Khmer Circle: Normally, voting is about allowing people to freely pass their verdict upon the record and conduct of government of the day. If the incumbent administration is convinced it satisfies this democratic need, and that it is all about "peace and development", then what would be the need for this administration to threaten voters with war and violence every time an election is held? Just as curiously, we are not told exactly as to how such a conflict might arise given that all of the armed forces are in the hands of the same ruling group...
voa
02 មិថុនា 2017
ហ៊ុល រស្មី
លោក ហ៊ុន សែន មេបក្សកាន់អំណាចថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួន ដែលប្រមូលផ្តុំនៅឯផ្លូវមួយកន្លែងក្នុងរាជធានីភ្នំពេញមុនពេលហែក្បួនឃោសនាបោះឆ្នោតឃុំ-សង្កាត់ថ្ងៃចុងក្រោយ នាថ្ងៃទី០២មិថុនាឆ្នាំ២០១៧។ (នៅ វណ្ណារិន/VOA)
នេះជាលើកដំបូងរបស់លោក ហ៊ុន សែន ដែលបានចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ ព្រោះលោកមិនបានចូលរួមការឃោសនាបោះឆ្នោតថ្នាក់ក្រោមជាតិចំនួន៣លើកមកហើយ និងថ្នាក់ជាតិជាច្រើនអាណត្តិមកហើយដែរ។
ភ្នំពេញ —
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះ បានចូលរួមហែក្បួនឃោសនាគោលនយោបាយដ៏កម្រនៅក្នុងថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ដោយបានប្រើសារព្រមានដដែលថា បើចង់ឲ្យការអភិវឌ្ឍបានបន្តនៅកម្ពុជា អ្នកបោះឆ្នោតត្រូវជ្រើសរើសយកគណបក្សរបស់លោក ឲ្យដឹកនាំប្រទេសទៅមុខទៀត។
នេះជាលើកដំបូងរបស់លោក ហ៊ុន សែន ដែលបានចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ ព្រោះលោកមិនបានចូលរួមការឃោសនាបោះឆ្នោតថ្នាក់ក្រោមជាតិចំនួន៣លើកមកហើយ និងថ្នាក់ជាតិជាច្រើនអាណត្តិមកហើយដែរ។
ថ្លែងនៅទៅកាន់ក្រុមអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា ដែលបានមកប្រមូលផ្ដុំគ្នាច្រើនដេរដាសនៅលើវិថីថ្មីដែលដាក់ឈ្មោះលោក ហ៊ុន សែន ក្នុងសង្កាត់ចាក់អង្រែលើ។
លោក ហ៊ុន សែន បានថ្លែងកោតសរសើរពីការលះបង់របស់គណបក្សប្រជាជនកម្ពុជាក្នុងការរំដោះប្រទេសពីបនប្រល័យពូជសាសន៍ខ្មែរក្រហម ការខិតខំរបស់លោកផ្ទាល់ដើម្បីនាំសន្តិភាពពេញលេញមកឲ្យកម្ពុជា និងការធ្វើឲ្យមានការអភិវឌ្ឍន៍ក្នុងប្រទេសរយៈពេលជាង៣០ឆ្នាំ ក្រោមការដឹកនាំរបស់លោក។
ដើម្បីការពារសមិទ្ធផលដែលលោកបានសាង ជាងបីទសវត្សរ៍មកនោះ លោក ហ៊ុន សែន បានក្រើនរំឭកក្រុមអ្នកគាំទ្រ និងសមាជិកបក្សឲ្យបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ដោយបានរំឭកដល់របបខោអាវខ្មៅ ប៉ុល ពត ដែលជាយុគសម័យគ្មានការប្រើប្រាស់រូបិយប័ណ្ណ និងការផ្លាស់ប្ដូរទំនិញ។
លោកថ្លែងថា៖
