Wednesday, 12 July 2017

Hun Sen and the Anti-Sam Rainsy Law (*) ហ៊ុន សែន និងច្បាប់ប្រឆាំង សម រង្ស៊ី


by Sam Rainsy

Image may contain: one or more people and people standing


១០ កក្កដា ២០១៧ / 10 July 2017 – Hun Sen and the Anti-Sam Rainsy Law (*)
ហ៊ុន សែន និងច្បាប់ប្រឆាំង សម រង្ស៊ី



ខ្ញុំស្នើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ឈប់ខាតពេល ប៉ុនប៉ង “សម្លាប់ សម រង្ស៊ី តាមផ្លូវនយោបាយ” (ដូចអ្វីដែលអ្នកនាំពាក្យរបស់ខ្លួនម្នាក់បញ្ជាក់ត្រង់ៗ) ដោយកែច្បាប់ស្តីពីគណបក្សនយោបាយ ជាបន្តបន្ទាប់ ដូចខ្លួនបានធ្វើថ្ងៃនេះ តាមរយៈការអនុម័តវិសោធនកម្មលើកទី២ លើច្បាប់នេះ ដោយរដ្ឋសភាទីងមោង។

ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅនេះ លោក ហ៊ុន សែន បានប៉ុនប៉ងតាមសម្លាប់ខ្ញុំឥតឈប់ឈរ ៖ ប៉ុនប៉ងសម្លាប់រាងកាយក៏មាន ដូចក្នុងការវាយប្រហារដោយគ្រាប់បែកដៃ នៅទីក្រុងភ្នំពេញ កាលពីថ្ងៃ ៣០ មិនា ១៩៩៧ ប៉ុនប៉ងសម្លាប់តាមផ្លូវតុលាការក៏មាន តាមរយៈដីការាប់មិនអស់ ពីតុលាការអាយ៉ងរបស់គាត់ ឲ្យខ្ញុំជាប់ពន្ធនាគាររាប់សិបឆ្នាំ ហើយចុងក្រោយនេះ ប៉ុនប៉ងសម្លាប់តាមផ្លូវច្បាប់ តាមរយៈច្បាប់ស្តីពីគណបក្សនយោបាយគួរឲ្យអស់សំណើចនេះ ដែលគេកែច្នៃដើម្បីគ្រាន់តែសំដៅមកលើបុគ្គលម្នាក់។



ខ្ញុំមានកិត្តិយសណាស់ ដែលលោក ហ៊ុន សែន គិតគូរដល់ខ្ញុំឥតឈប់ឈរ តែក្នុងស្មារតីមិត្តភាព និងស្នេហាជាតិ ខ្ញុំសូមស្នើទៅវិញ ឲ្យលោក ហ៊ុន សែន ក្នុងឋានៈគាត់ជានាយករដ្ឋមន្ត្រី គួរតែប្រើប្រាស់ពេលវេលា និងថាមពលរបស់គាត់ ដើម្បីធ្វើការផ្សេងៗទៀតវិញ ដែលមានប្រយោជន៍ជាងនេះ សម្រាប់ប្រទេសជាតិ។ ក្នុងការងារដែលមានប្រយោជន៍នោះ គួរណាស់លោក ហ៊ុន សែន ជម្រុញឲ្យរដ្ឋសភាធ្វើច្បាប់ ដែលមានប្រយោជន៍ពិតប្រាកដ ដើម្បីកែតម្រូវអ្វីដែលខុសឆ្គង នៅក្នុងប្រទេសមួយ ដែលមានភាពក្រឡាប់ចាក់ ធ្វើឲ្យរាស្ត្រជួបការលំបាកគ្រប់ទីកន្លែង។ គួរណាស់ផងដែរ លោក ហ៊ុន សែន បង្ហាញពីចក្ខុវិស័យរបស់គាត់ ដើម្បីប្រមើលមើលពីភាពទាន់សម័យ និងភាពជឿនលឿន សម្រាប់ប្រទេសកម្ពុជា មានន័យថា គាត់មិនគួរបញ្ចេញរាល់ថ្ងៃ នូវចរិកជាមេទ័ពខ្មែរក្រហម ដូចគាត់បានធ្វើមែននោះ ក្នុងអតីតកាល។

