ដោយ អាស៊ីសេរី
2017-09-24
រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ថ្លែងនៅឯក្រសួងការបរទេស រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦។ RFA
Photo: RFA
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧២ នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី២៣ ដោយបដិសេធការចោទប្រកាន់របស់សហគមន៍អន្តរជាតិថា កម្ពុជាកំពុងដើរថយក្រោយពីលទ្ធិប្រជាធិបតេយ្យ ហើយលោកចោទសួរវិញថា តើប្រទេសណាក្នុងពិភពលោកនេះ មិនចាត់វិធានការប្រឆាំងនឹងការញុះញង់ឲ្យមានការរើសអើងពូជសាសន៍ ការបោះពុម្ពផែនទីក្លែងក្លាយ និងក្បត់ជាតិ?
លោក ប្រាក់ សុខុន ក៏ចោទប្រកាន់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដោយមិនបញ្ចេញឈ្មោះថា ជាវិទ្យាស្ថានលំអៀងទៅរកគណបក្សប្រឆាំងនៅកម្ពុជា ដោយផ្ដល់ការបណ្ដុះបណ្ដាលនយោបាយដល់គណបក្សប្រឆាំងដោយសម្ងាត់ដែលផ្ទុយទៅនឹងច្បាប់របស់កម្ពុជា។
លោក ប្រាក់ សុខុន ក៏ចោទប្រកាន់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថា រិះគន់តែរដ្ឋាភិបាល មិនបានរិះគន់បក្សប្រឆាំងដែលតែងតែបង្កការរើសអើង។ ចំពោះករណីចោទប្រកាន់លោក កឹម សុខា ករណីក្បត់ជាតិវិញ លោក ប្រាក់ សុខុន លើកឡើងដោយមិនបានបញ្ចេញឈ្មោះមេបក្សប្រឆាំងថា ការប្រព្រឹត្តអំពើក្បត់ជាតិ ធ្វើឡើងដោយមានការគាំទ្រពីប្រទេសមហាអំណាចដែលបណ្ដាលឲ្យកម្ពុជា រងគ្រោះ។ លោកលើកឡើងថា កម្ពុជាធ្លាប់រងគ្រោះធ្លាក់ខ្លួនក្នុងសង្គ្រាមដោយសារតែមានបរទេសលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ លោកសង្កត់ធ្ងន់ថា កម្ពុជាទទួលបានសន្តិភាពក្រោយការដឹកនាំដ៏វៃឆ្លាតរបស់លោក ហ៊ុន សែន ចាប់ពីឆ្នាំ១៩៩៨។
កាលពីថ្ងៃសុក្រ ទី២២ ខែកញ្ញា ពលរដ្ឋខ្មែរ-អាមេរិកាំង និងកាណាដា ជាច្រើននាក់បាននាំគ្នាធ្វើបាតុកម្មនៅមុខទីស្នាក់ការអង្គការសហប្រជាជាតិ នៅពេលលោក ប្រាក់ សុខុន អានសេចក្ដីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ ទាមទារឲ្យរដ្ឋាភិបាលដោះលែងលោក កឹម សុខា និងមន្ត្រីបក្សប្រឆាំងផ្សេងទៀត និងជំរុញឲ្យមានការគោរពលទ្ធិប្រជាធិបតេយ្យពេញលេញ៕
1 comment:
This world will be better off without UN SEN.
UN = Kim Junk In
SEN = Hun Sen
These 2 monsters must be sent to hell.
Post a Comment