Wednesday, 16 August 2017

រដ្ឋាភិបាល​គ្រោង​បង្កើត​កងពល​តូច​និង​កងទ័ព​ជើង​ទឹក​ប្រចាំ​ការ​នៅ​ព្រំដែន​ខេត្ត​ស្ទឹងត្រែង


Editorial by School of Vice


This is a nation whose army is almost entirely made up of beer bellied, stars bearing generals, and the so-called "PM body guards" but otherwise nobody in its glorious, resplendent ranks appeared to have thought of the idea that its mostly belligerent neighbours would intermittently step on its toes and test its resolve! It speaks volumes that one of these neighbours happens to be Laos, a country whose population is less than half of that of Cambodia [unless the Vietnamese have also swelled that figure with their own settlers over there in recent years too whilst School of Vice has been fishing in Pailin], who violated Cambodian territorial sovereignty in broad day light with just a few hundred armed soldiers. 

One would have thought also that the violent clashes at Preah Vihear instigated by the Thais in the west in 2008 and thereafter would have provided these generals plenty of lessons and a timely wake-up call as to how dysfunctional and ill-prepared their toy army is beyond their favourite karaoke bars and, yes, beer gardens. Of course, it's never too late or too early to prepare for such an eventuality, and while the generals are thinking about this issue, they will be well-advised to do the same for the troubled provinces of Rattanakiri, Mondulkiri, Kg. Cham, Prey Veng and Svay Rieng. 

It's not going to be easy for an indigenous army; heavily out-numbered, far less well-equipped and poorly financed [of course, the generals have to maintain their life-style at whatever cost] to protect its territory in terrains that are now virtually cleared of their once thick forest covers and wild-life.

Silencing critics, especially, if they speak the truth, is never going to remedy the nation's ills...


<<<>>>

ដោយ ម៉ែន សុធីរ
2017-08-16

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ចុះ​សួរ​សុខ​ទុក្ខ​កងទ័ព​នៅ​កង​យោធភូមិភាគ​ទី​១ ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ចុះ​សួរ​សុខ​ទុក្ខ​កងទ័ព​នៅ​កង​យោធភូមិភាគ​ទី​១ ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
 Photo courtesy of PM Hun Sen's Facebook Page



រដ្ឋាភិបាល​គ្រោង​បង្កើត​កងពល​តូច​អន្តរាគមន៍​ថ្មី​មួយ “លេខ​១២៨” ចំណុះ​ឲ្យ​យោធភូមិភាគ​ទី​១ និង​ដាក់​ទីតាំង​កងទ័ព​ជើង​ទឹក​ឲ្យ​ប្រចាំ​ការ​នៅ​ខែត្រ​ស្ទឹងត្រែង ដើម្បី​ពង្រឹង​កិច្ច​ការពារ​ជាតិ និង​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង។ មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា ការ​ពង្រឹង​កម្លាំង​ឈរ​ជើង​តាម​ព្រំដែន ក្រៅ​ពី​ការពារ​អធិបតេយ្យភាព គឺ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ដូចជា​ជួញដូរ​គ្រឿង​ញៀន និង​ការ​ជួញដូរ​មនុស្ស ជាដើម។



លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ដំណើរ​ទៅ​ខែត្រ​ស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី​១៦ សីហា ដើម្បី​សួរ​សុខ​ទុក្ខ​កងទ័ព​នៅ​យោធភូមិភាគ​ទី​១ បន្ទាប់​ពី​អាជ្ញាធរ​ឡាវ ធ្លាប់​បញ្ជូន​កងទ័ព និង​ជីក​លេណដ្ឋាន​បំពាន​អធិបតេយ្យភាព​កម្ពុជា អស់​រយៈពេល​ប្រហែល ៦​ខែ នៅ​ចំណុច​អូរ​អាឡៃ និង​អូរ​តាង៉ាវ ឃុំ​សន្តិភាព ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៦ សីហា ថា រដ្ឋាភិបាល​មាន​គោលដៅ​ពង្រឹង​កម្លាំង​ឈរ​ជើង​នៅ​ព្រំដែន ដើម្បី​ការពារ​ព្រំដែន បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស ជួញដូរ​អាវុធ និង​ការ​ជួញដូរ​គ្រឿង​ញៀន​ឆ្លង​ដែន។ លោក​ថា ការ​រៀបចំ​កម្លាំង​ជើង​ទឹក​នៅ​តាម​ព្រំដែន ពុំ​មែន​ដើម្បី​ចង់​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ខាង​ទេ បំណង​រក្សា​សន្តិភាព និង​ការពារ​អធិបតេយ្យភាព ព្រម​ទាំង​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង។ លោក​បន្ថែម​ថា វិធានការ​នេះ​គ្រោង​នឹង​បង្កើត​ឆាប់ៗ​នេះ៖ «ការ​រៀបចំ​ឲ្យ​មាន​កងទ័ព​ល្បាត​ដែល​ខ្មែរ​ហៅ​ថា​យោធា ឬ​ហៅ​ថា​កងទ័ព​ជើង​ទឹក​ហ្នឹង គឺ​ជា​ការ​ល្បាត​តែ​ប៉ុណ្ណោះ គឺ​យើង​អត់​មាន​ទិសដៅ​ពង្រឹង​កម្លាំង​ទ័ព​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នរណា​ទេ គឺ​គ្រាន់​តែ​ពង្រឹង​ការងារ​អនុវត្តន៍ ឬ​ការងារ​ព្រំដែន​តែ​ប៉ុណ្ណោះ»។

