Manekseka Sangkum: Isn't it one of an incumbent Prime Minister's duties to report the workings of his government and put himself before the elected members of the national assembly for questioning?
When was the last time the "Prime Minister" observed this democratic requirement? Why is he so afraid of being questioned?
😎😎😎
10 ឧសភា 2017

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងកម្មវិធីប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា លើកទី១៥៤នៅស្នាក់ការរបស់កាកបាទក្រហមកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧។ (រូបថតដកស្រង់ចេញពីហ្វេសប៊ុករបស់ Samdech Hun Sen, Cambodian Prime Minister)
ភ្នំពេញ —
លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅព្រឹកថ្ងៃពុធនេះបានថ្លែងថា លោកនឹងឲ្យក្រសួងការពារជាតិកម្ពុជាពិនិត្យស្ថានភាពទាហានកម្ពុជា បម្រើការក្នុងបេសកកម្មអ.ស.បនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលឡើងវិញ។
លោកហ៊ុន សែនបន្ថែមថា ការណ៍នេះគឺ «ដើម្បីនឹងពិនិត្យមើលនូវចំណុចខ្លាំង និងចំណុចខ្សោយនៃការរៀបចំថាហេតុអ្វីបានជា បណ្តាលឲ្យមានព្រឹត្តិការណ៍បែបនេះកើតឡើង»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនថ្លែងដូច្នេះនៅក្នុងពិធីខួបទី១០ឆ្នាំនៃទិវាអតីតយុទ្ធជននៅរាជធានីភ្នំពេញ។
ការលើកឡើងរបស់លោកហ៊ុន សែនគឺ ធ្វើឡើងនៅថ្ងៃដែលលោកអគ្គលេខាធិការអ.ស.បAntónio Guterres បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការវាយប្រហារដែលបានសម្លាប់ទាហានកម្ពុជាសរុប៤នាក់ របួសម្នាក់នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ សេចក្តីថ្លែងការណ៍របស់លោកអគ្គលេខាធិការអ.ស.បក៏និយាយដែរថា ទាហានម៉ារ៉ុកម្នាក់នៅបាត់ខ្លួននៅឡើយ។
សេចក្តីថ្លែងការណ៍នេះសរសេរថា លោកអគ្គលេខាធិការអ.ស.បថ្កោលទោសខ្លាំងក្លាចំពោះការវាយប្រហារក្រុមប្រឆាំង Balaka ដ៏គួរឲ្យសង្ស័យ ដែលវាយប្រហារមកលើក្បួនរថយន្តបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលកាលពីយប់ថ្ងៃច័ន្ទ។ លោកអគ្គលេខាធិការបានសម្តែងការចូលរួមរំលែកទុក្ខ ហើយបួងសួងឲ្យអ្នករបួសឆាប់បានជាសះស្បើយ។
លោកហ៊ុន សែននិយាយនៅថ្ងៃពុធនេះថា កម្ពុជានឹងមិនចុះចាញ់អំពើភេរវកម្ម ហើយនឹងមិនបញ្ឈប់ការចូលរួមចំណែកក្នុងបេសកកម្មរបស់អ.ស.ប ដោយសារតែគ្រោះថ្នាក់នេះទេ។
លោកហ៊ុន សែនបានបដិសេធព័ត៌មានតាមបណ្តាញសង្គម Facebook ដែលថា ទាហានកម្ពុជាត្រូវគេកាត់ក្បាលនោះ។ លោកបានព្រមានអ្នកប្រើប្រាស់ Facebook ឈ្មោះឡុង ឌីម៉ង់ ដែលបង្ហោះព័ត៌មានថា កងទ័ពមួកខៀវកម្ពុជាត្រូវគេកាត់ក្បាលនោះ។
«តែខ្ញុំនៅតែព្រមានចំពោះឡុង ឌីម៉ង់ ដែលបង្ហោះ Facebook នេះ ឲ្យដកចេញជាបន្ទាន់ ហើយក៏បញ្ជាឲ្យធ្វើការស្រាវជ្រាវ។ កងទ័ពកម្ពុជាមិនត្រូវបានកាត់ក្បាលនោះទេ»។
របាយការណ៍បានបង្ហាញថា ក្នុងរយៈពេល១០ឆ្នាំនេះ កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ បានចំនួនជាង៣.៥០០នាក់ដើម្បីទៅបំពេញបេសកកម្មបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមបណ្ដាប្រទេសនានា ដូចជាប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ ស៊ីរី ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្ដាលនេះឯង៕
1 comment:
ធ្វើម្តេចទេពួកគាត់ទាំង ៤ នាក់ ស្លាប់បាត់អស់ទៅហើយ តែអាឡប់ខ្ញុំសុំតែមួយគត់ គឺបើ យូអិន បានឲ្យប្រាក់បំណាច់ដែលពួកគាត់ស្លាប់នោះ សូម ដែកជោ មេត្តាកុំកាត់យក ប្រាក់ពួកគាត់អី គឺសុំផ្តល់ឲ្យបានដល់គ្រួសារគាត់ផង ព្រោះពីមុនមកឃើញ មានចែកគ្នាស៊ី រញ៉ី រញ៉ាយ ណាស់ គឺឃើញប្រាក់មិនបាន សុំអរគុណទុកជាមុនណា។
Post a Comment