៅលើបញ្ហានេះជាបន្ទាន់ ដើម្បីរក្សាភាពស្ងប់ស្ងាត់នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជាតិនៅពេលខាងមុខ៖ «នេះជាការញុះញង់បង្កឲ្យមានភាពវឹកវរ។ នេះជាបទល្មើសព្រហ្មទណ្ឌ»។
ជាងនេះទៅទៀត លោកបណ្ឌិត ឡៅ ម៉ុងហៃ ជំរុញឲ្យរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិន និងកងយោធពលខេមរភូមិន្ទឆ្នាំ១៩៩៨ ដើម្បីយោធាត្រូវរក្សាអព្យាក្រឹតភាពរបស់ខ្លួនក្នុងមុខនាទីសកម្មភាពការងារ ហើយហាមឃាត់ការប្រើមុខងារ និងសម្ភារៈរបស់រដ្ឋដើម្បីបម្រើក្នុងសកម្មភាពគណបក្សនយោបាយ៕
9 comments:
Ah Kandor Krun Tea Banh !!
Nobody is afraid of Ah Kandor Krun Tea Banh !!
Tea Banh does not even have Khmer blood.
"Tea Banh" is of Sino-Thai descent. His father, a Thai-Chinese, was named Tea Toek (Thai: เต็ก; RTGS: Tek) and his mother Nou Peng Chenda.
https://en.wikipedia.org/wiki/Tea_Banh
KC, you took the word out of the Khmer people's mouth re Meanwhile, all 3 of Cambodia's neighbours infringe on Cambodian territory with impunity....
Khmer Circle: One [Sao Sokha] boasts of Communist Vietnam and Adolf Hitler as his role models.
----------
I only read Sao sokha boasted/praised Hitler as his role model, never Vietnam. Did I miss some news?
If you keep making up false accusation, you cause the none-Khmer to look down on the entire Khmer race.
I can smell ah kantorb in your breath, 8:24 am.
Don’t play your racist card here, if you don’t agree with “wikipedia”, login and edit the link below:
https://en.wikipedia.org/wiki/Tea_Banh
អា ទាបាញ់ អាមុខសេះអែងហ្នឹងហើយ ទើបសមអោយគេយកញញួរវៃធ្មេញខាងមុខអោយត្រង់។ អា រដ្ឋមន្រ្តីក្រសួងការពារពងក្ដ !
Ah Min Krub Teuk Tea Banh.
Roth Mun Trey Krar Suong Karpear Cheat Kanduoy Mer Vear Ey !!
Ah Leu Keu Tea Ter Banh !! Banh Kbal Mer Eung Teuy Ah Lgi Lgneu Tea Banh !!
The bad behavior of underlings reflects the character of their boss, Hun Sen.
Ah Tea Runteas Banh wanted to show YUon and Ah Kwack Hun Sen that he will be a faithful dog during crisis time.
Khmer people should castrate Ah Banh Tea.
Post a Comment