កាល​ពី​ថ្ងៃ​ទី​១១ សីហា លោក ហ៊ុន សែន បាន​បញ្ជា​ដាក់​ឱសានវាទ​ក្នុង​រយៈពេល ៧​ថ្ងៃ ឲ្យ​កង​ទាហាន​ឡាវ ដក​ចេញ​ពី​ទឹកដី​កម្ពុជា នៅ​ចំណុច​អូរ​អាឡៃ និង​តំបន់​អូរ​តាង៉ាវ ឃុំ​សន្តិភាព ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង។ ក្រោយ​មក លោក​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឡាវ ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឡាវ ដក​ទ័ព​ចេញ​ពី​ដី​កម្ពុជា ហើយ​រដ្ឋាភិបាល​ឡាវ ក៏​យល់ព្រម​សំណើ​នោះ។

មន្ត្រី​សង្គម​ស៊ីវិល​សម្ដែង​ការ​គាំទ្រ​ចំពោះ​យន្តការ​របស់​រដ្ឋាភិបាល ដែល​បញ្ជូន​កម្លាំង​ទ័ព​ឈរ​ជើង​តាម​ព្រំដែន និង​កងទ័ព​ជើង​ទឹក ក៏ប៉ុន្តែ​ពួក​គេ​ស្នើ​ឲ្យ​រដ្ឋាភិបាល​លើក​ទឹក​ចិត្ត​គ្រួសារ​កងទ័ព​ដែល​ប្រចាំ​ការ​នៅ​តាម​ព្រំដែន ឬ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​របស់​កងទ័ព ក៏​ជា​ផ្នែក​មួយ​ពង្រឹង​ប្រសិទ្ធភាព​ការងារ និង​ការពារ​សន្តិសុខ​តាម​ព្រំដែន​ឲ្យ​ប្រសើរ​ដែរ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ចាត់​ទុក​វិធានការ​របស់​រដ្ឋាភិបាល​ថា​មាន​ចំណុច​វិជ្ជមាន​ច្រើន ដែល​បង្ហាញ​ថា​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ការពារ​ព្រំដែន បន្ទាប់​ពី​មាន​វិវាទ​ជាមួយ​ឡាវ។ លោក​រំពឹង​ថា កងទ័ព​ការពារ​ព្រំដែន និង​កងទ័ព​ជើង​ទឹក បើ​ក្រៅ​ពី​ការពារ​អធិបតេយ្យភាព​ព្រំដែន ក៏​ត្រូវ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ដូចជា​ការ​ជួញដូរ​គ្រឿង​ញៀន​ឆ្លង​ដែន ក៏​ជា​ជម្រើស​មួយ​ដែល​កងទ័ព​កម្ពុជា ចាំបាច់​ត្រូវ​បណ្តុះបណ្តាល​បន្ថែម​ពី​របៀប​បង្ក្រាប​គ្រឿង​ញៀន ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​បង្ក្រាប​គ្រឿង​ញៀន និង​សមត្ថកិច្ច​ពាក់ព័ន្ធ៖ «ការពិត​បណ្តា​ប្រទេស​មួយ​ចំនួន​ក៏​គេ​ប្រើ​កងទ័ព​ដើម្បី​បង្ក្រាប​គ្រឿង​ញៀន​ដែរ ចឹង​ក្រៅ​ពី​ការពារ​ទឹកដី ខ្ញុំ​គិត​ថា​ជំនាញ​ទប់ស្កាត់​គ្រឿង​ញៀន ឬ​ក៏​បង្ក្រាប​ការ​ជួញដូរ​គ្រឿង​ញៀន​ឆ្លង​ដែន ក៏​ជា​ជម្រើស​មួយ​ដែល​ត្រូវ​តែ​ហ្វឹកហាត់​បន្ថែម»។

