ដោយ រាជ វិញ្ញូ
2017-07-21
សាឡង់បូមខ្សាច់របស់ក្រុមហ៊ុន អេ.អេស.ខេ.អ៊ិល (ASKL) នៅតាមចំណុចព្រែក៣ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។
RFA/Den Ayuthyea
សង្គមស៊ីវិលលើកឡើងថា ការបញ្ចប់វត្តមានរបស់សាឡង់ផ្ទេរខ្សាច់ និងកប៉ាល់ដឹកខ្សាច់ដែលសហគមន៍នៅតែប្រទះឃើញមានប្រចាំការនៅសមុទ្រខាងក្រៅ គឺអាចជាប្រសិទ្ធភាពមួយដើម្បីបញ្ចប់ភាពសង្ស័យចំពោះការហាមមិនឱ្យនាំខ្សាច់ពីខេត្តកោះកុង ទៅលក់នៅក្រៅប្រទេស។ ការលើកឡើងនេះ បន្ទាប់ពីក្រសួងរ៉ែ និងថាមពល បានប្រកាសបញ្ចប់ការនាំខ្សាច់សំណង់ និងខ្សាច់ល្បាយភក់ពីខេត្តកោះកុង ទៅលក់នៅក្រៅប្រទេស ស្របពេលកំពុងផ្ទុះរឿងមិនប្រក្រតីជាច្រើនជុំវិញការនាំខ្សាច់ទៅលក់នៅបរទេស។
សង្គមស៊ីវិលយល់ឃើញថា ការសម្រេចរបស់រដ្ឋាភិបាលដើម្បីបញ្ចប់ទាំងស្រុងចំពោះការនាំខ្សាច់សំណង់ និងខ្សាច់ល្បាយភក់ ទៅលក់នៅក្រៅប្រទេសកាលពីពេលថ្មីៗនេះ គឺជាជោគជ័យមួយទទួលបានពីការតស៊ូមតិ បន្ទាប់ពីផ្ទុះរឿងរ៉ាវជាច្រើន ដូចជាការគ្រប់គ្រងខ្សាច់មិនបានល្អ ក្នុងការនាំទៅលក់នៅក្នុងប្រទេសសិង្ហបុរី និងការបូមខ្សាច់ក្រៅតំបន់អាជ្ញាប័ណ្ណ ព្រមទាំងផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងតំបន់។ បើទោះជាមានការប្រកាសបញ្ចប់ទាំងស្រុងចំពោះការនាំខ្សាច់ទាំងពីរប្រភេទក្ដី ប៉ុន្តែសង្គមស៊ីវិល និងសហគមន៍នៅតែព្រួយបារម្ភថា អាចនឹងមិនមានប្រសិទ្ធភាពពេញលេញនៅឡើយទេ។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ថ្លែងប្រាប់អ្នកកាសែតក្នុងកម្មវិធីពិគ្រោះយោបល់ និងផ្សព្វផ្សាយលទ្ធផលសិក្សារៀបចំយុទ្ធសាស្ត្រគ្រប់គ្រងការបូមខ្សាច់នៅខេត្តកោះកុង ដែលរៀបចំដោយក្រសួងរ៉ែ និងថាមពល នៅសណ្ឋានគារ អ៊ីនធឺ ខនធីណិនថល ភ្នំពេញ (Inter Continental Phnom Pehn) នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧។ RFA/Pry Neru RFA/Pry Neru
នៅថ្ងៃទី២១ ខែកក្កដា ថា ខេត្តកោះកុង គឺជាខេត្តគំរូល្អមួយដែលបញ្ជាក់ថា ការនាំខ្សាច់ទាំងនៅក្នុងតំបន់ទឹកប្រៃ និងទឹកសាប ស្ថិតនៅទូទាំងប្រទេសដើម្បីទៅលក់នៅក្រៅប្រទេស គឺជាបទល្មើសមួយ៖ «»។
កាលពីថ្ងៃទី១០ ខែកក្កដា រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានចុះហត្ថលេខាលើសេចក្ដីសម្រេចមួយ ដើម្បីបញ្ចប់ជាស្ថាពរចំពោះការនាំខ្សាច់ខ្សាច់សំណង់ និងខ្សាច់ល្បាយភក់នៅខេត្តកោះកុង ទៅលក់នៅក្រៅប្រទេស តែសេចក្ដីសម្រេចនោះមិនគ្របដណ្ដប់លើអាជីវកម្មខ្សាច់ស៊ីលីកា (Silica) ឬខ្សាច់ស នៅខេត្តកោះកុង នោះទេ។ មុនឈានដល់ការសម្រេចបញ្ចប់ជាស្ថាពរនេះ គឺបន្ទាប់ពីក្រសួងរ៉ែ បានផ្អាកសកម្មភាពបូមខ្សាច់នៅក្នុងខេត្តកោះកុង