«បងប្អូនអ្នកលក់ដូរទាំងឡាយ នៅតាមផ្សារ តើបងប្អូនចង់ភ្លក់រស់ជាតិនៃការមិនចាយលុយ មិនមានការផ្លាស់ប្ដូរទំនិញឬក៏ចង់បន្ត? នេះជាការជ្រើសរើសរវាងសន្តិភាព ការរក្សាសន្តិភាពដើម្បីធានាការអភិវឌ្ឍ និងការបំផ្លិចបំផ្លាញចលាចល»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នឹងត្រូវរៀបចំឡើងនៅថ្ងៃ ទី០៤ ខែ មិថុនា ឆ្នាំ ២០១៧ ដោយមានគណបក្សនយោបាយចំនួន ១២បានចូលរួម។ ក្នុងចំណោមគណបក្សនយោបាយចំនួន១២នេះ មានតែបក្សនយោបាយធំៗពីរប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលបានដាក់បេក្ខជនឲ្យឈរឈ្មោះនៅក្នុងឃុំ-សង្កាត់ចំនួន ១៦៤៦ទូទាំងប្រទេស។ បក្សទាំងពីរនេះត្រូវគេជឿថា មានកម្លាំងគាំទ្រប្រហាក់ប្រហែលគ្នា ដែលអ្នកវិភាគមួយចំនួនមិនហ៊ានទស្សន៍ទាយជាមុនថា តើបក្សមួយណាដែលអាចយកជ័យជម្នះភ្លូកទឹកភ្លូកដីបាននោះ។
ដោយមានជំនឿខ្លាំងថា បក្សកាន់អំណាចរបស់លោកនឹងបន្តគ្រប់គ្រងរដ្ឋបាលថ្នាក់មូលដ្ឋានដ៏សំខាន់ក្នុងប្រទេស លោក ហ៊ុន សែន បានអំពាវនាវឲ្យក្រុមអ្នកនយោបាយគណបក្សដទៃ កុំតវ៉ានឹងលទ្ធផលបោះឆ្នោត ដោយហេតុការណ៍ប្តឹងផ្តល់នានា អាចនាំដល់ការរំលាយគណបក្សដោយអំណាចរបស់តុលាការ។
លោក ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច៖
«សង្ឃឹមថា គណបក្សទាំងអស់នឹងទទួលយកនូវលទ្ធផលបោះឆ្នោត។ យើងអត់ទាន់ដឹងថា អ្នកណាឈ្នះ អ្នកណាចាញ់ទេ តែយើងសង្ឃឹមថា យើងជាអ្នកឈ្នះ»។
ជាការទាក់ចិត្តនៃក្រុមអ្នកគាំទ្របក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ខ្លាំងៗ ចំពោះការឃោសនាថានឹងបំពាក់អាវុធទំនើបៗដល់កងទ័ពកម្ពុជា។
លោក ហ៊ុន សែន បានចាត់ទុកការឃោសនានេះថាជា សកម្មភាពបោកប្រាស់ដើម្បីទាក់ទាញសន្លឹកឆ្នោតពីកងទ័ពតែប៉ុណ្ណោះ ដោយហេតុថា បក្សជំទាស់រមែងស្ដីបន្ទោសរដ្ឋាភិបាលលើការចំណាយក្នុងវិស័យការពារជាតិ ហើយថែមទាំងមិនបានផ្ដល់ការយល់ព្រមដល់ការអនុម័តកញ្ចប់ថវិកាជាតិនៅក្នុងសភា សម្រាប់ការដំឡើងប្រាក់បៀវត្សរ៍របស់មន្ត្រីរាជការ និងការកំណត់ពន្ធលើប្រាក់ខែ។
ទិដ្ឋភាពការដង្ហែក្បួនឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិកាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ២០១៧ រាជធានីភ្នំពេញ។ (VOA Khmer)
នៅគ្រាមានសារនយោបាយគំរាមកំហែងដដែលៗធ្វើឡើងដោយមេដឹកនាំរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នអំពីការកើតឡើងនូវភាពវឹកវរក្នុងសង្គម ឬក៏សង្គ្រាមនោះ សហគមន៍អន្តរជាតិបានរក្សាការឃ្លាំមើលយ៉ាងដិតដល់ចំពោះការប្រព្រឹត្តទៅនៃការបោះឆ្នោតថ្នាក់មូលដ្ឋាននេះ។
ថ្មីៗនេះ អ្នកនាំពាក្យក្រសួងការពារសហរដ្ឋអាមេរិក បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ធានាឲ្យបានបរិយាកាសសេរីដល់ពលរដ្ឋខ្មែរក្នុងអនុវត្តន៍សិទ្ធិនយោបាយ និងការបញ្ចេញមតិ ដោយគ្មានការគំរាមកំហែង។
សមាជិកសភាបីរូបរបស់សហរដ្ឋអាមេរិក ក៏បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរ នៅមុនការបោះឆ្នោតផងដែរ។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក៏ត្រូវបានធ្វើឲ្យរំខានចិត្ត ដោយសារព្រមានខាងនយោបាយ ពាក់ព័ន្ធនឹងការផ្ទុះសង្គ្រាមផងដែរ។
លោកថ្លែងថា៖
«នរណាដែលសង្គ្រាមថា អាចនឹងមានសង្គ្រាមនោះ អ្នកនោះតាមការពិត គឺគំរាមគ្នាគេទេ ក្នុងជួរគណបក្សគេតែប៉ុណ្ណោះ ពីព្រោះគណបក្សគេចាប់ផ្ដើមប្រេះស្រាំ ដោយដឹងថា ពួកគេនឹងចាញ់ឆ្នោត ហើយ និងបាត់បង់អំណាចទាំងថ្នាក់មូលដ្ឋាន ទាំងថ្នាក់ជាតិក្នុងពេលឆាប់ៗ ខាងមុខនេះ»។
