Thursday, 28 September 2017
មេធាវី៖ សវនាការដែលមិនមានជនជាប់ចោទ គឺជាការរំលោភច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស
ដោយ វ៉ា សំណព្វ ចុះផ្សាយនៅថ្ងៃ 27/09/2017
rfi
មេធាវី៖ សវនាការដែលមិនមានជនជាប់ចោទ គឺជាការរំលោភច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស
ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខាដើរចេញពីបន្ទប់សវនាការ ហេតុផលថា សវនាការធ្វើឡើងដោយមិនមានវត្តមានកូនក្តីរបស់ខ្លួន @Kem Sokha
ថតកម្មវិធីនេះទុក
ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា កាលពីថ្ងៃទី ២៦ កញ្ញា បានដើរចេញពីបន្ទប់សវនាការលើបណ្តឹងប្រឆាំងនឹងការឃុំរបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដោយលើហេតុផលថា សវនាការនេះ ធ្វើឡើងដោយមិនមានវត្តមានកូនក្តីរបស់ខ្លួន។ សម្រាប់ក្រុមមេធាវី ការសម្រេចចិត្តធ្វើពហិការនេះ គឺដើម្បីបង្ហាញថា ក្រុមមេធាវីមិនបានចូលរួមរំលោភច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស ដែលត្រូវទទួលបានការជំនុំជំរះក្តីដោយយុត្តិធម៌ ខណៈដែលអ្នកនាំពាក្យគណបក្សកាន់អំណាចបានថ្លែងដោយចោទប្រកាន់ថា ពហិការរបស់ក្រុមមេធាវី គឺដើម្បីបង្ហាញរូបភាពនយោបាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ប៉ុណ្ណោះ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment