15 មិថុនា 2017
លោក ហ៊ុន សែន បានច្រានចោលការលើកឡើងរបស់អ្នកវិភាគមួយចំនួនដែលថា ការដកបម្រាមនេះជាអន្ទាក់ចង់ចាប់លោក សម រង្ស៊ី។ លោកក៏បានរំឭកពីការសន្យារបស់លោកដែលថា នឹងកាត់ដៃស្តាំរបស់លោកចោល ប្រសិនបើលោកចុះហត្ថលេខាស្នើឲ្យមានការលើកលែងទោសដល់លោក សម រង្ស៊ី។
ភ្នំពេញ —
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងចំអកដល់លោក សម រង្ស៊ី ថា នឹងត្រូវប្រឈមការចាប់ដាក់ពន្ធនាគារ ប្រសិនបើអតីតមេដឹកនាំគណបក្សជំទាស់នេះធ្វើដំណើរមកកាន់ប្រទេសកម្ពុជាវិញ។
លោក ហ៊ុន សែន ប្រកាសថា បម្រាមដែលរដ្ឋាភិបាលហាមឃាត់លោក សម រង្ស៊ី មិនឲ្យចូលកម្ពុជា គឺដើម្បីបញ្ចៀសហិង្សា ដែលអាចបណ្តាលឲ្យមានការបាត់បង់ជីវិត។ ហើយការដកបម្រាមនេះចេញកាលពីថ្ងៃពុធ គឺមិនមែនជាការផ្តល់សិទ្ធិឲ្យលោក សម រង្ស៊ីចូលកម្ពុជាដោយគ្មានទោសនោះទេ។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅវិទ្យាស្ថានជាតិអប់រំនាព្រឹកថ្ងៃព្រហស្បតិ៍ លោក ហ៊ុន សែន ថ្លែងថា លោកបានឮលោក សម រង្ស៊ី និយាយក្នុងវិទ្យុអាស៊ីសេរី ពីបម្រាមហាមចូលកម្ពុជានេះ ថាជាឧបសគ្គ មិនអាចឲ្យលោកចូលស្រុកវិញបាន ដូច្នេះលោក ហ៊ុន សែន ថា លោកសម្រេចដកបម្រាមនោះចេញដើម្បីបើកផ្លូវឲ្យលោក សម រង្ស៊ី អាចចូលមកកម្ពុជាវិញ។ ក៏ប៉ុន្តែការណ៍នេះ មិនមែនមានន័យថា ជាការលើកលែងទោសលោក សម រង្ស៊ី នោះទេ។
លោកមានប្រសាសន៍ថា៖
«អានេះគ្រាន់តែជាការលើកបម្រាមដើម្បី បម្រាមមុនគឺ ក្នុងគោលដៅបញ្ចៀសគ្រោះថ្នាក់ មិនមែនបិទសិទ្ធិ ប៉ុន្តែគាត់យកទៅជាបញ្ហាថា យើងបិទសិទ្ធិទៅវិញ។ តែសម្រាប់អ្នកគ្រប់គ្រងប្រទេស យើងមិនចង់ឲ្យមានហិង្សាកើតឡើងទេ ព្រោះតែចុះដល់ដី ច្បាស់ណាស់ថា ការចាប់ខ្លួនមួយនឹងត្រូវធ្វើហើយ ព្រោះអានេះអំណាចតុលាការគេបញ្ជាដោយព្រះរាជអាជ្ញា និងនគរបាលយុត្តិធម៌ គេទៅចាប់ហើយ ជាប់គុកប៉ុន្មានអីប៉ុន្មានអាហ្នឹង ព្រោះវាជាប់នៅក្នុងសាលក្រម»។
លោក ហ៊ុន សែន បានច្រានចោលការលើកឡើងរបស់អ្នកវិភាគមួយចំនួនដែលថា ការដកបម្រាមនេះជាអន្ទាក់ចង់ចាប់លោក សម រង្ស៊ី។ លោកក៏បានរំឭកពីការសន្យារបស់លោកដែលថា នឹងកាត់ដៃស្តាំរបស់លោកចោល ប្រសិនបើលោកចុះហត្ថលេខាស្នើឲ្យមានការលើកលែងទោសដល់លោក សម រង្ស៊ី។
លោកបានថ្លែងថា៖
«ការពិត អាសេចក្តីជូនដំណឹង (ស.ជ.ណ) មុនមានគោលដៅការពារសុវត្ថិភាពជីវិតគាត់តែប៉ុណ្ណោះ។ សុខចិត្តឲ្យគេដៀលត្មះ ព្រោះច្បាស់ណាស់ថា បើខ្ញុំបានប្រកាសហើយថា ខ្ញុំសុខចិត្តកាត់ដៃស្តាំខ្ញុំក្រវាត់ចោល គឺខ្ញុំមិនលើកលែងទោសឲ្យទេ ព្រោះពីរដងរួចហើយ វាគ្មានលើកទីបីកើតឡើងទៀតទេ»។
កាលពីថ្ងៃពុធកន្លងទៅ លោក ហ៊ុន សែន បញ្ជាឱ្យលុបចោលសេចក្តីសម្រេចមួយ កាលពីខែតុលា ឆ្នាំ២០១៦ ដែលហាមឃាត់លោក សម រង្ស៊ី មិនឲ្យចូលមកក្នុងប្រទេសកម្ពុជា។ ក្នុងបម្រាមនោះ រដ្ឋាភិបាលបានណែនាំឲ្យគ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដែលធ្វើប្រតិបត្តិការហោះហើរមកកម្ពុជា មិនត្រូវអនុញ្ញាតឲ្យលោក សម រង្ស៊ី ឡើងយន្តហោះមកកម្ពុជាទេ ហើយត្រូវផ្តល់របាយការណ៍ទៀងទាត់ ក្នុងករណីលោក សម រង្ស៊ី ទិញសំបុត្រយន្តហោះធ្វើដំណើរមកកម្ពុជា។ ក្នុងករណីដែលលោក សម រង្ស៊ី ធ្វើដំណើរមកកម្ពុជាតាមរយៈយន្តហោះណាមួយ ឬយន្តហោះនោះចុះចតនៅព្រលានយន្តហោះណាមួយនៅកម្ពុជា យន្តហោះនោះនឹងត្រូវបង្វែរឲ្យវិលត្រឡប់ទៅកាន់អាកាសយានដ្ឋានដើមវិញ។
ការលុបចោលបម្រាមមិនឲ្យលោក សម រង្ស៊ីចូលប្រទេសវិញនេះ ធ្វើឡើងក្រោយពីបទសម្ភាសន៍របស់លោកសម រង្ស៊ី ជាមួយ VOA និងវិទ្យុអាស៊ីសេរី ចំអកឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ថាបានរារាំងរូបលោក ក្នុងការវិលត្រឡប់ចូលប្រទេសកម្ពុជា ដោយសារភ័យខ្លាចលោក ធ្វើនយោបាយប្រជែងគណបក្សកាន់អំណាច។
ក្នុងបទសម្ភាសន៍ជាមួយ VOA ផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន លោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំង បានចោទរដ្ឋាភិបាលលោក ហ៊ុន សែនថា បានប្រើមធ្យោបាយអាក្រក់បង្អាក់ដំណើររបស់លោកមកកាន់កម្ពុជា។
លោកបញ្ជាក់ថា៖
«គេបានចេញបញ្ជាឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយក្នុងពិភពលោក មិនឲ្យដឹកខ្ញុំវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ បើគ្មានបញ្ជាបែបហ្នឹង ការរារាំងបែបហ្នឹងខ្ញុំមកដល់ស្រុកខ្មែរបាត់ហើយតាំងពីយូរយារម្ល៉េះ»។
លោក សម រង្ស៊ី បានបន្តថា ការដែលរដ្ឋាភិបាលហាមលោកមិនឲ្យចូលក្នុងប្រទេសកម្ពុជាគឺជា ទង្វើខុសច្បាប់៖
«មិនឲ្យខ្ញុំវិលចូលប្រទេសកម្ពុជាវិញ ជាទង្វើខុសច្បាប់ ខុសរដ្ឋធម្មនុញ្ញ គ្មានរដ្ឋអំណាចណាអាចរារាំងមិនឲ្យពលរដ្ឋម្នាក់ចូលមករស់នៅលើប្រទេសខ្លួនឯងវិញ រារាំងមិនឲ្យយន្តហោះដឹកមកវិញ គំរាមកំហែងគេដូចកាលពីមុនៗ គឺគំរាមកំហែងរហូតដល់បាញ់ទម្លាក់យន្តហោះថា យន្តហោះណាដែលហ៊ានដឹកអ្នកដែលគេមិនពេញចិត្តឲ្យវិលត្រឡប់មកស្រុកខ្មែរវិញ គេគំរាមបាញ់ទម្លាក់យន្តហោះ»។
លោក សម រង្ស៊ី បានអះអាងថា គណបក្សសង្គ្រោះជាតិនឹងទទួលបានលទ្ធផលបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧នេះ ច្រើនជាងពេលបច្ចុប្បន្ន ប្រសិនបើលោកបានវិលត្រឡប់មកប្រទេសកម្ពុជាមុនការបោះឆ្នោតឃុំសង្កាត់។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ ធ្លាប់បានបញ្ជាក់ថា រដ្ឋាភិបាលមិនមានចេតនាអនុញ្ញាតឲ្យលោក សម រង្ស៊ី មានវត្តមានក្នុងប្រទេសកម្ពុជានោះទេ ព្រោះថា គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរដ្ឋាភិបាលកំពុងភ័យខ្លាចពីការកើនឡើងខ្លាំងនៃប្រជាប្រិយភាពរបស់លោក សម រង្ស៊ី ហើយថារដ្ឋាភិបាលក៏មិនអាចចាប់លោក សម រង្ស៊ី បញ្ជូនទៅឃុំនៅពន្ធនាគារផងដែរ ព្រោះបារម្ភក្រែងមានចលនាតស៊ូណាមួយកើតឡើងប្រឆាំងនឹងរដ្ឋាភិបាលលោក ហ៊ុន សែន។
លោក ឈាង វណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ ប្រាប់ VOA ថា ការប្រកាសដកបម្រាមដែលបានហាមមិនឲ្យលោក សម រង្ស៊ី ចូលកម្ពុជា អាចជាសញ្ញាវិជ្ជមានក្នុងនយោបាយ និងអាចជាការសាកល្បងភាពក្លាហានរបស់លោក សម រង្ស៊ី ដើម្បីបង្ហាញថា លោក សម រង្ស៊ី បានត្រឹមតែនិយាយ តែមិនហ៊ានធ្វើ។ លោកបន្ថែមថា គណបក្សសង្គ្រោះជាតិនឹងទទួលបានផលចំណេញ ប្រសិនបើលោក សម រង្ស៊ី ត្រឡប់មកកាន់កម្ពុជាវិញមុនការបោះឆ្នោតនាឆ្នាំ២០១៨ខាងមុខ។
លោក ឈាង វណ្ណារិទ្ធ មានប្រសាសន៍ថា៖
«បើករណីដែលគាត់ត្រឡប់ទៅខ្មែរវិញមុនថ្ងៃបោះឆ្នោតឆ្នាំក្រោយ ហើយត្រូវបានអាជ្ញាធរចាប់ ខ្ញុំគិតថាអាចធ្វើឲ្យសន្ទុះនៃការគាំទ្រគណបក្សសង្គ្រោះជាតិអាចឡើងដែរ ព្រោះថា វាជាចន្លោះពេលមួយដែលកៀកនឹងថ្ងៃបោះឆ្នោតឆ្នាំក្រោយហ្នឹង វាអាចធ្វើឲ្យកំសួលរបស់មហាជនហ្នឹងមានទៅរកគណបក្សសង្គ្រោះជាតិ គណបក្សប្រឆាំងហ្នឹង អាចកើនឡើងដែរ»។
VOA បានព្យាយាមទាក់ទងសុំការអធិប្បាយពីលោក សម រង្ស៊ី តាមរយៈសារអេឡិចត្រូនិចអ៊ីមែល តែរហូតមកដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ មិនទាន់មានការឆ្លើយតបណាមួយនៅឡើយនោះទេ។
លោក សម រង្ស៊ី បាននិរទេសខ្លួនទៅប្រទេសបារាំងតាំងពីចុងឆ្នាំ២០១៥ បន្ទាប់ពីតុលាការ ចេញដីកាចាប់ខ្លួនលោកពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍លោក ហោ ណាំហុង អតីតរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា។ លោក សម រង្ស៊ី ក៏កំពុងរងនូវការចោទប្រកាន់ និងកាត់ទោសចំនួន៦ករណី រួមមានបទសមគំនិតក្លែងឯកសារសាធារណៈ ការបរិហារកេរ្តិ៍មេដឹកនាំគណបក្សកាន់អំណាច ដែលមានដូចជាការបរិហារកេរ្តិ៍លោក ហ៊ុន សែន និងលោកហេង សំរិនជាដើម៕
4 comments:
This one eye monster Yuon's slave Hun Sen is great at suppressing his own people.
But he will put his tail between his legs when facing his master Yuon.
What an asshole person Hun Sen is ?
Yes, Yuon's dog Hun Sen is a coward.
Without Yuon's support, he is still a miserable Khmeng Wat !!!
China supports Mr. Hun Sen now. Even USA cannot deal with him.
11:12 am is Drgunzet who is a Vietnamese dog eater. Wonder why this Vietnamese dog eater is here? This gook should focus on his own Vietnamese folks without getting involved with Cambodia. This gook (a Vietnamese dog eater) is dreaming of stealing the natural resources and properties from Cambodia and Cambodian people and dreaming of his friend (a Vietnamese puppet Hun Sen) to hurt and kill Cambodian people. That is why this Vietnamese gook (Drgunzet) loves his friend Hun Sen who does a favor to his Vietnamese thieves and killers. Hun Sen is stuck with his Vietnamese bosses' grips and military. Hun Sen could not get away or run away from his Vietnamese bosses and military commanders because Hun Sen is afraid that his Vietnamese masters and military commanders will kill his. Hun Sen's Vietnamese masters want to stay in power and enjoy the wealth until Cambodia and Cambodian people are completely under control of Vietnamese masters by having enough illegal immigrants (floating on Cambodian water and land every where) to be over Cambodian population. This is why the evil Vietnamese master-minded killers in Hanoi want to make sure their Vietnamese slave (puppet) Hun Sen to hold on his power for many years to come until Cambodia is finished as their evil Ghost Ho Chi Minh's plans to wipe out of Cambodian people in the secret plan and in the blind eyes of the International Community and UN.
Post a Comment