Thursday, 17 August 2017

លោក ឃួង ស្រេង៖ ធ្វើ​ជា​មន្រ្តី​រាជការ​បម្រើ​រាស្រ្ត ត្រូវ​រក​ឲ្យ​ឃើញ​ថា តើ​អ្វី​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ការ


ដោយ វ៉ា សំណព្វ ចុះផ្សាយ​នៅ​ថ្ងៃ 17/08/2017

rfi
លោក ឃួង ស្រេង៖ ធ្វើ​ជា​មន្រ្តី​រាជការ​បម្រើ​រាស្រ្ត ត្រូវ​រក​ឲ្យ​ឃើញ​ថា តើ​អ្វី​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ការ
លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ @Facbook
ថតកម្មវិធីនេះទុក
 

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ។ លោក ឃួង ស្រេង ដែល​ទើប​តែ​បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ២៨ ខែ​មិថុនា ឆ្នាំ ២០១៧។ ចូល​ធ្វើ​ការ​មិន​ទាន់​ដល់​រយៈ​ពេល​ពីរ​ខែ​ស្រួល​បួល​ផង​នោះ បាន​បញ្ចេញ​ស្នាដៃ​ជា​បន្ត​បន្ទាប់ ទាក់​ទង​នឹង​ការ​រៀប​ចំ សន្តិសុខ សណ្តាប់​ធ្នាប់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ ក្នុង​ចំណោម​អភិបាល​រាជធានី​ទាំង​អស់ លោក ឃួង ស្រេង ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​មនុស្ស​ហ៊ាន ក្លាហាន និង​ម៉ឺង​ម៉ាត់។ ចុង​ក្រោយ​នេះ លោក​បាន​ធ្វើ​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ គឺ​ចុះ​បិទ​កុងស៊ី​ហាង​បញ្ចាំ​មាន​ទីតាំង​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ជា​បន្ត​បន្ទាប់ ដែល​ជា​ប្រភព​នៃ​ចោរកម្ម​នៅ​ភ្នំពេញ​នោះ។ សម្រាប់​លោក ឃួង ស្រេង ជា​មន្រ្តី​រាជការ ត្រូវ​តែ​ដាក់​ខ្លួន​ដើម្បី​បម្រើ​រាស្រ្ត។ ហើយ​ធ្វើ​ជា​មន្រ្តី​រាជការ​បម្រើ​រាស្រ្ត ត្រូវ​រក​ឲ្យ​ឃើញ​ថា តើ​អ្វី​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ការ។

No comments: