Monday, 12 June 2017

សកម្មជន​បរិស្ថាន​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ចូលរួម​តវ៉ា​ប្រឆាំង​ការ​បូម​ខ្សាច់​នៅ​ស្អាង


ដោយ ឡេង ម៉ាលី
2017-06-12

យុវជន​មាតា​ធម្មជាតិ​លោក ថុន រដ្ឋា (​រូប​កណ្ដាល​ឈរ​ច្រត់​តុ) ពេល​ចូលរួម​ជាមួយ​ពលរដ្ឋ​ស្រុក​ស្អាង ខេត្ត​កណ្ដាល ដែល​តវ៉ា​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់​ពី​បាត​ទន្លេ ក្នុង​ភូមិ​កោះគ ឃុំ​រកាខ្ពស់ ស្រុក​ស្អាង កាល​ពី​ថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Leng Maly
យុវជន​មាតា​ធម្មជាតិ​លោក ថុន រដ្ឋា (​រូប​កណ្ដាល​ឈរ​ច្រត់​តុ) ពេល​ចូលរួម​ជាមួយ​ពលរដ្ឋ​ស្រុក​ស្អាង ខេត្ត​កណ្ដាល ដែល​តវ៉ា​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់​ពី​បាត​ទន្លេ ក្នុង​ភូមិ​កោះគ ឃុំ​រកាខ្ពស់ ស្រុក​ស្អាង កាល​ពី​ថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Leng Maly
 RFA/Leng Maly



សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ម្នាក់​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​ពី​ចូលរួម​ជាមួយ​ពលរដ្ឋ​ស្រុក​ស្អាង ខេត្ត​កណ្ដាល ដែល​តវ៉ា​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់​ពី​បាត​ទន្លេ​កាល​ពី​ថ្ងៃ​ទី១១ ខែ​មិថុនា។

យុវជន​មាតា​ធម្មជាតិ​លោក ថុន រដ្ឋា យល់​ថា ការ​ដែល​មន្ត្រី​ប៉ូលិស​មូលដ្ឋាន​មក​សាកសួរ​អត្តសញ្ញាណ​របស់​លោក កាល​ពី​យប់​ថ្ងៃ​ទី១១ មិថុនា និង​បន្ត​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី១២ មិថុនា នេះ ជា​ការ​គំរាមកំហែង​រូប​លោក និង​ពលរដ្ឋ​ដែល​គ្រាន់​តែ​លើក​ឡើង​នូវ​ការ​បារម្ភ​ពី​ការ​បាក់​ច្រាំង​ទន្លេ​​ក្នុង​មូលដ្ឋាន​របស់​ពលរដ្ឋ។



កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា អ្នក​ភូមិ​កោះគ ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល ដែល​រស់នៅ​ជាប់​មាត់​ទន្លេ​បាសាក់​ត្រើយ​ខាង​លិច តាម​បណ្ដោយ​ផ្លូវ​លេខ​២១ (A)ជាង ១០០​នាក់ បាន​នាំ​គ្នា​លើក​បដា​តវ៉ា​ដើម្បី​រក​អន្តរាគមន៍​ពី​អាជ្ញាធរ​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់ ពី​បាត​ទន្លេ​ក្នុង​តំបន់​ពួក​គាត់​រស់នៅ ដោយសារ​តែ​ពួក​គាត់​ព្រួយ​បារម្ភ​អំពី​ការ​បាក់​ច្រាំង​ទន្លេ។

លុះ​យប់​ថ្ងៃ​ដដែល នៅ​ម៉ោង​ប្រមាណ​១០ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅ​ផ្ទះ​ពលរដ្ឋ​ដែល​យុវជន​ចលនា​មាតា​ធម្មជាតិ​ស្នាក់​នៅ ដើម្បី​សួរ​រក​អត្តសញ្ញាណ​របស់​យុវជន​នោះ ប៉ុន្តែ​អ្នក​ភូមិ និង​យុវជន​រូប​នោះ​បដិសេធ​ផ្ដល់​ព័ត៌មាន។ រហូត​មក​ដល់​ព្រឹក​នេះ សមត្ថកិច្ច​ទាំង​នោះ​បន្ត​ទៅ​ផ្ទះ​ពលរដ្ឋ​ដដែល ដើម្បី​សាកសួរ។

យ៉ាងណាក៏ដោយ ពលរដ្ឋ​បាន​ផ្អាក​ការ​តវ៉ា​របស់​ខ្លួននៅ​ព្រឹក​ថ្ងៃ​ទី១២ មិថុនា នេះ មក​ជួបជុំ​ផ្ទះ​ពលរដ្ឋ​ដែល​យុវជន ថុន រដ្ឋា ស្នាក់​នៅ ដោយ​បារម្ភ​ពី​សុវត្ថិភាព​របស់​យុវជន​រូប​នោះ។


1 comment:

Anonymous said...

នេះហើយពួកអាគុក ដែកជោ វាមិនដែលថារកដំណោះស្រាយអ្វីទេ គឺវាប្រើល្បិចខូច ហើើយឃោឃៅជានិច្ច ហើយវាមិនធ្វើតែប៉ុណ្ណឺងឯណា មើលទៅ វាឲ្យប្រាក់ទៅ អា​កឺម វាស្នា ជេវាត្រង់ តិះទៀនវាតាមចិត្ត ដើម្បីបំបែកសង្រ្គោះជាតិ ហើយឃើញទេ មេធី សុវាន់ថា ពីមុនវាដូចម្តេច តែវាឲ្យលុយរាប់លាន ហើយសុំមើល អាជ្រូកញឺក ប៉ុនឆៃ វាលើកជើងផុតមេឃ ដែលជួយបំបែកបក្សស្តេច តែមើលទៅចុងក្រោយបែបរកខោស្លៀកមិនបានផង ដូច្នេះបើបងប្អូនរស់បាន មានតែរួមគ្នា បើមិនដូច្នេះទេ យួនពិតដាំតែអ៊ុងហើយ ។