លោក សន ជ័យ ចង់​ឃើញ​រដ្ឋាភិបាល​អភិវឌ្ឍ​ទីផ្សារ អគ្គិសនី សាលារៀន គោល​នយោបាយ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ប្រែ​ក្លាយ​តំបន់​ព្រំដែន​ជា​តំបន់​ទេសចរណ៍ ក៏​ជា​របង​រឹងមាំ​ក្នុង​ការ​ការពារ​អធិបតេយ្យភាព​របស់​កម្ពុជា ដែរ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថា​ការ​បញ្ជូន​កម្លាំង​យោធា​កម្ពុជា ឲ្យ​ឈរ​ជើង​តាម​ព្រំដែន គឺ​ជា​ប្រភព​សេដ្ឋកិច្ច ហើយ​ពួក​គេ​នឹង​ទទួល​បាន​លំនៅឋាន ស្រែ​ចម្ការ​នៅ​តំបន់​នោះ ឬ​ហៅ​ថា​អភិវឌ្ឍ​យោធិន​នៅ​តាម​ព្រំដែន ដែល​កន្លង​ទៅ រដ្ឋាភិបាល​ធ្លាប់​អភិវឌ្ឍ​ទទួល​បាន​ជោគជ័យ៖ «ចែង​ក្នុង​គោល​នយោបាយ​ការពារ​ទឹកដី គឺ​យើង​មាន​រួច​ស្រេច​ហើយ ទី​១ យើង​រៀបចំ​ឲ្យ​មាន​ផ្លូវ​ថ្នល់​ក្នុង​ការ​ការពារ​ខ្សែ​ក្រវាត់​ការពារ​ព្រំដែន នេះ​ជា​អាទិភាព។ បន្ទាប់​មក​ទៀត គឺ​យើង​អភិវឌ្ឍ​យោធិន​ដែល​គាត់​ប្រចាំ​ការ​នៅ​កន្លែង​ហ្នឹង។ គាត់​មាន​ភូមិ​គាត់​នៅ​កន្លែង​ហ្នឹង។ ចំណុច​ទី​៣ គឺ​យើង​ត្រូវ​រៀបចំ​ឲ្យ​មាន​ខ្សែ​បន្ទាត់​ខណ្ឌ​សីមា​លើ​ធរណី​ជាក់ស្តែង»។

តំបន់​អូរ​តាង៉ាវ និង​អូរ​អាឡៃ មាន​ចម្ងាយ​ពី​ទី​រួម​ខែត្រ​ស្ទឹងត្រែង ប្រហែល ២០០​គីឡូម៉ែត្រ ជា​តំបន់​សម្បូរ​ដោយ​ព្រៃ​ភ្នំ និង​ពុំ​សូវ​មាន​ប្រជាជន​ខ្មែរ​រស់នៅ​ទេ។ កាល​ពី​ឆ្នាំ​២០១៥ រាជ​រដ្ឋាភិបាល​បាន​សម្រេច​កសាង​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន​ឡាវ មាន​ប្រវែង ២៥៧​គីឡូម៉ែត្រ​ចាប់​ពី​ផ្លូវ​ជាតិ​លេខ​៧ ខែត្រ​ស្ទឹងត្រែង រហូត​ដល់​តំបន់​កន្ទុយ​នាគ​ខែត្រ​រតនគិរី។ មក​ទល់​ពេល​នេះ រដ្ឋាភិបាល​កសាង​សម្រេច​បាន​ជាង ១៦៧​គីឡូម៉ែត្រ៕

3 comments:

Anonymous said...


Hun Sen is good in talking tough about his armed forces against his own people, the Khmer, but when it comes to their real active duty on the ground against the foreign invaders they are in a big mess - even though, Laos is the poorest and militarily weakest in the region.
Cambodian generals, whose number is in the thousand, help a business boom in beer gardens and KTV.
The Lao people never intend to look down at the Khmer, but this Khmer traitor Hun Sen makes it possible.

Anonymous said...

Those CPP military uniformed idiots and Vietcong's puppet Hun Sen are very stupid, have no shame, and disgusted.

Khmer Yoeurng

Anonymous said...

Does Ah Kwack have any military training to be a 5 golden star general?

As far as people know, this asshole Hun Sen just know how to kill Khmer to please his master Yuon. And that how he can stay in power a long time: suppress Khmer for Yuon to take over Cambodia.