Sunday, 6 August 2017

លោក​​ហ៊ុន សែន​​គ្រោង​ចុះ​ជួប​កម្មករ​កាត់​ដេរ​ដោយ​ផ្ទាល់​ ​តាម​រោង​ចក្រ​នា​នា​ជា​រៀងរាល់​ថ្ងៃ​អាទិត្យ


Khmer Circle: From having denied any knowledge of the presence of people seeking to petition him on social issues such as land rights abuse outside of his official Phnom Penh residence, the "PM" is now said to be planning to pay his visit to garment workers to learn of their situations and concerns! What's coming next along this epiphany awakening journey of Xamdaach? Taking Cambodian youths on a day visit to disputed border areas in the east? Asking his ministers to accompany him on a working trip to Kg Chhnang and the Tonle Sap [the heartland of Vietnamese settlements]? Visit the environmentally devastated communities in the provinces of Mondulkiri and Rattanakiri among all other similairly ecologically ruined provinces as a result of his far-sighted vision and outstanding leadership?...



04 សីហា 2017
ហ៊ុល រស្មី

លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ថ្លែង​ទៅកាន់​មហាជន​ ក្នុង​កម្មវិធី​អបអរសាទរ​ការដាក់ប្រសាទ​សំបូរ​ព្រៃគុក​ ក្នុង​បញ្ជីរបេតិកភណ្ឌពិភពលោក​ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី​១៧​ ខែកក្កដា ឆ្នាំ​២០១៧។ (អូន​ ឆេងប៉រ/​ VOA)
លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ថ្លែង​ទៅកាន់​មហាជន​ ក្នុង​កម្មវិធី​អបអរសាទរ​ការដាក់ប្រសាទ​សំបូរ​ព្រៃគុក​ ក្នុង​បញ្ជីរបេតិកភណ្ឌពិភពលោក​ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី​១៧​ ខែកក្កដា ឆ្នាំ​២០១៧។ (អូន​ ឆេងប៉រ/​ VOA)



​«អាហ្នឹង​ជា​បេសកកម្ម​របស់​នាយករដ្ឋមន្រ្តី​ ​តែងតែ​លោក​ចុះ​ទៅ​តាម​សាលា​ ​ចុះ​ទៅ​សហគមន៍​ ​ប្រជា​ពល​រដ្ឋ​ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ផ្ទាល់​រវាង​​ប្រជា​ពលរដ្ឋ​ ​ឬ​ក៏​រវាង​កម្មករ​កម្មការិនី​ ​ដើម្បី​ឲ្យ​មាន​ភាព​ស្និទ្ធស្នាល​ ​ដើម្បី​លោក​ពិចារណា​តាក់​តែងគោល​ការណ៍​ ​ឬ​ច្បាប់​ក្នុង​កិច្ច​គាំពារ​ ​ហើយ​និង​លើក​ដម្កើង​កម្មករ​កម្មការិនីហ្នឹង។​ ​លោក​ចុះ​ទៅ​ឃើញ​ជាក់​ស្តែងដែល​ពិនិត្យ​មើល​ ​និង​បាន​ទទួល​ព័ត៌មាន​ផ្ទាល់​ពី​កម្មករ​កម្មការិនី​ហ្នឹង»។​


ភ្នំពេញ —

នៅ​ថ្ងៃ​សុក្រ​នេះ​ ​លោក​ ​ផៃ ស៊ីផាន​ ​អ្នក​នាំពាក្យ​គណៈ​រដ្ឋមន្រ្តី​បាន​ប្រកាស​ពី​គម្រោង​ផ្លូវការ​មួយ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​ក្នុង​ការ​ចុះ​ជួប​កម្មករ​នៅ​តាម​រោង​ចក្រ​នា​នា​ដើម្បី​ស្វែង​យល់​ពី​ជីវភាព​ ​និង​ពង្រឹងភាព​ជិត​ស្និទ្ធ​ជា​មួយ​កម្មករ។​ ការ​ចុះ​ជួប​កម្មករ​ដោយ​ផ្ទាល់​ជា​លើក​ដំបូង​នេះ​ ​ត្រូវ​បាន​អ្នកឃ្លាំ​មើល​ស្ថាន​ការណ៍​នយោបាយ​យល់​ថា​ ​ជា​ការ​ទាក់ទាញ​ការ​គាំទ្រ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ ​ឈាង​ចូល​មក​ដល់។



លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នឹង​ចុះ​ជួប​កម្មករ​ដោយ​ផ្ទាល់​នៅតាម​រោង​ចក្រ​ជា​លើក​ដំបូង​ ​នាចុង​ខែ​សីហា​នេះ ដើម្បីពង្រឹងភាព​ជិត​ស្និទ្ធ​រវាង​លោក​ ​និង​ក្រុម​កម្មករ​ ​ព្រមទាំង​ស្វែងយល់​ពី​ស្ថានភាព​ផ្ទាល់​របស់​ពួក​គាត់ ​នេះ​បើ​តាមការ​ឲ្យ​ដឹង​ពីអ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី។​

លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​មាន​គម្រោង​ជា​ផ្លូវការ​ក្នុងការ​ចុះ​ទៅ​តាម​រោងចក្រ​នា​នា​ ​ដើម្បី​ស្វែង​យល់​បន្ថែម​នូវ​ស្ថាន​ការណ៍​ ​និង​ជីវភាព​របស់​កម្មករ។​ ​លោក​បន្ថែមថា​ ​គម្រោង​នៃ​ការ​ចុះ​ជួប​កម្មករ​ជា​លើក​ដំបូង​នៅ​តាមបណ្តា​រោងចក្រ​នេះ​ ​នឹង​ធ្វើ​ឡើង​ជា​បន្តបន្ទាប់​ទៅ​តាម​លទ្ធភាព​ជា​រៀងរាល់​ថ្ងៃ​អាទិត្យ​ ក្រោយ​ពី​ការ​ជួប​ជាមួយកម្មករ​នៅ​សាល​ពិព័រណ៍​កោះពេជ្រ នា​ថ្ងៃ​ទី​២០ សីហា ខាងមុខ។

​«អាហ្នឹង​ជា​បេសកកម្ម​របស់​នាយករដ្ឋមន្រ្តី​ ​តែងតែ​លោក​ចុះ​ទៅ​តាម​សាលា​ ​ចុះ​ទៅ​សហគមន៍​ ​ប្រជា​ពល​រដ្ឋ​ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ផ្ទាល់​រវាងប្រជា​ពលរដ្ឋ​ ​ឬ​ក៏​រវាង​កម្មករ​កម្មការិនី​ ​ដើម្បី​ឲ្យ​មាន​ភាព​ស្និទ្ធស្នាល​ ​ដើម្បី​លោក​ពិចារណា​តាក់​តែងគោល​ការណ៍​ ​ឬ​ច្បាប់​ក្នុង​កិច្ច​គាំពារ​ ​ហើយ​និង​លើក​ដម្កើង​កម្មករ​កម្មការិនីហ្នឹង។​ ​លោក​ចុះ​ទៅ​ឃើញ​ជាក់​ស្តែងដែល​ពិនិត្យ​មើល​ ​និង​បាន​ទទួល​ព័ត៌មាន​ផ្ទាល់​ពី​កម្មករ​កម្មការិនី​ហ្នឹង»។​

រូបឯកសារ៖ ក្រុមកម្មកររោងចក្រ​ ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាច​ ឯជាយរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)
រូបឯកសារ៖ ក្រុមកម្មកររោងចក្រ​ ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាច​ ឯជាយរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)
គម្រោង​លើក​ដំបូង​នៃ​ការ​ចុះទៅជួប​កម្មករ​តាម​រោងចក្រ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​កើត​ឡើង​បន្ទាប់​ពី​ក្រុម​សង្គម​ស៊ីវិល​ ​និង​គណបក្ស​ប្រឆាំងរិះគន់​រដ្ឋាភិបាល​ក្នុង​ពេល​កន្លង​មក​ថា​ ​មិនបាន​សម្រួល​ឲ្យ​ក្រុម​កម្មករ​ដែល​កំពុង​ធ្វើការ​ទាំង​នៅ​ក្នុង​ ​និងក្រៅ​ប្រទេសបាន​ទៅ​បោះ​ឆ្នោត​ ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​ ​កាលពី​ខែ​មិថុនា​កន្លង​ទៅ។​ ​រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ ​ខែ​កក្កដា​ឆ្នាំ​២០១៨​ ​ដើម្បី​ធ្វើ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ និង​កំណត់​យក​បក្សកាន់​អំណាច​ថ្មី។

លោក​ ​សូ ចន្ថា​ ​សាស្រ្តាចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​ ​មាន​ប្រសាសន៍​ថា​ ​ការ​គ្រោង​ចុះ​ជួប​កម្មករតាម​រោងចក្រនា​ពេល​នេះ​ ​គឺ​ជា​ការ​ឃោសនា​ទាក់​ទាញ​ការ​គាំទ្រ​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ ​ឆ្នាំ​២០១៨​ ​ដែល​នឹង​កាន់តែ​កៀក​ជិត​ចូល​មកដល់។​ ​លោក​បន្ថែម​ថា​ ​ការ​ចុះ​ជួប​កម្មករ​ដោយ​ផ្ទាល់​តែ​ម្យ៉ាង​ នឹង​មិន​អាច​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទាក់ទាញ​ការ​គាំទ្រ​ពី​កម្មករ​នោះ​ទេ។

«ប្រមុខ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​តាំងពីយូរ​ណាស់​ហើយ​ ​ដែល​ត្រូវ​គិត​អំ​ពី​សុខទុក្ខ​របស់​កម្មករ​ ​អំពី​លក្ខខណ្ឌ​របស់​កម្មករ។​ ​ហើយ​ជា​ពិសេស​នោះ​គឺ​ ​មិន​ត្រឹម​តែ​ចុះ​សួរ​សុខ​ទុក្ខ​ទេ​ ​ត្រូវ​តែ​គិត​ពី​ការ​ជួយ​កម្មករ​ក្នុង​ការ​តំឡើង​ប្រាក់​ខែ​ដើម្បី​ឲ្យ​ពួកគាត់​រស់​នៅ​ដោយ​សមរម្យ​ ​និង​ថ្លៃថ្នូរទៀត​ផង។​ ​ចំណុច​ទី​២ខ្ញុំ​គិត​ថា វា​ជា​អ្វី​ដែល​រដ្ឋា​ភិបាល​ ជា​ពិសេស​ប្រមុខ​រដ្ឋាភិបាល​ចាប់​ផ្តើម​ធ្វើការ​ឃោស​នា​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៨»។

លោក​ ​សូ ចន្ថា​ ​បន្ថែម​ថា ​ការ​ចុះជួប​ ​និង​សួរ​សុខទុក្ខ​កម្មករ​ ​គឺ​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ ​ប៉ុន្តែ​លោក​ថា​ ​កន្លង​មក​រដ្ឋាភិបាល​មិន​បាន​យកចិត្ត​ទុក​ដាក់​លើ​កម្មករ​ ​ជា​ហេតុ​ធ្វើឲ្យកម្មករ​ងាក​ទៅ​គាំទ្រ​គណ​បក្សប្រឆាំង​ច្រើនជាង។

«យើង​ឃើញ​ហើយ​ ​រដ្ឋាភិបាល​មិនបាន​ផ្តល់​ឱកាស​ ​ឬ​ជំរុញ​ទៅដល់​កម្មករ​ដើម្បីត្រឡប់​ទៅ​បោះ​ឆ្នោតឃុំ​សង្កាត់​នោះ​ទេ​ ​អញ្ចឹងអាច​ដោយ​សារ​តែមូល​ហេតុ​យល់​ថា​កម្មករ​ប្រហែល​ជាមិនសូវ​គាំទ្រ​រដ្ឋាភិបាល។​ ​អញ្ចឹង​ហើយ​ខ្ញុំ​គិត​ថា​ មក​ទល់​ពេល​នេះ​ ​រដ្ឋាភិបាល​ចាប់​ផ្តើម​ផ្តោត​ទៅ​លើក​ម្មករដើម្បី​ឲ្យ​កម្មករ​ងាកមកគាំទ្រ​រដ្ឋាភិបាល​វិញ»។​

ក្រោយ​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣​ ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ​ជា​ច្រើន​កន្លែង​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់។​ ​កង​ទ័ព​ពិសេស​នៃ​កង​ពល​៩១១​ ​ដែល​គេ​ស្គាល់​ថា ​ជា​ជំនិត​លោក​ ​ហ៊ុន សែន​ ​បាន​បើក​ការ​បង្ក្រាប​យ៉ាង​ហិង្សា​លើ​ក្រុម​បាតុករ​ទាំង​នោះ​នៅ​ថ្ងៃ​ទី២​ ​ខែ​មករា​ ​ឆ្នាំ២០១៤។​ ​មួយ​ថ្ងៃ​ក្រោយ​មក​ គឺ​ថ្ងៃ​ទី​៣​ ​ខែ​មករា​ ​ឆ្នាំ​២០១៤​ ​មាន​មនុស្ស​បួន​នាក់​បាន​ស្លាប់​ ​ម្នាក់​បាត់​ខ្លួន​ ​ហើយ​២៤​នាក់​ផ្សេង​ទៀត​ បាន​រង​របួស​ ក្រោយ​ពី​ ​មាន​ការ​បាញ់​រះ​មួយ​បាន​កើត​ឡើង​ពី​ក្រុម​សមត្ថកិច្ច​ ​លើ​កំណាត់​ផ្លូវ​វេង​ស្រេង​ក្នុង​តំបន់​សួន​ឧស្សាហកម្ម​កាត់ដេរ​កាណាឌីយ៉ា​រាជ​ធានី​ភ្នំពេញ៕​

2 comments:

Anonymous said...

With or without Ah Kwack's visits, the garment workers had already determined their mind to vote this Yuon's slave Hun Sen out in this forthcoming 2018 election.

Ah Kwack Hun Sen should gather the bamboo sticks to hit Khmer heads.

By listening to Ah Run Teas Banh Hun Sen's voice, Khmer people will harm their health because they got so mad with the shitty words that came out of Ah Choy Marai Hun Sen's mouth.

Anonymous said...

Samdach Ey Hun Sen,

Happy and sad birthday to Ah Knhom Yuon Dol Thngay Ngorp Hun Sen !!
Wishing one of your bodyguards send you to hell to see Sok Ann. Also Sok Ann is happy to have Hun Sen as his roommate and lover.
Notice that Ah devil Ho Chi Minh, and Ah Sdach Lob Sihanouk are Sok Ann's neighbors.
So, have a sad birthday and happy day in hell !!