Khmer Circle: Critics and 'analysts' can [indiscriminately] blame politicians for indulging in mudslinging instead of looking to solve social crises confronting society all they want, but the reality is that even broaching or debating these issues in any public manner could very easily land you in jail, on charges of "incitement", "violation of national security laws", "falsifying information" with intent to undermine social stability of the state and to "topple the government" etc. or worse. It seems obvious the regime itself is very much the source of all these crises and disasters. So, the sooner people open their eyes to the interplay between existing problems and their causative agencies, the better society will be...
ដោយ សរ ពិសី 19/06/2017 19/06/2017
rfi
លោកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃ
RFI
ក្រសួងមហាផ្ទៃ អះអាងថា នឹងចាត់វិធានការស្វែងរកអ្នកប្រើប្រាស់បណ្តាញសង្គម ដែលចោទគជប ជាស្ថាប័នស្ថិតក្រោមការគ្រប់គ្រងរបស់បរទេស ទាក់ទងនឹងការចេញចំនួនបណ្តោះអាសន្ន នៃអ្នកដែលបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីដើមខែ នេះ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា គជប ត្រូវដាក់ពាក្យបណ្តឹងជាមុនសិន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបញ្ជាក់ប្រាប់វិទ្យុបារាំងថា លោក បានឃើញលិខិតចំហរបស់គជប ដែលបានអំពាវនាវស្ថាប័នពាក់ព័ន្ធស្វែងរកជនដែលផ្សព្វផ្សាយព័ត៌មាន បង្កាច់បង្ខូចស្ថាប័នរបស់ខ្លួន។ លោក ខៀវ សុភ័គ ថា ក្រសួងមិនអាចចាត់វិធានការណ៍ណាមួយលើជន ឬអ្នកប្រើប្រាស់បណ្តាញសង្គម វាយប្រហារលើគជប នោះឡើយ លុះត្រាតែគជប ដាក់ពាក្យបណ្តឹងមកក្រសួង។ ហើយបន្ទាប់បានពីទទួលបានបណ្តឹងពីគជប ក្រសួងមហាផ្ទៃនឹងចាត់វិធានការណ៏ភ្លាមៗ តាមរយៈការកសាងសំណុំរឿង រួចបញ្ជូនទៅកាន់តុលាការ។ ចំពោះជនឬអ្នកដែលប្រើប្រាស់បណ្តាញសង្គម បង្កាច់បង្ខូចគជប អាចនឹងប្រឈមមុខនឹងបទល្មើសផ្សព្វផ្សាយព័ត៌មានមិនពិត។ នេះបើតាមលោក ខៀវ សុភ័គ។
តែអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា មកទល់ពេលនេះ ក្រសួងមិនទាន់បានទទួលបណ្តឹងពីគជប នៅឡើយទេ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ជាក់ថានឹងលើកយកករណីនេះប្រាប់សមាជិក គ.ជ.ប ទាំង ៩រូបឲ្យ ដើម្បីសម្រេចចិត្តដាក់ពាក្យប្ដឹង ឬមិនប្ដឹង។
ការលើកឡើងរបស់ក្រសួងមហាផ្ទៃនាពេលនេះ ធ្វើឡើងបន្ទាប់ពីគជបបានសរសេរលិខិតចំហ ឲ្យស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការណ៍តាមផ្លូវច្បាប់ និងបង្រ្កាបជុំវិញ ការលើកឡើងរបស់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ដូចជា KH Khmer និង Real News ដែលបានបង្ហោះព័ត៌មានថាស្ថាប័នជំនាញមួយនេះស្ថិតក្រោមការគ្រប់គ្រងរបស់បរទេស។ ជាព័ត៌មាន ដែលត្រូវ គជប ចាត់ទុកថាមានចរិត ញុះញង់ បង្កាច់បង្ខូចឈ្មោះរបស់ស្ថាប័ន។
ជាការកត់សម្គាល់នៅក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ៤ មិថុនា ត្រូវបានអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ អ្នកឃ្លាំមើលការបោះឆ្នោត រួមទាំងគណបក្សនយោបាយ ចាត់ទុកថាមានភាពល្អប្រសើរច្រើន បើធៀបទៅនឹងការបោះឆ្នោតអាណត្តិមុនៗ រាប់តាំងពីដំណើរការចុះឈ្មោះបោះឆ្នោត៕
No comments:
Post a Comment