NB: Moi? Robot?!
>>>
ដោយ អ៊ឹម រចនា 15/07/2017 15/07/2017
rfi
រូបភាពពីវីដេអូឃ្លីបរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្ងៃទី១៥ កក្កដា ២០១៧
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍នេះ បានចេញមុខបដិសេធចោលពាក្យចចាមអារាម ដែលបន្ទរតគ្នាថា លោកកំពុងនៅបរទេសព្យាបាលជំងឺ ក្រោយពេលធ្លាក់ខ្លួនឈឺធ្ងន់។ តាមរយៈវីដេអូឃ្លីបលើទំព័រហ្វេសប៊ុក លោកនាយករដ្ឋមន្ដ្រី បញ្ជាក់ថា លោកកំពុងមានវត្តមាននៅរាជធានីភ្នំពេញ។ ហើយពាក្យចចាមអារាមទាំងឡាយគួរត្រូវលុបបំបាត់។
ស្ថិតនៅក្នុងរថយន្ត លោក នាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលមានទឹកមុខស្រស់ស្រាយប្រក្រតី បានអះអាងថា លោកកំពុងធ្វើដំណើរសង្កេតមើលទីក្រុងភ្នំពេញ ហើយត្រូវស្ទះចរាចរណ៍ដូចអ្នកធ្វើដំណើរទូទៅដែរ។ តាមរយៈឃ្លីបវីដេអូរយៈពេលជាង១នាទី លោក ហ៊ុន សែន ចង់គូសបញ្ជាក់ជូនដល់ប្រជាពលរដ្ឋទាំងអស់ជ្រាបថា លោកមិនមែនកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ហើយត្រូវបញ្ជូនពីប្រទេសមួយទៅប្រទេសមួយដើម្បីព្យាបាល ដូចពាក្យចចាមអារាមមួយចំនួនទេ។
សូមបញ្ជាក់ថា ក្នុងរយៈពេលពីរបីសប្ដាហ៍ចុងក្រោយនេះ ពាក្យចចាមអារាមស្ដីពីការធ្លាក់ខ្លួនឈឺរបស់ប្រមុខរដ្ឋាភិបាល ត្រូវបានបន្ទរតាមគ្នានៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ពាក្យចចាមអារាមនេះ កើតឡើងដោយសារតែកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី ដែលរៀបចំធ្វើជារៀងរាល់ថ្ងៃសុក្រ ត្រូវបានលើកពេលអស់៤សប្ដាហ៍មកហើយ។ ពោលគឺចាប់តាំងពីថ្ងៃសុក្រទី២៣មិថុនារហូតមកម្ល៉េះ។ កន្លងមក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី បានអះអាងស្របគ្នាថា លោកនាយករដ្ឋមន្ដ្រី មានវត្តមាននៅក្នុងប្រទេស ប៉ុន្តែការបញ្ជាក់នេះ មិនអាចជម្រះមន្ទិសសង្ស័យអំពីការធ្លាក់ខ្លួនឈឺរបស់ប្រមុខរដ្ឋាភិបាលឡើយ។
យ៉ាងណាក៏ដោយ នៅក្នុងវីដេអូចេញផ្សាយនៅថ្ងៃសៅរ៍នេះ លោក ហ៊ុន សែន សង្ឃឹមថា ការចេញមុខបកស្រាយរបស់លោកនឹងអាចលុបបំបាត់ពាក្យចចាមអារាមអំពីការធ្លាក់ខ្លួនឈឺរបស់លោកបាន។ សម្រាប់លោកនាយករដ្ឋមន្ដ្រី ពាក្យចចាមអារាមនេះ គឺជារឿងដ៏អកុសល ហើយលោកចង់ឲ្យសាធារណជនទូទៅពិនិត្យមើលពីចេតនារបស់អ្នកដែលបង្កើតពាក្យចចាមអារាមផង ថាមានបំណងអ្វីឲ្យពិតប្រាកដ។ យោងតាមលោក ហ៊ុន សែន ប្រសិនបើនាយករដ្ឋមន្ដ្រីបាត់បង់តំណែងជាស្ថាពរដូចពាក្យចចាមអារាមមែន នោះប្រទេសនឹងត្រូវជួបរឿងច្របូកច្របល់យ៉ាងពិតប្រាកដ។ ប៉ុន្តែលោកសុំឲ្យប្រជាពលរដ្ឋ ទុកចិត្តលើការទទួលខុសត្រូវរបស់លោក ក្នុងនាមជានាយករដ្ឋមន្ដ្រី។
គួរកត់សម្គាល់ផងដែរថា នេះគឺជាលើកទី២ហើយក្នុងខែកក្កដានេះ ដែលលោកនាយករដ្ឋមន្ដ្រីប្រតិកម្មលើពាក្យចាចាមអារាមថាលោកធ្លាក់ខ្លួនឈឺ និងកំពុងព្យាបាលខ្លួននៅបរទេស។ កាលពីថ្ងៃទី១០កក្កដា លោកបានសរសេរសួរលើបណ្ដាញសង្គមហ្វេសប៊ុកថា តើលោកត្រូវតែប្រាប់មនុស្សគ្រប់គ្នាថា លោកកំពុងស្ថិតនៅទីណាដែរឬទេ? និងថា បើទោះបីជាលោកស្ថិតនៅទីណា ក៏លោកមានលទ្ធភាពដឹកនាំកិច្ចការប្រទេសជាតិ ពិសេសបង្ក្រាបលើការបង្កចលាចលរបស់ក្រុមជនពាល និងក្រុមជ្រុលនិយមបានដែរ៕
2 comments:
Hun Sen keeps denying of his sickness.
But Sok Ann told people that he found a roommate that he has been looking for. That newly found roommate is Hun Sen.
So, whether he wants it or not, Hun Sen is on his way to hell to live with Sok Ann.
Moreover, Hun Sen will become Sok Ann's lover.
How low can the Yuon's slave Hun Sen stoop?
Yuon really found a faithful slave (Hun Sen) for life.
Ah Kwack Hun Sen has never hesitated to destroy Cambodia and to kill Khmer people to please his master Yuon.
Post a Comment