Tuesday, 4 July 2017

ក្រសួង​មហាផ្ទៃ​កំពុង​ផ្ទៀងផ្ទាត់​របាយការណ៍​របស់​បន្ទប់​ស្ថានការណ៍​និង​បក្ស​ប្រឆាំង


ដោយ ប្រាជ្ញ ចេវ
2017-07-04
rfa
លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។
លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។
 RFA/Brach Chev



មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា ពេល​នេះ​ក្រសួង​មហាផ្ទៃ កំពុង​យក​របាយការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​របាយការណ៍​នៃ​បន្ទប់​ស្ថានការណ៍​ដែល​ជា​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​ការងារ​បោះឆ្នោត យក​ផ្ទៀងផ្ទាត់​គ្នា។ ចំណែក​អតីត​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​ថា ក្រុម​បន្ទប់​ស្ថានការណ៍​មិន​ព្រួយ​បារម្ភ​ចំពោះ​ការ​ស៊ើប​អង្កេត​នេះ​ទេ ព្រោះ​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​ខុស ឬ​លម្អៀង​ទៅ​ខាង​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។



អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ មិថុនា ថា នៅ​ពេល​នេះ មន្ត្រី​ជំនាញ​នៃ​ក្រសួង​មហាផ្ទៃ កំពុង​បន្ត​ស្រាវជ្រាវ​ករណី​បន្ទប់​ស្ថានការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​តាមដាន​ដំណើរការ​នៃ​ការ​បោះឆ្នោត​កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក​បន្ត​ថា អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ផ្តល់​របាយការណ៍​នៃ​សកម្មភាព​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ សកម្មភាព​ការងារ​បន្ទប់​ស្ថានការណ៍​បាន​ធ្វើ​កាល​ពី​អំឡុង​បោះឆ្នោត ដើម្បី​យក​ផ្ទៀងផ្ទាត់៖ «ក្រសួង​បន្ត​សិក្សា​ថែម​ទៀត អគ្គស្នងការ​នគរបាល​គេ​របាយការណ៍​ដែល​ថា សង្គ្រោះ​ជាតិ ធ្វើ​អី? បន្ទប់​ស្ថានការណ៍​ធ្វើ​អី?»។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ រូប​នេះ​ប្រាប់​ថា ការ​ពិនិត្យ​ផ្លូវ​ច្បាប់​លើ​ក្រុម​បន្ទប់​ស្ថានការណ៍ ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​លេខាធិការ លោក ប៉ុល លឹម និង​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ ជំនាញ​ផ្នែក​ច្បាប់​ដែល​ជា​អតីត​ប្រធាន​គណៈមេធាវី លោក ប៊ុន ហុន។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ បាន​ទេ​នៅ​ទី​៤ ខែ​កក្កដា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ជាច្រើន​ដង ប៉ុន្តែ​គ្មាន​អ្នក​ទទួល។

ចំណែក​អនុរដ្ឋលេខាធិការ លោក ប៊ុន ហុន ឲ្យ​ដឹង​ថា លោក​មិន​ទាន់​ទទួល​ឯកសារ​ពី​ក្រសួង​នៅ​ឡើយ​ទេ និង​ទទួល​បាន​បញ្ជា​ពី​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ឡើយ​ដែរ ព្រោះ​ប៉ុន្មាន​ថ្ងៃ​នេះ លោក​ជាប់​បំពេញ​ការងារ​នៅ​ខេត្ត ។

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ជា​ខួប​លើក​ទី​៦៦​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​បញ្ជា​ផ្ទាល់​មាត់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ឲ្យ​ស្រាវជ្រាវ​ករណី​ផ្លូវ​ច្បាប់​លើ​ក្រុម​បន្ទប់​ស្ថានការណ៍។ លោក​ចោទ​សួរ​ថា តើ​បន្ទប់​ស្ថានការណ៍ មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​ដែរ​ឬ​ទេ? បើ​គ្មាន​ទេ ក្រសួង​មហាផ្ទៃ ត្រូវ​ចាត់​វិធានការ។

ភ្លាមៗ​នេះ​ដែរ អង្គការ​សង្គម​ស៊ីវិល​ពីរ​ដែល​ធ្វើ​ការងារ​ទាក់ទង​ការ​បោះឆ្នោត គឺ​អង្គការ​ខុមហ្វ្រែល (Comfrel) និង​អង្គការ​និកហ្វិច (Nicfec) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​សកម្មភាព និង​គោល​បំណង​អព្យាក្រឹត្យ​ឥត​លម្អៀង​របស់​ខ្លួន។ សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់​ថា ក្រោយ​ការ​បោះឆ្នោត​ចប់​រួច​រាល់ សកម្មភាព​នៃ​វេទិកា​បន្ទប់​ស្ថានការណ៍ ក៏​ត្រូវ​បាន​ប្រកាស​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា កន្លង​ទៅ។ បន្ទប់​ស្ថានការណ៍​ជា​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ជាង ៤០​ស្ថាប័ន ដែល​រួម​គ្នា​តាមដាន​ដំណើរការ​បោះឆ្នោត។

