លោក តាំង សារ៉ាដា
2017-09-19
រូបភាពតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកពីឆ្វេងទៅស្ដាំ លោក អេដ រ៉យ (Ed Royce), លោក អាលែន ឡូវែនថល (Alan Lowenthal), លោក ស្ទីវ ឆាបុត (Steve Chabot), អ្នកស្រី និគី តុងហ្កាស់ (Niki Tsongas)។
រូបភាពពីបណ្ដាញសង្គមហ្វេសប៊ុក
តំណាងរាស្ត្រសហរដ្ឋអាមេរិកមួយចំនួនជំរុញឲ្យរដ្ឋបាលរបស់ លោក ប្រធានាធិបតី ដូណាល់ត្រាំ (Donald Trump) គៀងគរសម្ព័ន្ធ មិត្តរបស់ខ្លួន ដើម្បីប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដាក់គំនាប រដ្ឋាភិបាល លោក ហ៊ុន សែន អនុញ្ញាតឲ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យពេញលេញ និងនីតិរដ្ឋ។
តំណាងរាស្រ្តសហរដ្ឋអាមេរិកចំនួន៨រូបពីខាងគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋនិយម រួមមានលោក អេដ រ៉យ (Ed Royce) លោក អាលែន ឡូវែនថល (Alan Lowenthal) លោក ស្ទីវ ឆាបុត (Steve Chabot) អ្នកស្រី និគី តុងហ្កាស់ (Niki Tsongas) និងតំណាងរាស្ត្របួនរូបទៀត កាលពីថ្ងៃច័ន្ទទី១៨ម្សិលមិញ បានសរសេរលិខិតមួយច្បាប់ ទៅកាន់រដ្ឋមន្រ្តី ក្រសួងការបរទេសអាមេរិក លោក រិក ធីលលើសិន (Rex Tillerson) សម្តែងការព្រួយបារម្ភអំពីដំណើរការប្រជាធិបតេយ្យ នៅ កម្ពុជា ដែលកំពុងជួបវិបត្តិដ៏ធ្ងន់ធ្ងរ ហើយអាចប៉ះទង្គិចដល់ការ បោះឆ្នោតឆ្នាំ២០១៨ ខាងមុខ។
ក្រុមតំណាងរាស្ត្ររបស់អាមេរិកទាំងនេះក៏បានថ្កោលទោសជាខ្លាំង ដល់ការរំលោភបំពានទាំងគ្មានដីកាទៅលើដំណើរការប្រជាធិបតេយ្យតាមរយៈការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា រឹតត្បិតសេរីភាពសារព័ត៌មាន និងការចោទប្រកាន់ថាសហរដ្ឋអាមេរិក ជាអ្នកនៅពីក្រោយបដិវត្តន៍ពណ៌ដែលធ្វើឲ្យអស្ថិរភាពដល់កម្ពុជា។
តំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកដ៏មានឥទ្ធិពលទាំងនេះអះអាងថា ការចាប់ខ្លួនលោក កឹម សុខា ពីបទក្បត់ជាតិជាការបង្ក្រាបជាប្រព័ន្ធ ទៅលើវិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋ អាមេរិក វិទ្យាស្ថានជាតិ ប្រជាធិបតេយ្យNDI និងការគំរាមធ្វើសង្គ្រាមជា មួយប្រជាពលរដ្ឋ ប្រសិនបើបក្សកាន់អំណាចចាញ់ឆ្នោតនោះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាលទីក្រុងភ្នំពេញក្នុងការធ្វើឲ្យលំហប្រជាធិបតេយ្យ កាន់តែរួមចង្អៀត។ វិទ្យុអាស៊ីសេរីមិនទាន់អាចសុំសេចក្ដីអត្ថាធិប្បាយពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានទេ ដោយលោកអះអាងថា កំពុងជាប់រវល់។
ទោះជាយ៉ាងណាក៏ដោយតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិកទាំង៨ រូបនេះជំរុញសហគមន៍អន្តរជាតិក្រោកឈរឡើងតតាំងជាមួយរដ្ឋាភិបាល លោក ហ៊ុន សែន កំពុងកាត់បន្ថយសេរីភាពរបស់ប្រជាពលរដ្ឋ កម្ពុជា ដែលពួកគេត្រូវមានសេរីភាពពេញលេញក្នុងការចូលរួមការ បោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ស្របតាមរដ្ឋធម្មនុញ្ញរបស់ ប្រទេស។ ពួកគេទាមទារឲ្យក្រសួងការបទេសសហរដ្ឋអាមេរិកធ្វើការ ជាមួយ សម្ព័ន្ធ មិត្តរបស់ខ្លួនក្នុងការប្រើគ្រប់យន្តការការទូតដែលចាំបាច់ ទាំងអស់ដើម្បីបង្ខំឲ្យ រដ្ឋាភិបាល លោក ហ៊ុន សែន គោរពស្តង់ដារ ប្រជាធិបតេយ្យ និងនីតិរដ្ឋ។
ក្រុមតំណាងរាស្ត្រអាមេរិកទាំងនេះក៏បាន ទាត់ចោលផងដែរចំពោះ ការចោទប្រកាន់ពីបទក្បត់ជាតិទៅលើ គណបក្សនយោបាយអង្គការ សង្គមស៊ីវិល សកម្មជន និងអ្នកវិភាគ នយោបាយ។ ពួកគេព្រមានថា ការបំផ្លាញគណបក្សប្រឆាំងនៅកម្ពុជាគឺជាការបញ្ជាក់យ៉ាងច្បាស់ថា ដំណើរការបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខ នឹងប្រព្រឹត្តទៅដោយគ្មាន លក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ។ ជាងនេះទៅទៀតពួកគេជំរុញឲ្យឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីលៀម ហែកដ៍ (William Heidt) បន្តជជែកជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងកម្រិតមួយខ្ពស់បំផុតដែល តំណាងឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីបង្ហាញអំពីការព្រួយបារម្ភទាំងឡាយទៅកាន់លោក ហ៊ុន សែន ក្នុងការដាក់សំពាធដល់ រដ្ឋាភិបាលកម្ពុជាឲ្យគោរពសិទ្ធិពលរដ្ឋរបស់ខ្លួនតាមរយៈការអនុញ្ញាតឲ្យមានសេរីភាពសារព័ត៌មាន និងការគោរពដល់ដំណើរការបោះឆ្នោត នៅពេលខាងមុខ។
