មន្ត្រីសិទ្ធិមនុស្សរបស់សមាគមអាដហុកចំនួន៤ នាក់ និង មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតម្នាក់ទៀត ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារអស់រយៈពេល១២ថ្ងៃ មកហើយ។
ដោយ អ៊ឹម រចនា 06/05/2017 06/05/2017
rfi
បន្ទាប់ពីសហភាពអឺរ៉ុប និងការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ឥឡូវនេះដល់វេនសហរដ្ឋអាមេរិកម្ដង ដែលចេញមុខមកសម្ដែងក្ដីព្រួយបារម្ភចំពោះការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សអាដហុកចំនួន៤រូប និងអគ្គលេខាធិការរង គជប ១រូប។ សម្រាប់សហរដ្ឋអាមេរិក កម្ពុជាគួរពិចារណាលើអនុសាសន៍ទាំងឡាយរបស់អង្គការអន្ដរជាតិ ដោយត្រូវគោរពតាមកាតព្វកិច្ចដែលមានចែងនៅក្នុងសន្ធិសញ្ញាសិទ្ធិមនុស្ស។
នៅក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៥ឧសភា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបង្ហាញការគាំទ្រចំពោះសេចក្ដីថ្លែងការណ៍របស់សហភាពអឺរ៉ុប និង ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដែលបារម្ភពីការបន្តឃុំខ្លួនមន្ដ្រីសិទ្ធិមនុស្សនៃសមាគមអាដហុក៤រូប និងអគ្គលេខាធិការរង គជប ១រូប។ តាមរយៈលិខិតដដែល អាមេរិកចាត់ទុកការឃុំខ្លួនបណ្ដោះអាសន្នពីសំណាក់តុលាការកម្ពុជា ថាជាទង្វើដែលធ្វើតាមអំពើចិត្ត និងបានធ្វើឲ្យប៉ះពាល់ដល់ក្រុមគ្រួសារអ្នកជាប់ឃុំ។ សហរដ្ឋអាមេរិក ជំរុញឲ្យកម្ពុជាពិចារណាលើអនុសាសន៍ទាំងឡាយរបស់អង្គការអន្ដរជាតិ ដោយត្រូវគោរពតាមកាតព្វកិច្ចដែលមានចែងនៅក្នុងសន្ធិសញ្ញាសិទ្ធិមនុស្ស។
សូមជម្រាបថា ជំហររបស់សហរដ្ឋអាមេរិកជុំវិញការឃុំខ្លួនបណ្ដោះអាសន្នមន្ដ្រីសិទ្ធិមនុស្សទាំង៥រូបដូច្នេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការចេញផ្សាយសេចក្ដីថ្លែងការណ៍របស់ប្រតិភូសភាពអឺរ៉ុបប្រចាំកម្ពុជា ដែលមានខ្លឹមសារស្រដៀងគ្នានេះដែរ។ នៅថ្ងៃទី៤ខែឧសភា សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានលើកឡើងថា វាសំខាន់ណាស់ដែលសិទ្ធិរបស់អ្នកទាំង៥រូប ត្រូវបានគោរពដោយពេញលេញ ហើយកម្ពុជាត្រូវដោះស្រាយនូវរាល់ការរំលោភបំពានសិទ្ធិណាមួយរបស់ពួកគេ ស្របតាមច្បាប់កម្ពុជា និងកិច្ចព្រមព្រៀងអន្ដរជាតិ។
ចំណែកការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិវិញ បានទាមទារចំនួនពីរដងមកហើយ ឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងជនត្រូវចោទទាំង៥ ព្រោះស្ថាប័នអន្ដរជាតិមួយនេះសន្និដ្ឋានថា បុគ្គលទាំងប្រាំរូប ត្រូវជាប់ឃុំដោយសារការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេ។ សម្រាប់អ្នកជំនាញរបស់អង្គការសហប្រជាជាតិ សំណុំរឿងព្រហ្មទណ្ឌលើអ្នកទាំង៥នេះ គឺជាលេសមួយ ដើម្បីបង្ក្រាបនិងទប់ស្កាត់ការអនុវត្តដោយស្របច្បាប់នូវសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងដើម្បីបំបិទសំឡេងអ្នកការពារសិទ្ធិមនុស្ស។
