01 សីហា 2017
ហ៊ុល រស្មី

រូបឯកសារ៖ ប្រជាពលរដ្ឋរង់ចាំជិះទូកចំលងឆ្លងកាត់ទន្លេសេសាន នៅក្នុងភូមិតាណង ឃុំតាឡៅ ស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA)
ទំនប់សេសានក្រោម២ ត្រូវបានសាងសង់កាលពីដើមឆ្នាំ២០១៤នោះ អាចផលិតថាមពលអគ្គិសនីចំនួន៤០០មេហ្គាវ៉ាត់។ ទំនប់សេសានក្រោម២ ដែលមានទួរបីនសរុបចំនួន១០។
ភ្នំពេញ —
អាជ្ញាធរមូលដ្ឋានក្នុងស្រុកសេសានបន្តដាក់កម្លាំងមានសមត្ថកិច្ចចាំឆែកឆេរ អ្នកធ្វើដំណើរចេញចូលភូមិក្បាលរមាស និងភូមិស្រែគរ ដែលជាភូមិចាស់ស្ថិតក្នុងតំបន់អភវិឌ្ឍន៍ទំនប់វារីអគ្គិសនីសេសានក្រោមពីរ។ មន្ត្រីខេត្តអះអាងថា ការដាក់កម្លាំងនេះមានបំណងការពារសនិ្តសុខ និងសង្គ្រោះអ្នកភូមិដែលមិនព្រមចេញពីលំនៅដ្ឋានចាស់ ខណៈដែលទឹកបន្តកើនឡើង និងអាចជន់លេចភូមិទាំងនោះ។ ក៏ប៉ុន្តែក្រុមតំណាងប្រជាពលរដ្ឋអំពាវនាវឲ្យអាជ្ញាធរបញ្ឈប់ការឆែកឆេរ ហើយផ្តល់សិទ្ធិសេរីភាពពេញលេញ ដល់អ្នកមានបំណងចូលទៅភូមិចាស់ទាំងពីរ។
កម្រិតទឹកបានបន្តកើនឡើងនៅក្នុងភូមិស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្នុងពេលដែលម្ចាស់គម្រោងវិយោគទំនប់វារីអគ្គិសនីសេសានក្រោម២ បានបិទទ្វារទំនប់ទាំងប្រាំបី ដើម្បីស្តុកទុកទឹកកម្ពស់៧១ម៉ែត្រ នេះបើយោងតាមតំណាងពលរដ្ឋជនជាតិដើមភាគតិចព្នងរស់នៅជុំវិញទំនប់មានតម្លៃ៨០០លានដុល្លារអាមេរិក។
គ្រាដែលកម្រិតទឹកកើនឡើង អាជ្ញាធរមូលដ្ឋានក្នុងខេត្តស្ទឹងត្រែង បានបន្តរឹតបន្តឹងច្រកចេញចូលទៅកាន់ភូមិចំនួនពីរគឺភូមិក្បាលរមាសចាស់ និងភូមិស្រែគរ ដោយមិនអនុញ្ញាតិឲ្យពលរដ្ឋ ឬអ្នកសារព័ត៌មានធ្វើដំណើរទៅកាន់ភូមិទាំងពីរដោយសេរីនោះឡើយ។
កញ្ញា ជឿន ស្រីមុំ តំណាងប្រជាពលរដ្ឋខ្មែរក្នុងភូមិក្បាលរមាសចាស់ បានប្រាប់ VOA នៅថ្ងៃចន្ទនេះថា ទឹកបានឡើងដល់ត្រឹមជង្គង់ និងភ្លៅក្នុងផ្នែកខ្លះនៃភូមិស្រែគរចាស់ ដែលមានមនុស្សប្រមាណជាង ១០០នាក់ មិនព្រមចាកចេញពីលំនៅដ្ឋានរបស់ពួកគេ។ កញ្ញាឲ្យដឹងថា ពួកគេបធិសេធមិនចាកចេញ និងបាននាំយកសម្ភារៈសំខាន់ៗទៅដាក់នៅទីទួលសុវត្ថិភាព។ សម្រាប់ភូមិក្បាលរមាស កញ្ញាឲ្យដឹងថា ទឹកមិនទាន់ជន់លេចនោះឡើយ។ តែតំណាងជនជាតិព្នងរូបនេះ មិនអាចព្យាករណ៍ជាមុនបានទេ អំពីការជន់លេចនៅពេលខាងមុខ។
«យើងអត់ទាន់ដឹងជាក់ស្តែងទេ ទាល់តែប្រហែលជាវាឈប់ភ្លៀងកាលណា ពេលគេបិទ បិទទៅ តាមតម្រូវការថា ៧២ម៉ែត្រហ្នឹងមែន បើសិនជា នៅកន្លែងហ្នឹងវាអត់ទាន់លេចមែន យើងនឹងអត់នេះទៅណា យើងនៅកន្លែងហ្នឹងដដែល ប៉ុន្តែវា វាមិនដូចមុនទេ ដោយសារថាមួយចំណែកនៃដីខ្លះៗហ្នឹង វាត្រូវលេចខ្លះ»។
