ដោយ តាំង សារ៉ាដា
2017-07-01
តំណាងរាស្ត្រសហរដ្ឋអាមេរិក ពីខាងគណបក្សប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ថ្លែងពីបញ្ហាសិទ្ធិមនុស្សកាលពីឆ្នាំ២០១៣។ Photo courtesy of lowenthal.house.gov
Photo courtesy of lowenthal.house.gov
តំណាងរាស្ត្រសហរដ្ឋអាមេរិក ពីខាងគណបក្សប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) និងលោក ស្ទីវ ឆាបុត (Steve Chabot) ពីខាងគណបក្សសាធារណរដ្ឋនិយម នៅថ្ងៃទី៩ ខែកក្កដា ខាងមុខ នឹងជួបពិភាក្សាជាមួយសហគមន៍ខ្មែរក្នុងទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California) ក្នុងវេទិកាស្ដីពីទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក សម្រាប់ដំណើរការប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។
អង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិក នឹងរៀបចំកម្មវិធីនេះឡើងនៅក្នុងសកលវិទ្យាល័យកាលីហ្វ័រញ៉ា ហើយដែលមានការចូលរួមពីពលរដ្ឋខ្មែរ អាមេរិកាំងជាច្រើននៅទីនោះ។ អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង ឲ្យដឹងថា តំណាងរាស្ត្រអាមេរិកាំង ទាំងពីររូបនេះ នឹងជូនដំណឹងដល់ពលរដ្ឋខ្មែរនៅទីនោះ អំពីដំណើរការប្រព្រឹត្តទៅនៃក្រុមសមាជិកសភាទទួលបន្ទុកកិច្ចការកម្ពុជា ឬដែលហៅ Congressional Cambodia Caucus។
ក្រុមសមាជិកសភាទទួលបន្ទុកកិច្ចការកម្ពុជា នេះ គឺបង្កើតឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីសមាជិកសភាតំណាងរាស្ត្រគ្រប់ភាគីឲ្យមានការយកចិត្តទុកដាក់ដល់វិបត្តិនយោបាយនៅកម្ពុជា និងការរឹតចំណងមិត្តភាពវាងសហរដ្ឋអាមេរិក និងប្រជាជាតិអាស៊ាន។
វេទិកានេះធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានកើនចំនួនមេឃុំ និងចៅសង្កាត់គួរឲ្យកត់សម្គាល់ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ទោះបីការបោះឆ្នោតនេះធ្វើឡើងដោយមាន ការគំរាមធ្វើសង្គ្រាមពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដោយ៕
1 comment:
Important Khmer history
https://www.youtube.com/watch?v=AHoJ1KbJq4U
https://www.youtube.com/watch?v=4xBuj6_mYPM
Post a Comment