Khmer Circle: Just as well that RFA shut itself down voluntarily now. If The Cambodia Daily owes the tax department $6.3 million dollars in unpaid tax, how much will RFA have owed? ...
15/09/2017 15/09/2017
លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន
@FB
លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់នៅថ្ងៃទី ១៥ កញ្ញា នេះថា ក្រសួងព័ត៌មានមិនមានជាប់ពាក់ព័ន្ធនឹងការបិទការិយាល័យវិទ្យុអាស៊ីសេរីនៅកម្ពុជានោះទេ។ បើតាមលោក អ៊ុក គឹមសេង ស្ថានីយ៍វិទ្យុនេះបានប្រកាសបិទការិយាល័យដោយខ្លួនឯង។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ក្រសួងព័ត៌មាននៅតែបន្ដគាំទ្រវត្តមានស្ថាប័ននេះក្នុងប្រទេសកម្ពុជាដដែល។
ក្រសួងព័ត៌មាន បដិសេធទាំងស្រុងថា ខ្លួនមិនបានគាបសង្កត់ មិនបានទៅរិតត្បិតសិទ្ធិសេរីភាពអ្វីទាំងអស់ចំពោះវិទ្យុអាស៊ីសេរី ក៏ដូចជាបណ្ដាញសារព័ត៌មានដទៃទៀតដែរ។ នេះបើតាមការអះអាងរបស់លោក អ៊ុក គឹមសេង។
គួររម្លឹកថា វិទ្យុអាស៊ីសេរី បានប្រកាសបិទការិយាល័យរបស់ខ្លួននៅភ្នំពេញតាមរយៈសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី១២ខែកញ្ញា។ អាស៊ីសេរី បានចោទរដ្ឋាភិបាលកម្ពុជា ថាបានបង្ក្រាបមកលើសំឡេងសារព័ត៌មានឥតស្រាកស្រាន្តក្នុងរយៈពេលចុងក្រោយនេះ ដោយមិនអនុញ្ញាតឲ្យវិទ្យុអាស៊ីសេរី បន្តបើកដំណើរការការិយាល័យព័ត៌មានរបស់ខ្លួននៅភ្នំពេញបាន។
ចំពោះអ្នកនាំពាក្យក្រសួងព័ត៌មាន ការលើកឡើងរបស់វិទ្យុអាស៊ីសេរីនេះ បង្ហាញថាកម្ពុជាកំពុងរឹតបន្ដឹងសេរីភាពសារពត៌មាន។ លោកបន្ដថា វិទ្យុអាស៊ីសេរី កំពុងបំភ្លៃការពិត ដើម្បីឲ្យគេមើលឃើញភាពអាក្រក់ចំពោះសភាពការណ៍ដែលពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មាននៅកម្ពុជា។ ទោះបីយ៉ាងនេះក៏ដោយ អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់អំពីចំណាត់ការផ្លូវច្បាប់របស់រដ្ឋាភិបាលកម្ពុជា ទៅលើការលើកសេចក្ដីថ្លែងការណ៍របស់វិទ្យុអាស៊ីសេរីនោះទេ។
សូមជម្រាបជូនថា ក្រោយការប្រកាសបិទការិយាល័យ វិទ្យុអាស៊ីសេរី បានបញ្ចប់កិច្ចសន្យាខ្លីនៃបុគ្គលិកខ្លួនទាំងអស់ ហើយបង្វែរបុគ្គលិកទាំងនោះ ទៅជាអ្នកធ្វើការឯករាជ្យរៀងខ្លួន ឬហៅថា Freelance វិញ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងព័ត៌មានគូសបញ្ជាក់ថា បុគ្គលិកដែលបន្តយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរី ទោះក្នុងក្របខណ្ឌឯករាជ្យក៏ដោយ អាចនឹងត្រូវប្រឈមមុខនឹងច្បាប់របស់កម្ពុជា។ លោក អ៊ុក គឹមសេង បានប្រៀបប្រដូចការធ្វើការរបៀបថ្មីរបស់អ្នកកាសែតអាស៊ីសេរី ថាជាការធ្វើការបែប “ចារកម្ម”។ លោកបញ្ជាក់ថា ការបញ្ចប់ការិយាល័យរបស់អាស៊ីសេរីក្នុងប្រទេសកម្ពុជា វត្តមានរបស់បុគ្គលិកវិទ្យុនេះក៏លែងមាននៅកម្ពុជាទៀតដែរ។ ហើយបើតាមអ្នកនាំពាក្យរូបនេះ ក្រសួងឈប់ផ្ដល់បទសម្ភាសន៍ ឈប់ទទួលការបំភ្លឺ ពីបុគ្គលិកវិទ្យុអាស៊ីសេរី ទៀតហើយ ចាប់ពីពេលនេះតទៅ។
បើទោះបីជាវិទ្យុបានប្រកាសបិទការិយាល័យដោយខ្លួនឯងក៏ដោយ លោក អ៊ុក គឹមសេង បញ្ជាក់ថា ក្រសួងព័ត៌មាននៅតែបន្ទន់ឥរិយាបទដើម្បីបើកផ្លូវចចារតាមផ្លូវច្បាប់ជាមួយវិទ្យុនេះ។ បើតាមការបញ្ជាក់របស់ក្រសួងនេះកន្លងមក វិទ្យុអាស៊ីសេរី ត្រូវបំពេញកាតព្វកិច្ច ចុះបញ្ជីសារពើពន្ធជាមុនសិន មុននឹងក្រសួងព័ត៌មានសម្រេចលើការស្នើសុំចុះបញ្ជី និងបើកការិយាល័យតំណាងវិទ្យុអាស៊ីសេរី ប្រចាំនៅភ្នំពេញ៕
No comments:
Post a Comment