ប៉ុន្តែយ៉ាងណាក៏ដោយ ក្រសួងការបរទេសកម្ពុជាចាត់ទុកថា ការសម្រេចរបស់តុលាការលើករណីមន្ដ្រីសិទ្ធិមនុស្សទាំង៥រូប គឺជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ហើយសេចក្ដីថ្លែងការណ៍របស់អង្គការអន្ដរជាតិពាក់ព័ន្ធនឹងសំណុំរឿងនេះ គឺជាការលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា រំលោភលើអនុសញ្ញាស្ដីពីទំនាក់ទំនងការទូត។
គួររំលឹកថា មន្ដ្រីការពារសិទ្ធិមនុស្សទាំង៤រូប រួមមាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទសូកប៉ាន់សាក្សី ក្នុងសំណុំរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងនាង ស្រីមុំ។ រីឯលោក នី ចរិយា ដែលជាអគ្គលេខាធិការរង គជប វិញ ត្រូវបានតុលាការចោទប្រកាន់ពីបទ សមគំនិតសូកប៉ាន់សាក្សី ក្នុងសំណុំរឿងដូចគ្នា។ រហូតមកទល់ពេលនេះ អ្នកទាំង៥ត្រូវបានឃុំខ្លួនបណ្ដោះអាសន្នអស់រយៈពេលពេញមួយឆ្នាំហើយ។ អំឡុងពេលឃុំខ្លួនមួយឆ្នាំពេញនេះ មេធាវីអ្នកទាំង៥បានស្នើសុំនៅក្រៅឃុំចំនួន៦លើក ប៉ុន្តែត្រូវបានតុលាការបដិសេធ។ កាលពីថ្ងៃទី២៧មេសាកន្លងទៅនេះ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនអ្នកទាំង៥រយៈពេល៦ខែទៀត៕
3 comments:
អាគុក ហ៊ុន សែន អើយ គួរតែខ្មាស់គេផងទៅ អ្នកទាំងនោះមានទោសអ្វីក៍ខ្លាំងម្លេះទៅ ចុះបើអាគុក ឯងវិញ មានទោសរាប់មិនអស់ទេ តើហាក់ដូចជាក្រហក់ខ្លួនឯង ហើយអ៊ួតទៅជាស្តេចទៅវិញ បើសិនជាអ្នកទាំងនោះមានអំណាចវិញ មិនដឹងថាដាក់គុកអា ដែកជោឯងប៉ុន្មានជាតិទេមើលទៅ។ សុំគិតមើលទៅ តើ អីយូ យូអិន នឹង អាមេរិក សុទ្ធតែខុសដែរឬ?????????????
Traitor & Warlord Hun Sen and his hired hands, although guilty as charged
always refute the charges are incorrect, and international institutions
trespass Cambodia laws.
Well Hun and gangs, YOUR laws are pure Jungle laws.
We, the Khmer people have a mission to carry out after July 2018 !!! ✊️⚔️☠️
All we blame for is Hun Sen's Vietnamese master-minded killers from Hanoi. Hun Sen has been scared of his Vietnamese bosses in Hanoi if Hun Sen refused to take orders from his Vietnamese bosses to hurt those innocent people and Human Rights activists. Vietnamese master-minded killers in Hanoi need to be exposed to the EU, UN and the U.S. or the International Community.
The Vietnamese people who support their leaders and followers of ghost Ho Chi Minh are going to be shameful and embarrassed in the near future. They brag too much about their country "Vietnam" which is a combination of three parts of territories coming China "North Vietnam", Champa "Central Vietnam" and Cambodeia "South Vietnam."
Post a Comment