ពេលនេះ លោក ហ៊ុន សែន គួរយល់ហើយថា ការប៉ុនប៉ងរបស់គាត់ ដើម្បីកម្ចាត់ខ្ញុំតាមមធ្យោបាយណាក៏ដោយ វាគ្មានបានប្រយោជន៍ទេ ក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។ ផ្ទុយទៅវិញ ការប៉ុនប៉ងបែបនេះ វាគ្រាន់តែបង្ហាញពីភាពកម្សោយ និងភាពកំសាករបស់គាត់ បើគិតពីផ្លូវចិត្ត និងផ្លូវសីលធម៌ ហើយវានឹងនាំមកនូវលទ្ធផលផ្ទុយស្រឡះពីអ្វីដែលគាត់រំពឹងទុក។
ដូចនៅក្នុងសាសនា រឿងព្រេង និងជំនឿប្រពៃណីជាច្រើន ការប៉ុនប៉ងសម្លាប់តួឯកដ៏សំខាន់ជាងគេ ធ្វើឲ្យតួឯកនោះកាន់តែរស់រវើកឡើង ហើយមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង។
ដើម្បីជួយឲ្យលោក ហ៊ុន សែន កាន់តែងាយយល់ អំពីការយល់ច្រឡំរបស់គាត់ ខ្ញុំចង់ប្រាប់គាត់ថា មិនមែនមានតែ សម រង្ស៊ី មួយរូបទេ ដែលគាត់ចង់កម្ចាត់នោះ តែមាន សម រង្ស៊ី រាប់លាននាក់ នៅប្រទេសកម្ពុជា ពីព្រោះថា ពលរដ្ឋខ្មែរណា ដែលស្រឡាញ់ជាតិ ហើយដែលតស៊ូដើម្បីសេរីភាព និងយុត្តិធម៌ អាចទទួលបានឈ្មោះថាជា សម រង្ស៊ី។
សម រង្ស៊ី
អតីតប្រធានគណបក្សសង្គ្រោះជាតិ


(*) HUN SEN AND THE ANTI-SAM RAINSY LAW

I urge the Hun Sen government not to waste time by trying to "politically kill Sam Rainsy" – as one of its spokesmen nicely put it – by continuously amending the Law on Political Parties as it did again today with the adoption of a second amendment by a rubber-stamp parliament.

Over the last twenty years Hun Sen has continuously been trying to kill me by all means: physically – with the deadly 30 March 1997 grenade attack in Phnom Penh, – judicially – with the countless prison sentences handed down by its Kangaroo Court – and most recently through legislative means with this ludicrous law tailored to only target one single person.

I am honoured to be Hun Sen’s obsession but, in a friendly and patriotic way, I suggest that, as Prime Minister, he would better use his time and energy to – among other things – push for the adoption of really useful laws aimed at putting things right in a country that is just upside down. He should also show his vision of a modern and progressive Cambodia instead of continuously behaving like a Khmer Rouge military commander, which he was.

Hun Sen must now understand that his efforts to get rid of me – whatever the means he uses – have been and will remain useless, futile and counterproductive.

As in any religion, legend or myth, the more you strive to kill the central figure, the more the latter remains alive and becomes more and more vibrant and popular.

To make things simpler for Hun Sen so that he can more easily realize his mistake, I would tell him there is not only one Sam Rainsy – the one he seeks to eliminate, – but there are millions of Sam Rainsys in Cambodia, in that any Cambodian citizen who loves his/her country and wants to fight for freedom and justice, can be named Sam Rainsy.

Sam Rainsy
Former CNRP President

2 comments:

Anonymous said...

ច្បាប់ថ្មីនេះ នៅពេលក្រោយគឺពិតជាបែរខាំម្ចាស់វាហើយ ចាំមើលទៅ ព្រោះនាក់មានទោស ពិតនោះគឺ អាគុក ហ៊ុន សែន បានសម្លាប់គេច្រើនណាស់ ឯ សំ រង្ស៊ី វិញឥតទាន់មានសម្លាប់នាក់ណាទេ ច្បាស់ជាចំណេះ វាជិះករឯងហើយ ព្រោះខ្មែរម្នាក់ណាក៍ដឹងដែរ ពឺតទៅអាគុក គង់តែដល់ថ្ងៃអង់សារទេ កុំគិតថានៅក្នុងមួយពិភពលោកនេះ មានតែអាគុកហ៊ុន សែនឯងទេដែលខ្លាំងនោះ ។

Anonymous said...

To safeguard his power and wealth, Mr. Sam Rainsy is THE man
Traitor & Yuon's puppet Hun Sen fears the most.
Who says Hun Sen is a strong man ?

Likewise, Hanoi became paranoid of the fact that after the 2018
election win, the CNRP may gain back through the ICJ, Khmers' Koh Tral
and Khmers' Kampuchea Krom.