Friday, 11 August 2017

មុននេះបន្តិច ឡាវបញ្ជូនទ័ពកាន់តែច្រើនចូលមកក្បែរតំបន់អូរអាឡៃ




By ចូកលាស - August 11, 201719 0
angrut


សេចក្តី​រាយ​ការ​ណ័​ពី​ព្រំដែន​ខ្មែរ​-​ឡាវ ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា កងកម្លាំង​ទាហាន​ឡាវ​ប្រមាណ១​កងពល ត្រូវ​បាន​គេ​បញ្ជូន​មក​ក្បែរ​តំបន់​អូរ​អាឡៃ ក្នុង​ខេត្តស្ទឹងត្រែង ។

យ៉ាងណា​ក៍ដោយ មក​ទល់​នឹង​វេលា​ម៉ោង​៣​និង​៧​នា​ទ​រសៀល​នេះ មិន​ទាន់​មានការ​ផ្ទុះអាវុធ​នៅឡើយ​ទេ ប៉ុន្តែ​កងកម្លាំង​ទាំង​ពិ​រ​ស្ថិត​នៅ​ក្នុង​ការ​ប្រុង​ជើង​ការណ៍​រៀង​ៗ​ខ្លួន ។

ការ​បញ្ជូន​ទ័ព​ឡាវ​មក​កាន់​តំបន់​អូរ​អាឡៃ​របស់​ខ្មែរ​នេះ បាន​ធ្វើ​ឡើង​ភ្លាម​ៗ​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ប្រកាស​ទុក​ពេល​៦​ថ្ងៃ ពោល​គឺ​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​១៧ ខែសីហា ដើម្បី​ឲ្យ​ឡាវ​ដកទ័ព​ចេញ​តំបន់​ក្បែរ​អូរ​អាឡៃ​និង​អូរ​តា​ង៉ាវ ព្រំដែន​ខេត្តស្ទឹងត្រែង​និង​ខេត្ត​អា​តា​ពឺ​ឡាវ ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោកនាយ​ឧត្តមសេនីយ៍ ឈុំ សុ​ជាតិ មិន​អាច​រក​ការ​សុំ​បញ្ជាក់​បន្ថែម​បាន​ទេ ជុំវិញ​ឡាវ​បញ្ជូន​កងកម្លាំង​បន្ថែម​ខាងលើ​នេះ ៕

No comments: