ដោយ វណ្ណ សុគន្ធា ចុះផ្សាយនៅថ្ងៃ 21/09/2017
rfi
ចិនកាន់តែពង្រឹងភាព“ផ្អែមល្ហែម”ជាមួយកម្ពុជា ខណៈកម្ពុជាកំពុងបែរខ្នងដាក់អាមេរិក
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាប់ដៃស្វាគមន៍លោក លីវ យុនសាន (Liu Yunshan) សមាជិកគណៈអចិន្ដ្រៃយ៍នៃការិយាល័យនយោបាយបក្សកុម្មុយនិស្ដចិន ថ្ងៃទី ២០ កញ្ញា ឆ្នាំ២០១៧។ @FB/PM Hun Sen
ម្សិលមិញដែលជាថ្ងៃភ្ជុំបិណ្ឌ សមាជិកគណអចិន្រ្តៃយ៍ការិយាល័យនយោបាយនៃគណកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិននិងគណប្រតិភូជាច្រើនរូបទៀតបានមកទស្សនកិច្ចនៅកម្ពុជា ដោយបានជួបពិភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តីខ្មែរហ៊ុន សែន។ ដំណើរទស្សនកិច្ចនេះកើតឡើងតែប្រមាណជាមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន វិលត្រឡប់មកពីប្រទេសចិនវិញ។ ជាការកត់សម្គាល់ ដំណើរទស្សនកិច្ចទៅវិញទៅមកនេះ គឺធ្វើឡើងស្របពេលដែលទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកបានប្រែជាស្រអាប់បន្តិច ដោយសារតែសំណុំរឿងចាប់ខ្លួនលោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។
No comments:
Post a Comment