ដោយ យ៉ង ចាន់តារា
2017-07-16
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងតាមវីដេអូឃ្លីបកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧។ Photo courtesy of Sam Rainsy facebook
Photo courtesy of Sam Rainsy facebook
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី១៦ កក្កដា ហៅអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថាជាជនកំសាក ដែលសម្ងំយកសុខតែម្នាក់ឯង មិនខ្វល់ពីសុខទុក្ខរបស់ប្រជាជន។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ច្រានចោលការលើកឡើងបែបនេះ ដោយបញ្ជាក់ថា វត្តមានរបស់លោក សម រង្ស៊ី ក្នុងការបោះឆ្នោតជាតិខាងមុខនេះជារឿងសំខាន់ ដូច្នេះទើបគណបក្សកាន់អំណាចប្រឹងប្រែងដើម្បីបញ្ចប់ជីវិតនយោបាយរបស់គាត់។
ការវាយប្រហារជាពាក្យសម្ដីធ្ងន់ៗរបស់លោក សុខ ឥសាន នេះ ធ្វើឡើងស្របពេលមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ជាច្រើនរូប បានធ្វើទស្សនកិច្ចជាបន្តបន្ទាប់ទៅកោះហុងកុង ដើម្បីជួបជាមួយលោក សម រង្ស៊ី ជាលើកចុងក្រោយ មុនពេលវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយជាលើកទីពីរ ត្រូវចូលជាធរមាន ដែលនឹងឈានដល់ការបញ្ចប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី ទាំងស្រុង។
លោក សុខ ឥសាន សរសេរក្នុងបណ្ដាញសង្គមតេឡេក្រាម (Telegram) ថា លោក សម រង្ស៊ី គឺជាជនកំសាកដែលតែងនិយាយថាខ្លួនស្រឡាញ់ជាតិ និងប្រជាជន ក៏ប៉ុន្តែពេលប្រជាជនមានទុក្ខលំបាក លោកបែរជាទៅសម្ងំយកសុខតែម្នាក់ឯងទៅវិញ។
លោកបញ្ជាក់បន្ថែមថា លោក សម រង្ស៊ី ធ្វើនយោបាយដោយចងកំហឹង និងមានគំនុំគុំកួនទៅលើដៃគូប្រកួតប្រជែង៖ «»។
ទន្ទឹមនឹងការបង្អាប់លោក សម រង្ស៊ី ថាជាជនកំសាកនេះ លោក សុខ ឥសាន បានលើកតម្កើងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា របស់លោក ដូចជា លោក ជា ស៊ីម លោក ហេង សំរិន លោក ហ៊ុន សែន លោក ស ខេង និងលោក សាយ ឈុំ ជាដើម ថាជាវីរបុរសជាតិដែលចេះគិតគូរបញ្ហាស្រុកទេស រិះរកវិធីដោះស្រាយបញ្ហាជាតិ និងគិតគូរផលប្រយោជន៍រួមជាធំ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងថា ប្រជាពលរដ្ឋបានដឹង និងអាចពិចារណាដោយខ្លួនឯងថាអ្នកនយោបាយរូបណាដែលមានចរិតបែបនេះ ជាអ្នកបង្កើតឲ្យមានបញ្ហាអយុត្តិធម៌សង្គម និងជាអ្នកធ្វើបាបរាស្ត្រពិតប្រាកដ ហើយពលរដ្ឋនឹងសម្ដែងឆន្ទៈរបស់គាត់នៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ។
លោក យឹម សុវណ្ណ ដែលជាមនុស្សជំនិត និងមានភក្ដីភាពចំពោះលោក សម រង្ស៊ី ជាច្រើនឆ្នាំមកហើយនោះ បន្តថា វត្តមានរបស់អតីតមេបក្សរបស់លោកក្នុងការបោះឆ្នោតជាតិជារឿងសំខាន់ ហេតុដូចនេះហើយទើបគណបក្សកាន់អំណាចប្រញាប់ប្រញាល់អនុម័តវិសោធនកម្មច្បាប់គណបក្សនយោបាយជាថ្មីម្តងទៀត តាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើទោះជាលោក សម រង្ស៊ី បានលាលែងពីតំណែងជាប្រធានបក្សរួចហើយក៏ដោយចុះ៖ «»។
វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលទើបត្រូវបានសមាជិករដ្ឋសភាគណបក្សប្រជាជនកម្ពុជា លើកដៃអនុម័តកាលពីពេលថ្មីនេះ ត្រូវបានអ្នកជំនាញមើលឃើញថា ជាចេតនាបិទបញ្ចប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី ទាំងស្រុងតែម្តង ព្រោះច្បាប់ថ្មីនេះមានចែងអំពីទណ្ឌិតមិនអាចពាក់ព័ន្ធនឹងគណបក្សនយោបាយបាន។
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បណ្ឌិត មាស នី យល់ឃើញថា គណបក្សកាន់អំណាចព្រួយបារម្ភនឹងវត្តមានរបស់លោក សម រង្ស៊ី ដូច្នេះហើយបានជាពួកគេតែងរិះរកគ្រប់មធ្យោបាយដើម្បីមិនឲ្យលោក សម រង្ស៊ី ចូលស្រុកបាន៖ «»។
អ្នកជំនាញរូបនេះមើលឃើញថា មានបញ្ហាធំៗរបស់ជាតិជាច្រើនដែលកំពុងកើតមាន ហើយមិនទាន់ត្រូវបានដោះស្រាយនៅឡើយ តែអ្នកនយោបាយឯណោះវិញបែរជានៅបន្តឈ្លោះគ្នាឥតឈប់ រកតែពេលធ្វើការរួមគ្នាមិនបាន។ លោកថា ប្រជាប្រិយភាពមិនមែនបានមកដោយសារការប្រើល្បិចកលវាយបំបាក់ដៃគូម្ខាងៗនោះទេ ក៏ប៉ុន្តែគឺជាការដោះស្រាយបញ្ហាប្រឈមមុខរបស់ពលរដ្ឋ។
បណ្ឌិត មាស នី រំលេចថា បញ្ហាប្រឈមមួយសំខាន់របស់ពលរដ្ឋនៅតាមខេត្តខណ្ឌទូទាំងប្រទេសនៅពេលនេះ គឺការគ្មានទីផ្សារលក់កសិផលដែលពួកគាត់ផលិតបាន ដែលបញ្ហានេះនឹងនាំឲ្យជីវភាពពួកគាត់កាន់តែក្រីក្រ៕
4 comments:
It should be the other way around.
Ah coward Kbot Cheat Hun Sen is even afraid of Sam Rainsy's picture.
So, who is the coward?
Why did Ah Ah Lngit Lngoung Kwack Hun Sen reject Lu Lay Sreng's proposal?
1- Ah Hun Sen has never wanted to step down.
2- Lu Lay Sreng's proposal will facilitate the transfer of power smoothly. So it is against Hun Sen's wills.
3- Hun Sen wanted to have a pretext that Cambodia is not secure for a change.
Therefore, Khmer people must stay united (also ignoring Ah Ckuot Khem Veasna, and Ah Lob Mam Sonando's propagandas) and vote Ah Hun Sen out in this 2018 election.
And we will fight Yuon and its slave Hun Sen from there. Win the election first is the top priority.
អ្នកណា កំសាកនោះណា អាលាវ?? ចង់យកគេទៅដាក់គុក ដល់គេមិនទៅថាគេកំសាកឬ? មិនកំសាកទេតែមើលទៅ បង្ខំធ្វើច្បាប់ តែឯងរារាំងគេ ដោយខ្លាចឬ? មើលទៅដូចជាត្រដរខ្យល់ជិតងាប់ហើយដឺង តែកុំភ្លេចថាអ្វីៗវាមិនទៀងទេណា ហើយអ្នកមិនដឺងគិតថាពួកវាខ្លាំងណាស់ តែតាមពិតព្រួយភ័យរហូតធ្លាក់ខ្លួនឈឺទៅហើយ តែនៅថាគ្រាន់ទឿត ។
The YUON's CPP rank and file, doctors, lawyers, business communities big and small and the Cambodian youth will discreetly abandon Hun Sen on this 2018 election for the CNRP with or without Kem Sokha and Sam raingsy. And there is nothing HUN SEN can do about it. They will take HUN SEN's money to discreetly vote for the CNRP... Bravo the Khmer people [without Hun Sen]!!!
It is now the end of the road for the YUON's troll here on KC and everywhere else!!!
Post a Comment