ដោយ ហេង ឧត្តម 13/07/2017 13/07/2017
rfi
ទូតបារាំងថ្មី និងលោក ប្រាក់ សុខុន
@MFA.IC
នៅព្រឹកនេះ លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងថ្មី បានជួបជាផ្លូវការលើកទី១ ជាមួយរដ្ឋមន្ត្រី ប្រាក់ សុខុន នៅទីស្តីការក្រសួងការបរទេស។ ក្នុងជំនួបរយៈពេលត្រឹម៤០នាទី តែមានប្រធានបទជាច្រើនដែលត្រូវបានលើកយកទៅពិភាក្សា។ តើប្រធានរឿងទាំងនោះ មានអ្វីខ្លះ?
ក្រោយពីបានថ្វាយសារតាំងព្រះមហាក្សត្រខ្មែរ នៅថ្ងៃទី១១កក្កដារួចមក, លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងថ្មី បានជួបសម្តែងការគួរសមជាលើកទី១ផ្លូវការដំបូងបំផុត ជាមួយប្រមុខការទូតកម្ពុជា។ ក្នុងជំនួបនេះ ប្រមុខការទូតទាំងពីរ បានលើកទៅពីសំណុំរឿងទ្វេភាគីសំខាន់ៗមួយចំនួន។
រឿងទាំងនោះមានដូចជាកិច្ចសហការវប្បធម៌ ដោយសារតែឆ្នាំនេះគឺជាខួប២៥ឆ្នាំការដាក់បញ្ចូលប្រាសាទអង្គរ ក្នុងបញ្ជីរបស់អង្គការយូណេស្កូ ហើយកម្ពុជាក៏ទើបតែបានដាក់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។ ប្រធានរឿងផ្សេងទៀត គឺទាក់ទងការវិនិយោគបារាំងនៅកម្ពុជា, កិច្ចការក្នុងសាលាក្តីខ្មែរក្រហម, ការបណ្តុះបណ្តាលកងទ័ពខ្មែរដោយនាយទាហានបារាំង, បញ្ហាកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងParis និងការបោះឆ្នោតនៅកម្ពុជាជាដើម។
ចំពោះសំណុំរឿងតុលាការខ្មែរក្រហម, ស្ថានទូតបារាំង នឹងធ្វើស្តូបរម្លឹកវិញ្ញាក្ខន្ធជនរងគ្រោះក្នុងសម័យខ្មែរក្រហម នៅសួនច្បារមុខស្ថានទូតបារាំងតែម្តង ដែលនឹងត្រូវសម្ពោធនៅដំណាច់ឆ្នាំ២០១៧នេះ។ ពីផ្នែកកម្ពុជាវិញ លោក ប្រាក់ សុខុន បានថ្លែងអរគុណបារាំង ដែលសមភាគីនេះ តែងតែជួយបណ្តុះបណ្តាលកងទ័ពមួកខៀវរបស់ខ្មែរ ដើម្បីបំពេញកិច្ចរក្សាសន្តិភាពនៅបរទេស ពិសេសនៅ អាហ្វ្រិក។
ដោយឡែក ជុំវិញដំណើរការបោះឆ្នោតនៅស្រុកខ្មែរវិញ, ឯកអគ្គរដ្ឋទូតបារាំងថ្មី បានលើកសរសើរពីការចូលរួមរបស់ពលរដ្ឋ ក្នុងការបោះឆ្នោតមានកម្រិតខ្ពស់។ លោកស្រីបានវាយតម្លៃយ៉ាងវិជ្ជមានចំពោះការបោះឆ្នោតឃុំសង្កាត់កន្លងទៅនេះ ដោយគូសបញ្ជាក់ថា មានរបៀបរបបល្អ សន្តិភាព ស្ងប់ស្ងៀម ហើយបារាំងនៅតែគាំទ្រជានិច្ចចំពោះលើផ្លូវប្រជាធិបតេយ្យរបស់កម្ពុជា។ ទោះយ៉ាងនេះក្តី ភាគីទាំងពីរ គ្មានទាន់បាននិយាយពីជំនួយរបស់បារាំង សម្រាប់បោះឆ្នោតតំណាងរាស្ត្រ នៅឆ្នាំក្រោយនៅឡើយទេ។
គួរបញ្ជាក់ថា លោកស្រី Eva Nguyen Binh មានឪពុកដើមកំណើតវៀតណាមម្តាយបារាំង និងបានរស់នៅរៀនសូត្រសាលានយោបាយនៅស្រុកបារាំង។ លោកស្រីគឺឯកអគ្គរដ្ឋទូតបារាំងទី៩ និងជាទូតបារាំងស្ត្រីទី១ នៅកម្ពុជា គឺតាំងពីបារាំងបើកស្ថានទូតជាថ្មី នៅឆ្នាំ១៩៩១មក។ លោកស្រី Eva Nguyen Binh បានចូលមកកាន់ការងារស្ថានទូតនៅស្រុកខ្មែរ ជាងមួយខែមកហើយ៕
3 comments:
Le voilà, le dernier coup du dernier clou au cercueil Khmer par la France authorisé par Hun Sèn, bien sûr!!!
Khmer bow down to Vietnamese and French.
Watch out on this bitch named Eva Nguyen Binh. This bitch will work to promote her evil Vietnamese killers (who were behind the killing of Khmer people during the Killing Fields from 1975 to 1979) while this Yuon bitch sits in the French embassy in Cambodia. We don't trust this Yuon bitch who wants a job as French Ambassador to Cambodia in her purpose to destroy Cambodia. Why did she apply for this job that Cambodian/Khmer people are against if this bitch is Yuon/Vietnamese. She has relatives in Vietnam and we wonder why.
Post a Comment