តំណាងរាស្ត្ររបស់អាមេរិកទាំង៨រូបនេះលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជា គោរពលក្ខខណ្ឌទាំងនេះ ប្រសិនបើកម្ពុជាចង់មានទំនាក់ទំនង យុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏ធំជាមួយសហរដ្ឋអាមេរិក។ បើទោះបីជាកម្ពុជាកំពុងរងការថ្កោលទោសជាខ្លាំងពីបណ្ដាប្រទេសលោក សេរី កម្ពុជាក៏កំពុងបោះជំហានយ៉ាងជ្រៅទៅរក បណ្ដាប្រទេសកុម្មុយនិស្តដែរ។ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានថ្លែង ចំពោះមុខនិស្សិតរាប់រាយនាក់ក្នុងទីក្រុងភ្នំពេញថា ទំនាក់ទំនងការទូត របស់កម្ពុជានៅពេលខាងមុខនឹងពឹងផ្អែកទៅលើ ប្រទេសចិន និង រុស្សី។ ប៉ុន្តែអ្នកស្រាវជ្រាវខាងកិច្ចការបរទេស លោក ឡុង គឹមឃន ធ្លាប់ ព្រមានថា ប្រសិនបើវិបត្តិទំនាក់ទំនងរវាងកម្ពុជា និង សហរដ្ឋអាមេរិក នៅបន្តកើតមានទៀត នោះកម្ពុជានឹងជួបហានិភ័យខាងផ្នែកពាណិជ្ជ កម្ម របស់ខ្លួនធ្ងន់ធ្ងរដោយសារចិនមិនមែនជាទីផ្សាទិញផលិតផល កសិផល និងផលិតផលកាត់ដេរពីកម្ពុជាបានទេ ខណៈផលិតផល របស់ប្រទេសនេះកំពុងសល់ចាល់ហូរហៀរ។
ពាក់ព័ន្ធនឹងវិបត្តិប្រជាធិបតេយ្យនៅកម្ពុជានេះ អនុប្រធានសភាអឺរ៉ុប អ្នកស្រី ហ្វែតឌឺរីកា មូកហឺរីនី (Federica Mogherini) កាលពីថ្ងៃច័ន្ទ ថ្លែងថា សហភាពអឺរ៉ុបគឺជាទីផ្សារនាំចូលផលិតផលដ៏ធំ បំផុតរបស់ កម្ពុជា។ អ្នកស្រីជឿថាវានឹងគ្មាននិរន្តរភាពសម្រាប់ការអភិវឌ្ឍន៍ទៀតទេ ប្រសិនបើគ្មានការគោរពសិទ្ធិមនុស្ស និងគ្មានការធានាដល់ដំណើរ ការប្រជាធិបតេយ្យនៅកម្ពុជា។
អ្នកស្រីជំរុញឲ្យសភាអឺរ៉ុបនឹងប្រើប្រាស់គ្រប់យន្តការដែលមានស្រាប់ ក្នុងការស្នើនិងធ្វើកិច្ចការដើម្បីឲ្យមានការកែប្រែបរិបទនយោបាយ បច្ចុប្បន្ននៅកម្ពុជា៕
1 comment:
The U.S. Officials have been fooled by the Communist Vietnamese master-minded killers in Hanoi because the U.S. Officials like Donald Trump's Administrators or Cabinets and President Trump himself have been fooled by building the relationship with Communist Vietnam while the Communist Vietnamese master-minded killers in Hanoi are trying to play the dirty tricks to take advantage of the economic growth. The U.S. has turned the blind eyes that Cambodia has been rapped by the Communist monsters, China and Vietnam, to make them more economically powerful. It is sad that the U.S. Officials like Donald Trump and his administrations did not pay attention the dirty tricks and fakes relationship from Communist Vietnam with the U.S. The Communist Vietnamese leaders have been playing the roles to be very nice guys for the U.S. Officials and the U.S. Officials from the Republican party have been naive and did not see the fake history of Vietnam. The U.S. Officials should ask the French leaders and historians who know everything about evil Communist Vietnam.
The French leaders have tries to help save Cambodia and Cambodian people from the Communist rapists from Vietnam as well as China.
Post a Comment