Sunday, 25 June 2017

សមាជិក​គណបក្ស​ប្រឆាំង​សន្យា​នឹង​ទាមទារ​កម្ពុជា​ក្រោម​មក​វិញ​ក្រោយ​ឈ្នះ​ឆ្នោត២០១៨


ដោយ ម៉ម មុនីរតន៍
2017-06-24

អតីត​ព្រះរាជ​លេខា​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ និង​ជា​មន្ត្រី​ជាន់​ខ្ពស់ គណបក្ស​សង្គ្រោះ​ជាតិ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​ក្នុង​ពិធី​រំឭក​ខួប​ថ្ងៃ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម នា​វត្ត​ចាស់ ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​២៤ មិថុនា ឆ្នាំ​២០១៧។ RFA/Morm Moniroth
អតីត​ព្រះរាជ​លេខា​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ និង​ជា​មន្ត្រី​ជាន់​ខ្ពស់ គណបក្ស​សង្គ្រោះ​ជាតិ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​ក្នុង​ពិធី​រំឭក​ខួប​ថ្ងៃ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម នា​វត្ត​ចាស់ ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​២៤ មិថុនា ឆ្នាំ​២០១៧។ RFA/Morm Moniroth
 RFA/Morm Moniroth



មាន​ព្រះរាជ​បន្ទូល​នៅ​ចំពោះ​មុខ​ពលរដ្ឋ និង​ព្រះសង្ឃ​ក្នុង​ពិធី​រំលឹក​ការ​ចងចាំ​ការ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម អតីត​ទីប្រឹក្សា​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ ព្រះ​បរម​រតនកោដ្ឋ សន្យា​ថា នឹង​ទាមទារ​ទឹក​ដី​កម្ពុជា​ក្រោម ពី​វៀតណាម​មក​វិញ ក្រោយ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ឆ្នាំ​២០១៨។ ចំពោះ​បញ្ហា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែង​ព្រមាន​ជា​ញឹកញាប់​ថា អ្នក​ដែល​ចង់​បាន​កោះត្រល់ ឬ​ទឹក​ដី​កម្ពុជា​ក្រោម​មក​វិញ នឹង​ជា​បក្ស​ដែល​បង្កើត​សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ហើយ។ ប៉ុន្តែ​អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា កម្ពុជា​ពិត​ជា​អាច​មាន​លទ្ធភាព​ទាមទារ​ទឹកដី​កម្ពុជា បាន​មក​វិញ។



នៅ​ថ្ងៃ​ទី​ខួប ៦៨​ឆ្នាំ​នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម សម្រាប់​ឆ្នាំ​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​អះអាង​ថា ទឹកដី​កម្ពុជា​ក្រោម​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​រដ្ឋ​កុម្មុយនិស្ត​វៀតណាម គឺ​ត្រូវ​តែ​ជា​របស់​កម្ពុជា ហើយ​ពលរដ្ឋ​ខ្មែរ​ក្រោម​ត្រូវ​តែ​មាន​សិទ្ធិ​សេរីភាព និង​កាតព្វកិច្ច​ដូច​ពលរដ្ឋ​កម្ពុជា​ដែរ ទាំង​សេរី និង​ឯកសារ​ផ្លូវ​ច្បាប់។

មាន​ព្រះរាជ​បន្ទូល​នៅ​វត្ត​ចាស់ ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វារ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មិថុនា ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សន្យា​ថា ទឹកដី​កម្ពុជា​ក្រោម​មិន​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម ឡើយ។ ព្រះអង្គ​បន្ត​ថា តាម​ពិត​កម្ពុជា មាន​ផ្លូវ​ច្បាប់​រឹងមាំ និង​គ្រប់គ្រាន់​ក្នុង​ការ​ទាមទារ​កម្ពុជា​ក្រោម ឬ​កូសាំងស៊ីន​មក​វិញ ប៉ុន្តែ​ដោយសារ​រដ្ឋាភិបាល​ពុំ​មាន​ឆន្ទៈ​ទើប​ទៅ​ជា​បែប​នេះ។

អតីត​ព្រះរាជ​លេខា​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​ថា គណបក្ស​ប្រឆាំង​នឹង​មិន​នៅ​ស្ងៀម​ឡើយ​ចំពោះ​រឿង​នេះ ក្រោយ​ឈ្នះ​ឆ្នោត និង​ឈាន​ទៅ​ដឹក​នាំ​ប្រទេស​ក្រោយ​ឆ្នាំ​២០១៨៖ «»។

លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោយ ឲ្យ​ដឹង​ថា រាជវង្សានុវង្ស​ពុំ​ដែល​បោះបង់​ទឹកដី​កម្ពុជា​ក្រោម ម្ដង​ណា​ឡើយ។ លោក ថាច់ សេដ្ឋា ថ្លែង​ដោយ​ផ្អែក​លើ​ឯកសារ​យោង​ផ្លូវ​ការ​ដែល​ទើប​ទទួល​បាន​រដ្ឋាភិបាល​បារាំង អះអាង​ថា ក្នុង​សម័យ​សង្គមរាស្ត្រនិយម ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះអង្គ​តែង​ទាមទារ​ជានិច្ច​នូវ​ទឹកដី​កម្ពុជា​ក្រោម​នេះ រួម​ទាំង​ក្នុង​រាជ​ព្រះបាទ​អង្គឌួង មក​ផង៖ «»។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា យល់​ឃើញ​ថា ការ​ប្រើ​វោហារសាស្ត្រ​ផ្នែក​នយោបាយ​របស់​ប្រឆាំង​នេះ គឺ​ជា​រឿង​ក្លែងក្លាយ​សុទ្ធសាធ។ លោក​បន្ត​ថា រដ្ឋាភិបាល​ក៏​មាន​ភក្ដីភាព​ចំពោះ​ទឹក​ដី​ដែល​បាត់បង់​ដែរ ប៉ុន្តែ​អ្វីៗ​មក​ដល់​ពេល​នេះ វា​ហួស​ពេល​អស់​ទៅ​ហើយ។ ម្យ៉ាង​ទៀត ការ​ទាមទារ​ដោយ​មធ្យោបាយ​ណា​មួយ​ក្នុង​រឿង​ទឹកដី​កម្ពុជា​ក្រោម​នេះ គឺ​មិន​អាច​ទៅ​រួច​ឡើយ​មក​ដល់​ពេល​នេះ៖ «»។

ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស ៨៥៥
សម្ដេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស ព្រះរាជ​តំណាង​ព្រះមហាក្សត្រ យាង​ចូល​រួម​ក្នុង​ពិធី​រំឭក​ខួប​ថ្ងៃ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម នា​វត្ត​ចាស់ ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​២៤ មិថុនា ឆ្នាំ​២០១៧។ RFA/Morm Moniroth RFA/Morm Moniroth


ឯកសារ​ដែល​ចេញ​ផ្សាយ​ដោយ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បង្ហាញ​ថា បារាំង បាន​កាត់​ទឹកដី​មួយ​ផ្នែក​នៃ​ទឹកដី​កម្ពុជា ហៅ​ថា កូសាំងស៊ីន ឬ​កម្ពុជា​ក្រោម ឲ្យ​ទៅ​វៀតណាម ដោយ​គ្មាន​ការ​ពិគ្រោះ​យោបល់​ពី​ម្ចាស់​ប្រទេស​ទេ។ រដ្ឋការ​បារាំង បាន​កាត់​ទឹកដី​ឲ្យ​ព្រះចៅ​បាវដាយ នេះ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩។

ពាក់ព័ន្ធ​រឿង​នេះ លោក ថាច់ សេដ្ឋា អះអាង​ថា ដើម្បី​រំលឹក​ពី​ការ​ឈឺ​ចាប់​ចំពោះ​ការ​បាត់បង់​ទឹកដី​ទៅ​ទទេៗ​នេះ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នឹង​ហែ​ញត្តិ​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋ​សភា​ដាក់​ថ្ងៃ​ទី​៤ ខែ​មិថុនា ជា​ថ្ងៃ​ទិវា​ជាតិ​នៃ​ការ​ចងចាំ​បាត់បង់​ទឹក​កម្ពុជា​ក្រោម។ លោក​បន្ត​ថា ប្រសិន​គណបក្ស​នយោបាយ​ណា​ដែល​មិន​ឯកភាព​នឹង​ការ​ស្នើ​នេះ បាន​ន័យ​ថា មិន​ចូល​រួម​នឹង​ការ​បាត់បង់​ទឹកដី​របស់​ខ្លួន​នោះ​ទេ៖ «»។

ជុំវិញ​រឿង​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បញ្ជាក់​ជំហរ​រួច​ហើយ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១២ ថា តាម​ពិត​ទៅ​​ទឹក​ដី​កម្ពុជា​ក្រោម​នេះ ពុំ​មែន​ទើប​តែ​បាត់បង់​នៅ​ពេល​ដែល​លោក​ឡើង​កាន់​អំណាច ឬ​រដ្ឋាភិបាល​របស់​លោក​គ្រប់គ្រង​ប្រទេស​នោះ​ឡើយ។ លោក ហ៊ុន សែន ថ្លែង​ការពារ​រដ្ឋាភិបាល​របស់​លោក​ថា ទឹកដី​កម្ពុជា​ក្រោម និង​កោះត្រល់​នេះ បាន​បាត់បង់​រួច​ទៅ​ហើយ តាំង​ពី​ជំនាន់​ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ក្នុង​ពេល​ដែល​ព្រះអង្គ​ព្រម​ផ្ដល់​ផែនទី និង​ទទួល​ស្គាល់​ខ្សែ​បន្ទាត់​ព្រំដែន​ទឹក និង​ព្រំដែន​គោក​ដែល​គូស​ដោយ​​បារាំង៖ «»។

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា អះអាង​ថា ឯកសារ​ជា​ច្រើន​ទំព័រ​ដែល​សមាគម​របស់​លោក​ទទួល​បាន​ពី​ប្រទេស​បារាំង គឺ​ការ​តវ៉ា​របស់​ព្រះបាទ នរោត្តម សីហនុ រឿង​ទឹកដី​កម្ពុជា​នេះ មិន​ត្រឹម​តែ​មិន​ទទួល​ស្គាល់​ការ​អារកាត់​ដោយ​រដ្ឋការ​បារាំង ក្នុង​ជំនាន់​នោះ​ទេ លើស​ពី​នេះ​ទៅ​ទៀត ថែម​ទាំង​មិន​ទទួល​ការ​កំណត់​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ទៀត​ផង។

លោក​បណ្ឌិត ចាន់ វិបុល ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​យល់​ឃើញ​ថា ផ្អែក​គោលការណ៍​ច្បាប់​កម្ពុជា នៅ​តែ​មាន​លទ្ធភាព​ទាមទារ​ទឹក​ដី​កម្ពុជា​ក្រោម​មក​វិញ​បាន​ទេ សំខាន់​ត្រូវ​មាន​ឯកភាព​ជាតិ​ទាំងមូល​ជា​មុន​សិន មុន​នឹង​ត្រូវ​ពិនិត្យ​តាម​ផ្លូវ​ច្បាប់​តវ៉ា។ លោក​បន្ត​ថា ការ​សម្រេច​ដោយ​អាណាព្យាបាល​បារាំង រឿង​ទឹកដី​កូសាំងស៊ីន​នេះ គឺ​កម្ពុជា​ពុំ​បាន​ឯកភាព​តាំង​ពី​ដើម​រៀង​មក។ ហេតុ​ផល​ទាំង​នេះ គឺ​ជា​បុព្វសិទ្ធិ​ផ្លូវ​ច្បាប់​ដ៏​សំខាន់​ដែល​កម្ពុជា នៅ​តែ​ជា​ម្ចាស់​ទឹកដី​កម្ពុជា​ក្រោម​នេះ៖ «»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ព្រមាន​ថា បក្ស​នយោបាយ ឬ​អ្នក​ដែល​ចង់​បាន​ទឹកដី​កម្ពុជា​ក្រោម​មក​វិញ ជា​មុន​ត្រូវ​តវ៉ា​ដោយ​ខ្លួន​ឯង ហើយ​ត្រូវ​ត្រៀម​ក្ដារមឈូស​ជា​មុន​សិន។

ជុំវិញ​ការ​ប្រារព្ធ​ទិវា​ចងចាំ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ក្នុង​ពេល​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ មិន​ទាន់​យាង​ចូល​ទិវង្គត គឺ​ព្រះអង្គ​តែង​ព្រះរាជទាន​ថវិកា​ប្រមាណ ២​ពាន់​ដុល្លារ​ដល់​សមាគម​ខ្មែរ​កម្ពុជា​ជានិច្ច។ ​ក្រោយៗ​មក​ទៀត មាន​តំណាង​របស់​ព្រះ​មហាក្សត្រ​តែង​ចូលរួម​រាល់​ឆ្នាំ។ នៅ​ឆ្នាំ​នេះ សម្រាប់​ខួប ៦៨​ឆ្នាំ សម្ដេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស ព្រះរាជ​តំណាង​ព្រះមហាក្សត្រ មាន​បន្ទូល​ថា ព្រះអង្គ​នឹង​មាន​វត្តមាន​ជានិច្ច​ជាមួយ​ពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម ក្នុង​បុព្វហេតុ​ជាតិ និង​មាតុភូមិ​នេះ៕

3 comments:

Anonymous said...

ខ្ញុំសង្ឃឹមថា នឹងទាមទារ កម្ពុជាក្រោមមកវិញបាន តែធ្វើម្តេចទៅបើកម្ពុជាកណ្តាល​ អាតិរិឆាន ហ៊ុន សែន បានឲ្យយួនកាន់កាប់ទៅហើយនោះ ដូចឃើញស្រាប់ ត្រង់ណាក៍យួនទៅហើយ គ្រសសន់តែ កូមទសហ៊សន កូនពូលិស ក៍ត្រូវតែទៅហាត់ស្រុក យួនដែរ បានគេឥឲ្យធ្វើការ តើវាសមជាខ្មែរទេ?????? ហើយយួនចង់ធ្វើអ្វី ចង់បានអ្វី ពីខ្មែរ អាគុក មិនដែលឃើញថាទេម្តងណាទេ ហើយឃើញទេគេអ៊ួតកូនគេ សុទ្ធតែទាហ៊ាន នេះបានន័យអ្វីទៅ? ថាបើចាញ់គេឲ្យកូនគេវាយយកវិញឬ???

Anonymous said...

Yes, legally the CNRP government can take Vietnam to the ICJ.

Anonymous said...

https://www.nytimes.com/2017/06/26/world/asia/pakistan-tanker-truck-fire-nawaz-sharif.html

Cambodia is poorer than Pakistan.