ទៅលក់នៅក្រៅប្រទេសជាបណ្ដោះអាសន្ន តាំងពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ គឺអំឡុងពេលមានការរកឃើញថា កម្ពុជាកំពុងខាតបង់ទឹកប្រាក់រាប់រយលានដុល្លារសហរដ្ឋអាមេរិក ជុំវិញការនាំខ្សាច់ចាក់បំពេញ រាប់សិបលានតោនទៅលក់នៅបរទេស ដោយមិនស្របច្បាប់ និងការរកឃើញមួយទៀត ជុំវិញការនាំខ្សាច់ប្រភេទស៊ីលីកា រាប់សែនតោនទៅក្រៅប្រទេស ដែលធ្វើឱ្យបាត់បង់ប្រាក់រាប់សិបលានដុល្លារសហរដ្ឋអាមេរិក ផ្សេងទៀត។
លោក សន ជ័យ បន្តថា ចំពោះផលប្រយោជន៍ និងថវិកាសម្រាប់ប្រទេសជាតិ ដែលទទួលបានពីការធ្វើអាជីវកម្មខ្សាច់នៅក្នុងខេត្តកោះកុង និងនៅតាមមាត់ទន្លេស្ថិតក្នុងខេត្តមួយចំនួនទៀត នៅតែជាសំណួរគ្មានចម្លើយ ជាពិសេសគឺផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ស្ទឹង បឹងទន្លេ។ លោកយល់ឃើញថា កម្រិតនៃផលប៉ះពាល់ពីការបូមខ្សាច់កន្លងមកនេះ គឺខ្ពស់ជាងផលប្រយោជន៍ដែលទទួលសម្រាប់ជាតិ និងពលរដ្ឋបានទៅទៀត ដែលចាំបាច់រដ្ឋាភិបាលត្រូវតែពិនិត្យឡើងវិញចំពោះការផ្ដល់អាជ្ញាប័ណ្ណបូមខ្សាច់ទៅឱ្យក្រុមហ៊ុនឯកជនទាំងនោះ។
មន្ត្រីនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ម៉េង សក្ដិធារ៉ា ថ្លែងថា នៅក្រោយពីមានការផ្អាកជាបណ្ដោះអាសន្នចំពោះការនាំខ្សាច់សំណង់ និងខ្សាច់ល្បាយភក់ទៅលក់នៅក្រៅប្រទេសតាំងពីឆ្នាំ២០១៦ គឺពុំមានក្រុមហ៊ុនខ្នាតធំណាមួយធ្វើអាជីវកម្មបូមខ្សាច់ទៀតទេ និងមានតែសិប្បកម្មខ្នាតតូចៗ ដែលបូមដើម្បីផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះ។ លោកបន្តថា កន្លងមកដែលគេប្រទះឃើញសាឡង់បូមខ្សាច់ និងសាឡង់ដឹកខ្សាច់ ដោយសារក្រុមហ៊ុនទាំងនោះសង្ឃឹមថា រដ្ឋាភិបាលនឹងអាចដកការផ្អាកមិនឱ្យនាំខ្សាច់សំណង់ និងខ្សាច់ល្បាយភក់ទៅវិញ៖ «»។
លោកបញ្ជាក់ថា ចំពោះអាជីវកម្មខ្សាច់ទ្រង់ទ្រាយតូចៗ ជាលក្ខណៈសិប្បកម្ម នឹងត្រូវរៀបចំឡើងវិញតាមសារាចរថ្មី ដែលតម្រូវឱ្យទៅបូមនៅកន្លែងមានសុវត្ថិភាព។ ផ្ទុយពីការលើកឡើងរបស់មន្ត្រីក្រសួងរ៉ែនេះ សហគមន៍កោះស្រឡៅដែលតែងតែសកម្មប្រឆាំងទៅនឹងការបូមខ្សាច់ខុសច្បាប់នៅក្នុងខេត្តកោះកុង អ្នកស្រី ឡាក់ សុភាព លើកឡើងថា កាលពីថ្ងៃទី១ កក្កដា ឆ្នាំ២០១៧ នេះ គឺលោកស្រីនៅតែឃើញសាឡង់ដឹកខ្សាច់ដ៏គួរឱ្យសង្ស័យចំនួនពីរគ្រឿង បានធ្វើចរាចរណ៍ជាដដែល៖ «»។
ទោះជាយ៉ាងណា អ្នកស្រីត្រេកអរចំពោះសេចក្ដីប្រកាសបញ្ចប់ជាស្ថាពរចំពោះការនាំខ្សាច់ទៅលក់នៅក្រៅប្រទេសនេះ ប៉ុន្តែអ្នកស្រីនៅតែទទូចឱ្យក្រសួងរ៉ែ ត្រូវអនុវត្តឱ្យបានដូចអ្វីដែលខ្លួនបាននិយាយនៅក្នុងសេចក្ដីសម្រេចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧៕
No comments:
Post a Comment