Khmer Circle: Isn't it a bit late in the day now to ask the Phnom Penh regime to "respect multi-party democracy"?...
ដោយ អាស៊ីសេរី
2017-09-27
rfa
ពីឆ្វេង៖ លោក កឹម សុខា លោក សម រង្ស៊ី និងលោក ហ៊ុន សែន ចាប់ដៃគ្នាក្រោយចេញពីជំនួបប្រជុំកំពូល នាវិមានព្រឹទ្ធសភា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។
RFA/Tin Zakariya
រដ្ឋមន្ត្រីក្រសួងកិច្ចការអឺរ៉ុប និងការបរទេសបារាំង ទទូចឲ្យកម្ពុជាគោរពឲ្យបានខ្ជាប់ខ្ជួននូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន។
រដ្ឋមន្ត្រីកិច្ចការអឺរ៉ុប និងការបរទេសបារាំង លោក ហ្សង់ អ៊ីវ៉េស ឡឺ ឌ្រីយ៉ង់ (Jean-Yves Le Drian) កាលពីថ្ងៃទី២៥ ខែកញ្ញា បានសំដែងក្ដីបារម្ភអំពីស្ថានភាពនយោបាយធ្លាក់ចុះដុនដាបនៅកម្ពុជា ក្នុងជំនួបទ្វេភាគីជាមួយ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅទីក្រុងប៉ារីស។
ក្នុងជំនួបទ្វេភាគីលើកទីមួយនេះ លោក ហ្សង់ អ៊ីវ៉េស ឡឺ ឌ្រីយ៉ង់ បានផ្ដោតចំណាប់អារម្មណ៍ជាពិសេសក្រោយពីមានករណីចាប់ខ្លួន លោក កឹម សុខា និងការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនានានៅកម្ពុជា។ លោកបានទទូចប្រាប់សមភាគីកម្ពុជាឲ្យយល់អំពីសារសំខាន់ក្នុងការបន្តដំណើរការឡើងវិញនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ជាមូលដ្ឋាននៃសេរីភាព និងសិទ្ធិមនុស្ស ខណៈដែលការបោះឆ្នោតជាតិឆ្នាំ២០១៨ កាន់ខិតជិតមកដល់។
ព្រមជាមួយគ្នានេះដែរ សមភាគីទាំងពីរ ក៏បានលើកឡើងពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ បារាំង-កម្ពុជា ជាពិសេសទាក់ទងនឹងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការការពារសម្បត្តិបេតិកភណ្ឌ។ លោក ហ្សង់ អ៊ីវ៉េស ឡឺ ឌ្រីយ៉ង់ បានស្វាគមន៍ចំពោះការចុះបញ្ជីក្រុមប្រាសាទសម្បូហ៍ព្រៃគុហ៍ជាបេតិកភណ្ឌមនុស្សជាតិសាកល ហើយលោកក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរបស់ប្រទេសបារាំងដើម្បីចូលរួមថែរក្សាតំបន់អង្គរ៕
No comments:
Post a Comment