កញ្ញា ជឿន ស្រីមុំ ប្រាប់ VOA បន្តថា អាជ្ញាធរនៅបន្តដាក់កម្លាំងមានសមត្ថកិច្ចជាង២០នាក់ត្រួតពិនិត្យ ដែលមានបំណងចូលទៅភូមិចាស់ទាំងពីរ។ កញ្ញាបានបញ្ជាក់ថា ការដាក់កម្លាំងនេះ ធ្វើឡើងតាំងពីថ្ងៃទី២៣ខែកក្កដា។ កងកម្លាំងទាំងនោះ ថែមទាំងបានរារាំងមិនឲ្យមន្ត្រីរបស់អង្គសហប្រជាជាតិពីររូបទទួលបន្ទុកសិទ្ធិមនុស្សចូលទៅកាន់ភូមិដ្ឋានចាស់ទាំងពីរ ដើម្បីឃ្លាំមើលស្ថានភាពទូទៅនៅក្នុងភូមិទាំងពីរ។
តាមទិន្នន័យផ្តល់ដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាហៅកាត់អង្គការ NGO Forum មានសហគមន៍ចំនួនពីរគឺសហគមន៍ភូមិស្រែគរ និងសហគមន៍ភូមិក្បាលរមាស មិនព្រមចាកចេញទីភូមិដ្ឋានដើមរបស់ខ្លួនទៅកាន់ទីតាំងថ្មីទេ។ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទំនប់សេសានក្រោម២ក្នុងភូមិចំនួនពីរនោះគឺមានចំនួន៧០០នាក់ ដែលស្មើនិង១៨០គ្រួសាររស់នៅក្នុងផ្ទះចំនួន១៤០ខ្នង។
ទំនប់សេសានក្រោម២ ត្រូវបានសាងសង់កាលពីដើមឆ្នាំ២០១៤នោះ អាចផលិតថាមពលអគ្គិសនីចំនួន៤០០មេហ្គាវ៉ាត់។ ទំនប់សេសានក្រោម២ ដែលមានទួរបីនសរុបចំនួន១០។
VOA ព្យាយាមទាក់ទងអ្នកស្រីសារុន សុខុម តំណាងសហគមន៍ភូមិស្រែគរចាស់ តែមិនទាន់អាចទាក់ទងបាន។ ក៏ប៉ុន្តែតាមរយៈវីដេអូឃ្លីបមួយដែលបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក អ្នកស្រីសារុន សុខុម ត្រូវគេមើលឃើញថា បានលើកឡើងពីការរឹតដ្បិតរបស់អាជ្ញាធរមិនឲ្យអ្នកភូមិចេញចូលលំនៅដ្ឋានរបស់ពួកគេក្នុងភូមិស្រែគរ និងភូមិក្បាលរមាសចាស់។ អ្នកស្រីថ្លែងក្នុងវីដេអូនោះថា៖
«ដីពីដូន ពីតាខ្ញុំ ផ្ទះសម្បែងរបស់ខ្ញុំ ជាញើស ជាឈាមពួកខ្ញុំ ប្រឹងកសាងឡើងមក ហើយខ្ញុំមិនអាចចាកចេញទេ ហើយសំណូមពរទៅគាត់ផង អាជ្ញាខេត្តស្រុក កុំមកជិះជាន់ដ្បិតត្បៀត ជាន់ករពួកខ្ញុំខ្លាំងពេក ពួកខ្ញុំមិនចាកចេញទេ សូម្បីតែពួកខ្ញុំស្លាប់ខ្ញុំ ពួកខ្ញុំមិនចេញទេពីភូមិស្រែគរហ្នឹង ខ្ញុំសំណូមពរឲ្យគាត់ ឈប់មកធ្វើ យកកងកម្លាំង ប៉ូលីស ទាហាន មកយាមដេញពួកខ្ញុំអ្នកទោស ដូចខ្លួនខ្ញុំនេះ ជាជនអន្តោប្រវេសន៍មកពីបរទេសអញ្ចឹង»។
លោក ឌួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានច្រានចោលការប្រកាន់អំពីការរឹតដ្បិតសេរីភាព នៃការធ្វើដំណើរចូលទៅក្នុងភូមិទាំងពីរ។
លោកមានប្រសាសន៍ប្រាប់ VOA យ៉ាងដូច្នេះ៖
«គេរឹតសន្តិសុខ ចុះបើសន្តិសុខនៅកន្លែងហ្នឹង មិនធានា ហើយគាត់ចេញចូល គាត់មានសុវត្ថិភាពមានអី មែនគាត់ គេមិនឲ្យចេញ គេមិនឲ្យចូលណ៎ា តែគាត់ទេ តឹងខ្លួនឯង សូម្បីអាជ្ញាធរចូលក្នុងដើម្បីជួយពួកគាត់ គាត់មិនឲ្យចូល សួរថា គាត់យល់យ៉ាងម៉េច គេមែនទៅចូលធ្វើបាបគាត់ ទៅរុះផ្ទះគាត់ឯណា។ គេគ្រាន់ទៅមើលស្ថានភាពថាទឹក វាឡើងយ៉ាងម៉េច? ប្រជាពលរដ្ឋរស់នៅរបៀបម៉េច? ហើយគាត់មិនឲ្យចូល»។
ក្រៅពីបញ្ហាសន្តិសុខ លោកអភិបាលរងខេត្តស្ទឹងត្រែងបានបន្តថា ទឹកនឹងបន្តកើនឡើង និងអាចជន់លេចភូមិទាំងពីរ តែប្រជាពលរដ្ឋដែលមិនព្រមអាចបន្តរស់នៅទីនោះបាន ដោយអាជ្ញាធរនឹងមិនរារាំងនោះឡើយ។