លោក សម រង្ស៊ី ដែលពេលនេះកំពុងរស់នៅនិរទេសខ្លួន នៅឯប្រទេសបារាំង មានប្រសាសន៍បន្តថា មេដឹកនាំ ដែលក្រាញអំណាចយូរឆ្នាំ ជារឿយៗ ចាត់ទុកប្រទេសជាសម្បត្តិរបស់ក្រុមគ្រួសារខ្លួន និងមិនចង់បើកឱកាសឲ្យ បញ្ញាជនផ្សេងទៀតមកកាន់ការងារជំនួសក្រុមគ្រួសារ និងបក្សពួកខ្លួននោះទេ។
«អ្នកដឹកនាំដែលនៅក្រាញអំណាចរាប់សិបឆ្នាំមកហើយ តែងតែមានទម្លាប់ និងគំនិតអាក្រក់ ដោយគេចាត់ទុកថា ប្រទេសកម្ពុជា ជាកម្មសិទ្ធិរបស់គេ សម្រាប់ការប្រើប្រាស់តែខ្លួនគេ និងក្រុមគ្រួសារគេតែប៉ុណ្ណោះ អញ្ចឹងហើយបានគេជិះជាន់ប្រជារាស្ត្រ ដូចជាខ្ញុំបម្រើរបស់គេ ដែលគេអាចធ្វើបាបតាមចិត្ត»។
មេបក្សប្រឆាំង បានស្នើឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតដោយគ្មានការភ័យខ្លាច ដើម្បីការផ្លាស់ប្ដូរប្រពន្ធដឹកនាំរដ្ឋបាលពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់ជាតិ។
ក្នុងការជួបជុំហែក្បួនរបស់បក្សប្រជាជនកម្ពុជានាថ្ងៃសុក្រនេះ មានមនុស្សរាប់ម៉ឺននាក់បានចូលរួម ហើយការហែក្បួននោះ ក៏ត្រូវគេសង្កេតឃើញថា បានបង្កការកកស្ទះចរាចរណ៍នៅតាមដងវិថីនានានៅរាជធានីភ្នំពេញផងដែរ។
លោក ហ៊ុន សែន និងថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជាផ្សេងទៀតរួមមានលោកសាយ ឈុំ ប្រធានព្រឹទ្ធសភា បានដឹកនាំក្បួនឃោសនា ចេញពីសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ សំដៅទៅកាន់រង្វង់មូលស្តាតចាស់ ជាទីដែលមានតាំងចម្លាក់កាំភ្លើងកួចកាណុង ដែលតំណាងឲ្យការបញ្ចប់ទៅនៃសង្គ្រាមស៊ីវិលនៅកម្ពុជា។
ដោយឡែក បន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ ២០១៧ ដែលកំពុងធ្វើប្រតិបត្តិការដោយក្រុមអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ក៏បានចេញសេចក្ដីថ្លែងការណ៍មួយនារសៀលថ្ងៃសុក្រនេះដែរ។
សេចក្ដីថ្លែងការណ៍នោះបានពណ៌នាថា ការឃោសនាបោះឆ្នោតមានលក្ខណៈវិជ្ជមាន និងមានដំណើរយ៉ាងរលូន ដោយមិនមានហិង្សានិងទំនាស់រវាងគណបក្សរហូតរារាំងដល់សកម្មភាពឃោសនាឡើយ ហើយមានការចូលរួមយ៉ាងសកម្មពីអ្នកគាំទ្រគណបក្សនយោបាយ។
តែមានការរឹតត្បិតពីអាជ្ញាធរ ក្នុងការប្រើប្រាស់ទីធ្លាសាធារណៈ និងសេរីភាពបញ្ចេញមតិ។ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតបានឲ្យដឹងថា ទូរទស្សន៍ឯកជនមិនអនុវត្តតាមគោលការណ៍សមភាព និងសេចក្ដីណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នោះទេ ។
ពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ពួកគេបានសំដែងក្តីបារម្ភចំពោះការបោះពុម្ពសន្លឹកឆ្នោតបម្រុងទុកចំនួនប្រមាណ ២០ភាគរយ ដែលអាចបង្កឲ្យភាពមិនប្រក្រតីកើតឡើង ទាក់ទងនឹងការចំណាយថវិកា។
ក្រុមអ្នកសង្កេតការណ៍ឲ្យដឹងបន្តថា តាមការសង្កេតទូទៅ បរិយាកាសនយោបាយ និងសន្តិសុខមិនមានអំពើហិង្សាធ្ងន់ធ្ងរទេ។ ប៉ុន្តែមានការប្រើប្រាស់សារនយោបាយរបស់មន្ត្រីរដ្ឋអំណាចជាន់ខ្ពស់មួយចំនួន ដែលនាំឲ្យមានការព្រួយបារម្ភ និងភ័យដល់ប្រជាពលរដ្ឋ។
យ៉ាងណាក៏ដោយ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត Comfrel ថ្លែងថា សារបំភិតបំភ័យអាចលើកទឹកចិត្តដល់ប្រជាពលរដ្ឋទៅបោះឆ្នោត ដើម្បីរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា។
«ពេលដែលអ្នកនយោបាយពន្យល់ពីបញ្ហាថាគាត់អាចដោះស្រាយបាន ហើយប្រជាពលរដ្ឋបើមិនបោះឲ្យគាត់ទេ ប្រាកដជាកើតរឿងហ្នឹងបន្តទៀតអញ្ចឹងទៅ អ្នកបោះឆ្នោតចេញទៅបោះឆ្នោតវិញទេ។ ជួនកាលថប់អារម្មណ៍ពេក អាចមានដំណោះស្រាយ ដើម្បីបោះឆ្នោត រកអ្នកដែលធ្វើគោលនយោបាយមួយត្រូវ ដើម្បីដោះស្រាយរឿងគាត់វិញ សុខភាព អប់រំ ភាពក្រីក្រ»។
ការឃោសនាបោះឆ្នោតឃុំ-សង្កាត់ នឹងបញ្ចប់ទៅនៅថ្ងៃសុក្រនេះ ហើយនៅថ្ងៃសៅរ៍ បក្សនយោបាយនីមួយៗ មិនត្រូវបានអនុញ្ញាតឲ្យធ្វើការឃោសនា ឬធ្វើសកម្មភាពនយោបាយនោះឡើយ៕
9 comments:
The devil one eye monster Hun Sen,
You have facilitated enough of the Vietnamization of Cambodia:
- The signing of the 2005 supplemental treaty reviving the old illegal treaties between
Cambodia and its master Vietnam that led to the loss of Koh Tral.
- Condoning the influx of millions of illegal Vietnamese to fill Khmer land.
- The massive land concessions to Yuon for 99 years.
- The permission of Yuon to destroy Khmer natural resource.
- Put the "triangle area" under Yuon's control.
- Let Yuon to urinate, poop, and spread sperms (Teuk Ktis Yuon) in Lakes and rivers for
Khmer people to drink
Your traitorous acts have spontaneously demonized you. You put Khmer people in a difficult position to liberate Cambodia back from the evil Yuon.
Why do you want to stay in power to serve Yuon?
I have been wondering why did they create a devil like you to destroy Cambodia?
Bun Thoeun
Bun Thoeun: Let Yuon to urinate, poop, and spread sperms (Teuk Ktis Yuon) in Lakes and rivers for Khmer people to drink
------------
Are you insulting the Khmer? I thought the people collect rain water to drink or they drink from the water bottle?
Are you trying to stir up trouble. You should be jailed.
9:00 am
Where do the urines, shits, and sperms of people who live in the lakes and rivers go?
I live in America, and the answer is simple. The urines, shits, and sperms of people who live in the lakes and rivers go to nature, got recycled back in the life cycle.
Or does it go into your mouth? And that's why you are stupid right?
9:51 am
Ok Ah Kantorb Mike.
You should urinate and poop on your plate because your urine and shit that you eat and drink will become nature.
10:22 am
Sock it to him, brother.
This guy is a parasite !!!
U suck.
1:43 pm
Any particular part you to ?
Why all the disgusting talk?
Post a Comment