បន្ទប់​ស្ថានការណ៍ ២០១៧ ១៤៤០
បន្ទប់​ស្ថានការណ៍ ២០១៧ ១៤៤០ក្រុម​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Chea Sophearin


ទោះ​បី​ជា​មាន​ការ​បំភ្លឺ​បែប​នេះ​ពី​ក្រុម​បន្ទប់​ស្ថានការណ៍​ក្តី ប៉ុន្តែ​ក្រសួង​មហាផ្ទៃ នៅ​បន្ត​ស្រាវជ្រាវ​ករណី​ផ្លូវ​ច្បាប់​លើ​ក្រុម​បន្ទប់​ស្ថានការណ៍​ដដែល។

អតីត​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍ និង​ជា​អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស អះអាង​ថា ទោះ​បី​ជា​ក្រសួង​មហាផ្ទៃ រក​ឃើញ​បែប​ណា គឺ​ជា​ការ​រក​ឃើញ​របស់​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​ក្រុម​បន្ទប់​ស្ថានការណ៍​អនុវត្ត​ការងារ​តាម​វិជ្ជាជីវៈ មិន​លម្អៀង​ទៅ​រក​គណបក្ស​ណា​មួយ​ឡើយ។ លោក​ថា​នៅ​ពេល​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ ដោយ​ក្រសួង​មាន​សេចក្តី​ណែនាំ​បែប​ណា អង្គការ​សង្គម​ស៊ីវិល​រីករាយ​ជជែក​តាម​ការ​ចង់​ជួប​របស់​ក្រសួង៖ «យើង​រង់ចាំ​សេចក្តី​ណែនាំ និង​ចង់​ជួប​ក្រសួង​មហាផ្ទៃ ដែរ។ ជួនកាល​ខ្លួន​យើង​គិត​ថា យើង​ត្រឹមត្រូវ ប៉ុន្តែ​គេ​រក​ឃើញ​ថា យើង​មិន​ត្រឹមត្រូវ សំខាន់​យើង​ជជែក​បន្ត​ទៀត»។

ក្រុម​អង្គការ​អន្តរជាតិ និង​ក្រុម​សមាជិក​សភា​អាស៊ាន ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​ដំណើរការ​ស៊ើប​អង្កេត ឬ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ណា​មួយ​ប្រឆាំង​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ការ​បោះឆ្នោត ឬ​ហៅ​ថា​បន្ទប់​ស្ថានការណ៍។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​អន្តរជាតិ​ចំនួន​៤ កាល​ពី​ចុង​ខែ​មិថុនា បាន​លើក​ឡើង​ថា ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​គំរាម​កំហែង​លើ​អង្គការ​សង្គម​ស៊ីវិល​នៃ​បន្ទប់​ស្ថានការណ៍ ដ្បិត​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សកម្មភាព​ស្រប​ច្បាប់​របស់​សង្គម​ស៊ីវិល ជាពិសេស​ចំណាត់ការ​របស់​រដ្ឋាភិបាល គឺ​ជា​ការ​គំរាម​កំហែង​សង្គម​ស៊ីវិល​ដទៃ​ទៀត​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ខុមហ្វ្រែល លោក កន សាវាង្ស លើក​ឡើង​ថា ក្រុម​បន្ទប់​ស្ថានការណ៍​នឹង​ធ្វើ​ការងារ​របស់​ខ្លួន​ដែល​តាមដាន​ដំណើរការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ ដូច​អ្វី​ដែល​បាន​ធ្វើ​នៅ​ឆ្នាំ​២០១៧ ដែរ ប៉ុន្តែ​រង់ចាំ​មើល​ការ​រក​ឃើញ និង​សម្រេច​យ៉ាង​ណា​ពី​ក្រសួង​មហាផ្ទៃ ជា​មុន​សិន៕

2 comments:

Anonymous said...

Yuon's slave Hun Sen,

Can you behave a little better than the dog ?? The dog is always faithful to its master.

Yes, your master Yuon had destroyed your superior Penn Sovann and put you in power to facilitate its plan of annexing Cambodia.

Presently, Khmer people are waking up to face Yuon, and unfortunately you are still trying to suppress them.

The crimes committed by you and the danger posed by your master Yuon to Cambodia have compelled Khmer people to vote you out in this upcoming 2018 election.

Now, you keep amending the law attempting to dissolve the CNRP. The circumstance is not favorable to your cheap mind. You will go down as the worst Khmer traitor in history if you insist on violently quelling the patriotic movement of Khmer people to stop Yuon's dominance in Cambodia.

You must stop trying to destroy the CNRP. It will not work. People will vote you out in 2018. The devil one eye monster Hun Sen must relinquish his dirty power to the winner.
Stop fighting the natural law Ah Chkuot Hun Sen: Everything has its end. You have to accept that if you don't want to go to hell the same way as Muammar Gaddafi.

93 Years Old Woman

Anonymous said...

Ah Kwack is blind to Yuon's destruction of Cambodia:
https://www.youtube.com/watch?v=X1MiyoTxqDk