«វាស្ថិតនៅក្នុងតំបន់បាតអាង មើលក្នុងផែនទី មើលលក្ខណៈបច្ចេកទេស ដឹងថាលេចហើយ ហើយរឿងថាវាមិនទាន់លេច កុំអាល់ថា វាមិនលេច ហើយគ្មានអាណាហាមឃាត់ បើសិនមិនលិច ឲ្យគាត់នៅទៀតទៅ អត់អីទេ មានអ្នកណាហាមឃាត់ទេ»។
លោក ឌួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានបន្ថែមថា ម្ចាស់គម្រោងបានបិទទ្វារទឹកចំនួនពីរ ក្នុងទ្វារទឹកចំនួន១០ របស់ទំនប់ ដោយបារម្ភពីការជន់លេចខ្លាំង ដែលបណ្តាលមកពីទឹកជំនន់ទឹកភ្លៀង និងទឹកហូរចេញពីតំបន់ផ្សេងទៀត។
ក្រុមតំណាងពលរដ្ឋសហគមន៍ក្នុងភូមិស្រែគរ និងក្បាលរមាសបានទទូចសុំឲ្យមានការអភិវឌ្ឍនៅតំបន់ទីទួលសុវត្ថិភាព ដែលពួកគាត់គ្រោងទៅតាំងទីលំនៅបណ្តោះអាសន្ន។ ពួកគេថា ទីតាំងថ្មីកំណ់តដោយរដ្ឋាភិបាល និងម្ចាស់អភិវឌ្ឍន៍គ្រោងស្ថិត នៅឆ្ងាយពីដីដូនតា ហើយអាចធ្វើឲ្យមានការកែប្រែរបៀបរបបរស់នៅតាមទំនៀមទម្លាប់ចាស់ ដែលរួមមានការបាត់បង់ដីសមូហភាព និងដីអារក្សជាដើម។ ពួកគេបន្តថា ការដាក់ឲ្យដំណើរការទំនប់សេសានក្រោម២នេះនឹងបំបាត់ចោលទាំងស្រុងនូវការរកផលនេសាទដែលធ្លាប់មានពីដើមមក។ អ្នកជំនាញខាងបរិស្ថានក៏បានលើកឡើងថា រដ្ឋាភិបាលគួរធ្វើការអភិវឌ្ឍ ដែលអាចឲ្យពលរដ្ឋរស់បាន ជាជាងធ្វើការអភិវឌ្ឍដែលប៉ះពាល់ដល់អាយុជីវិត និងជីវភាពរស់នៅរបស់ពលរដ្ឋនៅតាមសហគមន៍ជុំវិញទំនប់សេសានក្រោម២នេះ៕
1 comment:
The cause of Cambodia's catastrophe
1- Ah Norouk Sihanouk allowed the Vietcong to use Cambodia's territory as sanctuary to attack the US and its allied that led to Ah Norouk Sihanouk's downfall.
2- The evil North Vietnam and Vietcong attacked Cambodia in the pretext of bringing back the power to Ah Sdach Chkuot Sihanouk.
3- The evil North Vietnam secret agents integrated themselves with the dumb Khmer Rouge and won the war over Lon Nol in 1975.
4- About 3 million Khmer people have perished under the Khmer Rouge regime. Most of the killings were committed by the secret Yuon agents aka Khmer Vietminh.
5- The K5 project which executed by Ah Kbot Cheat Hun Sen was just a continuation of Vietnam's goal of obliterating Khmer race.
6- Presently, the evil Vietnam is systematically controlling and destroying Cambodia.
7- Khmer people keep drinking Yuon's sperm (Teuk Ktis Yuon), Yuon urine, and Yuon's excrement every day because Ah Kbot Cheat Hun Sen has condoned his master Yuon to live freely in the lakes and rivers.
And that are the root causes of Cambodia's ecosystem: the pest Yuon.
93 Years Old Woman
Post a Comment