Tuesday, 8 August 2017

លោក កែវ រ៉េមី ទទួល​ស្គាល់​ការ​បារម្ភ​ចំពោះ​សម្ដី​របស់​រដ្ឋមន្ត្រី​សង្គមកិច្ច


ដោយ ឡេង ម៉ាលី
2017-08-08

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី (កណ្ដាល) ជួប​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៧។
ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី (កណ្ដាល) ជួប​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៧។
 RFA/Leng Maly



អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជួប​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​៨ សីហា ដើម្បី​ចង់​ដឹង​អំពី​ការ​វិវឌ្ឍន៍​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស តាម​អនុសាសន៍​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ។



ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី ទទួល​ស្គាល់​ការ​បារម្ភ​អំពី​សិទ្ធិ​មនុស្ស​របស់​អ្នកស្រី រ៉ូណា ស្មីត។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី មាន​ប្រសាសន៍​ថា លោក​ទទួល​ស្គាល់​ការ​បារម្ភ​របស់​អ្នកស្រី រ៉ូណា ស្មីត អំពី​ពាក្យ​សម្ដី​របស់​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច លោក វង សូត ដែល​ព្រមាន​វាយ​ក្បាល​អ្នក​តវ៉ា​រឿង​លទ្ធផល​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។ លោក​ថា នេះ​ជា​ការ​អប់រំ​ច្បាប់៖ «»។

លោក​បញ្ជាក់​ទៅ​អ្នកស្រី រ៉ូណា ស្មីត ថា នោះ​គ្រាន់​តែ​ជា​ការ​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​របស់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ព្រោះ​តែ​កន្លង​ទៅ​មាន​អ្នក​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត។

ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក ហុង គឹមសួន មាន​ប្រសាសន៍​ថា សម្ដី​របស់​លោក វង សូត គឺ​ខុស​ច្បាប់៖ «»។

អ្នកស្រី រ៉ូណា ស្មីត ថ្លែង​ថា អ្នកស្រី​មិន​បាន​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស ដែល​ទាក់ទង​នឹង​ពាក្យ​សម្ដី​របស់​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច លោក វង សូត ដែល​ព្រមាន​វាយ​ក្បាល​អ្នក​តវ៉ា​នឹង​គល់​ឫស្សី​នោះ​ទេ។ អ្នកស្រី​ថា លោក កែវ រ៉េមី លើក​ដោយ​ខ្លួន​ឯង ហើយ​យល់ស្រប​ថា​នោះ​ជា​បញ្ហា​ដែល​មិន​ជួយ​អី​ដល់​ការ​បោះឆ្នោត​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច លោក វង សូត កាល​ពី​សប្ដាហ៍​មុន ត្រូវ​បាន​គេ​រិះគន់​ច្រើន​ពេល​ដែល​លោក​ព្រមាន​វាយ​ក្បាល​អ្នក​តវ៉ា​រឿង​លទ្ធផល​បោះឆ្នោត​នៅ​ពេល​ខាង​មុខ នឹង​គល់​ឫស្សី៖ «»។

ដោយឡែក​អ្នកស្រី រ៉ូណា ស្មីត ថ្លែង​បើក​កិច្ចប្រជុំ​នោះ​ថា ការ​ជួប​ជាមួយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី នៅ​ព្រឹក​ថ្ងៃ​ទី​៨ សីហា គឺ​ដើម្បី​ចង់​ដឹង​អំពី​ការ​វិវឌ្ឍន៍​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ថ្មី​បន្ថែម​ទៀត តាម​អ្វី​ដែល​បាន​ពិភាក្សា​កាល​ពី​ឆ្នាំ​មុន ជាពិសេស​គឺ​ការ​ចងក្រង​របាយការណ៍​សិទ្ធិ​មនុស្ស ដែល​រដ្ឋាភិបាល​ត្រូវ​ដាក់​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​តាម​កាល​កំណត់៖ «»។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី ថ្លែង​បន្ថែម​ថា អ្នកស្រី រ៉ូណា ស្មីត បាន​លើក​ពី​ការ​បារម្ភ​អំពី​សិទ្ធិ​មនុស្ស​ជាទូទៅ សិទ្ធិ​កុមារ និង​ជនជាតិ​ដើម​ភាគតិច ដែល​ប៉ះពាល់​ដោយ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​នៅ​ខេត្ត​ស្ទឹងត្រែង។ លោក​ថា រដ្ឋាភិបាល​នឹង​រៀបចំ​ការ​ឆ្លើយតប​អំពី​ការ​ព្រួយ​បារម្ភ​របស់​អ្នកស្រី រ៉ូណា ស្មីត ជា​លាយលក្ខណ៍​អក្សរ៖ «»។

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នកស្រី រ៉ូណា ស្មីត មិន​អាច​បញ្ជាក់​ពិស្ដារ​អំពី​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​នេះ​ទេ ដោយ​ថ្លែង​ខ្លី​ថា អ្នកស្រី​នឹង​ត្រូវ​ជួប​អ្នក​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ក្នុង​ទស្សនកិច្ច​របស់​អ្នកស្រី​ជា​លើក​ទី​បួន​នេះ៕

2 comments:

Anonymous said...

ចាំមើលទៅម្នាក់នេះក៍ ជេ ហ៊ុន សែនដែរ ថាតើពេលណាគេក្រៀវវាដែរហើយ ព្រោះ ហ៊ុន សែន អាចលើកឲ្យធំបាន ដូច ញឹក ប់ុនឆៃ តែឥឡូវវាដូចម្តេចដែរ។

Anonymous said...

Ah Nguyen Kao Ky aka Keo Remy will be next after Nhek Bun Chhay.