Khmer Circle: Why do I need such a silly law when I am the Law?! Besides, Angka Leu has no one else better to trust. Remember when I lost the 1993 election I did not threaten to secede the western provinces but those east of the Mekong where Angka and I started off from...
ដោយ សរ ពិសី 16/07/2017 16/07/2017
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាឱកាសប្រជុំគណរដ្ឋមន្រ្តីនាពេលកន្លងទៅ។
@RFI
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីយប់ថ្ងៃទី១៥ ខែកក្កដា បានទាត់ចោលសំណើរបស់លោក លឺ ឡាយស្រេង អតីតមន្រ្តីជាន់ខ្ពស់គណបក្សហ្វុនស៊ិនប៉ិច ដែលចង់ឲ្យបង្កើតច្បាប់ការពារនាយករដ្ឋមន្ត្រីផុតអាណត្តិ។ លោកហ៊ុន សែនចាត់ទុកថា សំណើច្បាប់នេះជាការប្រមាថដ៏ធ្ងន់ធ្ងរ ដល់គណបក្សប្រជាជនកម្ពុជា ដែលបង្ហាញថា បក្សកាន់អំណាច កំពុងត្រៀមចាញ់ និងបក្សប្រឆាំង កំពុងត្រៀមត្របាក់យកជ័យជំនះ ខណៈបក្សប្រឆាំង កំពុងចាញ់យ៉ាងពិតប្រាកដក្រោមស្នាដៃរបស់បក្សប្រជាជន។
លោកនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកដែលស្និតនឹងរដ្ឋាភិបាលថា សំណើចង់ឲ្យមានច្បាប់ការពារនាយករដ្ឋមន្រ្តីដ៏ស្មោកគ្រោកបែបនេះ លោកធ្លាប់បានទទួលរួចហើយ កាលពីប៉ុន្មានឆ្នាំមុន។ លោកនាយករដ្ឋមន្ត្រី បានរិះគន់ទៀតថា ការស្នើចង់បង្កើតច្បាប់នេះជាឧបាយកលទុច្ចរិតឲ្យប្រជាជនមើលឃើញដោយច្រឡំថា នាយករដ្ឋមន្ត្រី ដែលកំពុងស្ថិតក្នុងតំណែងបច្ចុប្បន្ន បាននឹងកំពុងធ្វើខុសអ្វីមួយយ៉ាងធ្ងន់ធ្ងរ ទើបចង់ឲ្យមានច្បាប់បែបនេះ ក្នុងពេលដែលគណបក្សប្រជាជនកម្ពុជា បាននឹងកំពុងកសាងស្នាដៃធំៗជាច្រើនជាប្រវត្តិសាស្ត្រ សម្រាប់មាតុភូមិ។
មិនខុសគ្នាដែរ លោកបណ្ឌិតសុខទូច អ្នកតាមដានបញ្ហាសង្គម និងនយោបាយ អះអាងថា ច្បាប់ការពារនាយករដ្ឋមន្រ្តី មិនគួរកើតមានឡើងនោះទេ។ មិនគួរកើតមានឡើង ព្រោះថា ច្បាប់នេះ នឹងធ្វើឲ្យនាយករដ្ឋមន្រ្តីលែងខ្លាចប្រព្រឹត្តិខុស ដោយសារតែមានអភ័យឯកសិទ្ធការពារបើទោះបីជាបញ្ចប់អាណត្តិក៏ដោយ។
សូមបញ្ជាក់ថាលោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អតីតមន្រ្តីជាន់ខ្ពស់គណបក្សហ្វុនស៊ិនប៉ិច កាលពីថ្ងៃទី១៥ កក្កដា បានផ្ញើលិខិតចំហពីរដាច់ដោយឡែក ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ឲ្យស្នើទៅរដ្ឋសភាបង្កើតច្បាប់ការពារនាយករដ្ឋមន្រ្តីគ្រប់រូប ដែលផុតអាណត្តិ។ នៅក្នុងលិខិតចំហ ពន្យល់ថា ច្បាប់នេះ គឺដើម្បីជាការលើកទឹកចិត្តចំពោះគុណបំណាច់ក្នុងការដឹកនាំប្រទេសក្នុងអាណត្តិរបស់ខ្លួនកន្លងមក និងដើម្បីរក្សាសន្តិភាពជូនប្រទេសជាតិឲ្យបានស្ថិតស្ថេរជានិរន្តរ៍។
ជាការកត់សម្គាល់ ការចេញមុខស្នើរបស់ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង នាពេលនេះ ធ្វើឡើងបន្ទាប់ពីគម្រោងរៀបចំច្បាប់ការពារនាយករដ្ឋមន្ត្រី បានស្ងប់ស្ងាត់មួយរយៈ៕
2 comments:
Why did Ah Ah Lngit Lngoung Kwack Hun Sen reject Lu Lay Sreng's proposal?
1- Ah Hun Sen has never wanted to step down.
2- Lu Lay Sreng's proposal will facilitate the transfer of power smoothly. So it is against Hun Sen's wills.
3- Hun Sen wanted to have a pretext that Cambodia is not secure for a change.
Therefore, Khmer people must stay united (also ignoring Ah Ckuot Khem Veasna, and Ah Lob Mam Sonando's propagandas) and vote Ah Kbot Cheat Hun Sen out in this 2018 election.
And we will fight Yuon and its slave Hun Sen from there. Win the election first is the top priority.
The YUON's CPP rank and file, doctors, lawyers, business communities big and small and the Cambodian youth will discreetly abandon Hun Sen on this 2018 election for the CNRP with or without Kem Sokha and Sam raingsy. And there is nothing HUN SEN can do about it. They will take HUN SEN's money to discreetly vote for the CNRP... Bravo the Khmer people [without Hun Sen]!!!
It is now the end of the road for the YUON's troll here on KC and everywhere else!!!
Post a Comment