Wednesday, 3 May 2017

Poets' Circle... "ឈ្មោះអ្នកកាសែតចង់បានការពិត..."



Image may contain: 1 person, suit and text
Image credit: Fb


លោក វុទ្ធី ហួត អួតតិចល្បិចគ្មាន តិះដៀលនិទាននិយាយការពិត វៀចត្រង់ខុសត្រូវមិនតំរូវចិត្ត ជនពាលទុច្ចរិតបក្សពួកហ៊ុនសែ​ន។

ឈ្មោះអ្នកកាសែត ហៅជុន ច័ន្ទ​បុត្រ ចង់បានបំផុតជូនខ្មែររាប់លាន សុខដុមរមនាគ្មានយួនឈ្លនពាន ស្រុកសុខសាន្តត្រាណជាអ្នករាយការណ៏។

នយោបាយសង្កត់សង្កិនសុំទាន មិនដែលព្រមានពី ស៊ីភីភី ដាក់គុកច្រវាក់ដឹកទៅព្រៃ ស
សិទ្ធិមនុស្សគាំទ្រសុទ្ធជាសត្រូវ។

ឈ្មោះអ្នកកាសែត ហៅជុន ច័ន្ទ​បុត្រ គាំទ្រមិនស្លុតឥតមានភិតភ័យ ចង់បានការពិតៗនិយាយ ជាតិខ្មែរប្រុសស្រី គាំទ្រ ច័ន្ទ​បុត្រ៕


អក

4 comments:

Karl [Kalonh] Chuck said...

យួននៅពេញស្រុក សុខឥតទោសភ័យ ខ្មែរមួយនិយាយ ច្បាប់ចេញកោះហៅ
ព្រៃ ស គុកសឹន កាត់ទោសពេលក្រោយ ខុសត្រូវក៏ដោយ ​ គុកឥតថ្ងៃចេញ។
ជុន ច័ន្ទបុត្រ ជាអ្នកកាសែត ចង់ដឹងផលហេតុ សុខទុក្ខបុកម្នេញ
អ្្នកទោសព្រៃ ស ខុសត្រូវពេញលេញ គ្មានគេបណ្ដេញ ពាក់មួកសុំចូល។
អ្នកយាមមានល្បិច ធ្វើតាមបញ្ជា ភ្ញៀវចូលគ្រប់គ្នា ​​​ប្រមែប្រមូល
កាតឹប ច័ន្ទបុត្រ ក្លាយជាប្រផ្នូល ឲ្យគេថ្លែងពោល ច័ន្ទបុត្របន្លំ?
យួននៅពេញស្រុក ទុក្ខខ្មែរមិនចប់ ថែមច្បាប់ទម្លាប់ បង្ខឹតបង្ខំ
បំបាត់សិទ្ធិ ខ្មែរគេខ្មែរខ្ញុំ កាសែតតូចធំ ឯណាការពិត?៕

កាតឹប = Cap

Anonymous said...



បើសិនជា ជុន ច័ន្ទបុត្រ ពាក់ដួនប្រហែលជាអ្នកយាមគំនាប់ត្រង់ជើង ព្រោះនឹកស្មានថាជាអុងឡឺង។

Anonymous said...

6:32 am, that's an excellent assessment. May I use your idea adding it to my poem?
Thanks.
ខាល

Anonymous said...

យួននៅពេញស្រុក សុខឥតទោសភ័យ ខ្មែរមួយនិយាយ ច្បាប់ចេញកោះហៅ
ព្រៃ ស គុកសឹន កាត់ទោសពេលក្រោយ ខុសត្រូវក៏ដោយ ​ គុកឥតថ្ងៃចេញ។
ជុន ច័ន្ទបុត្រ ជាអ្នកកាសែត ចង់ដឹងផលហេតុ សុខទុក្ខបុកម្នេញ
អ្្នកទោសព្រៃ ស ខុសត្រូវពេញលេញ គ្មានគេបណ្ដេញ ពាក់មួកសុំចូល។
អ្នកយាមមានល្បិច ធ្វើតាមបញ្ជា ភ្ញៀវចូលគ្រប់គ្នា ​​​ប្រមែប្រមូល
កាតឹប ច័ន្ទបុត្រ ក្លាយជាប្រផ្នូល ឲ្យគេថ្លែងពោល ច័ន្ទបុត្របន្លំ?
យួននៅពេញស្រុក ទុក្ខខ្មែរមិនចប់ ថែមច្បាប់ទម្លាប់ បង្ខឹតបង្ខំ
បំបាត់សិទ្ធិ ខ្មែរគេខ្មែរខ្ញុំ កាសែតតូចធំ ឯណាការពិត?

បើចង់បន្លំ ​​​ សមហើយសុខទៀត ច័ន្ទបុត្រគួរឆ្លៀត ពាក់ដួនវិញម្ដង
អ្នកយាមគំនាប់ គោះកែងត្រង់ខ្នង រត់ផ្លោះរបង ​​​ មកបើកទ្វារជូន។
អំណាចនៃដួន យួនឬអុងឡឺង ហ៊ុនសែនមិនឆ្មើង នឹងយួនចៅកូន
គោរពបូជា ដល់ថ្ងៃសាប់សូន្យ ដីតាដីដូន​​ ពូនឲ្យយួនអស់៕

កាតឹប = cap