Khmer Circle: This is no laughing matter! It took the best part of this year for news of some 30 Laotian soldiers illegally crossing the border into Cambodia to reach the self-indulgent stars-bearing generals camped at the capital's karaoke bars. Along the eastern border derelict border police stations are deliberately left there since 1979 to serve as a statement of compliance and capitulation towards the "fraternal country" on the other side...
21 កញ្ញា 2017
ស៊ុន ណារិន David Boyle
voa

រូបឯកសារ៖ កងយោធពលខេមរភូមិន្ទជិះម៉ូតូល្បាតតាមផ្លូវនៅទីក្រុងភ្នំពេញ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីខែមិនា ឆ្នាំ២០១២។
ខណៈមេដឹកនាំបក្សប្រឆាំងត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ថា«ក្បត់ជាតិ» កងទ័ព និងយោធាកម្ពុជាបានចេញសេចក្តីថ្លែងការណ៍គាំទ្រប្រសាសន៍លោកនាយករដ្ឋមន្រ្តី ដោយបង្កើនការគំរាមប្រឆាំងនឹងអាមេរិក។
ភ្នំពេញ —
កម្តៅនយោបាយក្នុងប្រទេសកម្ពុជាមានការកើនឡើង ខណៈមេដឹកនាំបក្សប្រឆាំងត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ថា«ក្បត់ជាតិ»។ ចុងក្រោយនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចោទថា អាមេរិកនៅពីក្រោយគណបក្សប្រឆាំង និងមានគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ក៏ប៉ុន្តែការលើកឡើងនេះត្រូវបានលោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ច្រានចោល។
កាលពីពេលថ្មីៗនេះ កងទ័ព និងយោធាកម្ពុជាបានចេញសេចក្តីថ្លែងការណ៍គាំទ្រប្រសាសន៍លោកនាយករដ្ឋមន្រ្តី ដោយបង្កើនការគំរាមប្រឆាំងនឹងអាមេរិក។
បន្ទាប់ពីបិទសារព័ត៌មានឯករាជ្យ និងការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា មន្រ្តីជាន់ខ្ពស់ខាងទាហានបានចាប់ផ្តើមប្រើប្រាស់ពាក្យសម្តីប្រឆាំងនឹងសហរដ្ឋអាមេរិក ដែលនាំឲ្យមានការព្រួយបារម្ភបន្ថែមទៀតសម្រាប់អ្នករិះគន់រដ្ឋាភិបាល និងអ្នកធ្វើការលើប្រព័ន្ធផ្សព្វផ្សាយ។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបើកការវាយប្រហារលើសហរដ្ឋអាមេរិកជាបន្តបន្ទាប់។ ចុងក្រោយនេះ មានការចោទប្រកាន់ថា អាមេរិកនៅពីក្រោយគណបក្សសង្រ្គោះជាតិ ក្នុងគម្រោងផ្តួលរំលំរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា។ លោក ហ៊ុន សែន ក៏បានអំពាវនាវឲ្យពលរដ្ឋខ្មែរក្រោកឈរឡើងប្រឆាំងនឹងអាមេរិក។
កាលពីថ្ងៃសុក្រ ពួកមន្រ្តីទាហានកម្ពុជាបានសន្យា«កម្ចាត់ចោល»នូវបរទេសទាំងឡាយណាដែលពួកគេថា មានបំណងផ្តួលរំលំរដ្ឋាភិបាល និងបង្កអសន្តិសុខក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាល Fresh News។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីបានបោះឆ្នោតឃុំសង្កាត់ នៅខេត្តកណ្តាល កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
ក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានរាយការណ៍ដោយ Fresh News កាលពីថ្ងៃសុក្រ មេបញ្ជាការ មេបញ្ជាការរង និងកងទ័ពរាប់ពាន់នាក់ នៅកងពលតូចអន្តរាគមន៍លេខ១ ក្នុងខេត្តកំពង់ឆ្នាំង បានប្រកាសគាំទ្រ និងអនុវត្តពេញទំហឹងតាមការថ្លែងរបស់លោក ហ៊ុន សែន ក្នុងការកម្ចាត់បរទេសទាំងឡាយដែលពួកគេថា ប៉ុនប៉ងឈ្លានពានប្រទេសកម្ពុជា។ ក្រុមកងទ័ពទាំងអស់ក៏បានប្តេជ្ញា«កម្ទេច» រាល់ជនទាំងឡាយ ដែលប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ផងដែរ។
សារព័ត៌មាន Fresh News បានដកស្រង់សម្តីរបស់លោកឧត្តមសេនីយ៍ឯក ព្រំ ផេង មេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ១ថា៖
«យើងខ្ញុំទាំងអស់គ្នាជាកងទ័ព ដែលមានកាតព្វកិច្ចការពារបូរណភាពទឹកដី សូមគាំទ្រទាំងស្រុងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាមេដឹកនាំដែលបានស្រោចស្រង់ប្រទេសកម្ពុជាចេញពីភ្លើងសង្រ្គាម ដោយត្រូវរួបរួមគ្នាជាធ្លុងមួយ ដើម្បីកម្ចាត់ពួកបរទេសឈ្លានពាន»។
សេចក្តីថ្លែងការណ៍របស់ពួកមន្រ្តីទាហានទាំងនោះបន្តថា៖
«ពួកយើងខ្ញុំនឹងលើកកម្ពស់ស្មារតីជាតិនិយម។ សូមប្តេជ្ញាដាច់ខាតកម្ទេចចោលរាល់ការព្យាយាមផ្តួលរំលំកម្ពុជាតាមបដិវត្ដន៍ពណ៌ មិនអនុញ្ញាតឲ្យបរទេសណារំលោភលើអធិបតេយ្យភាពនៃប្រទេសកម្ពុជាបានឡើយ ទោះជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ»។
ចំណែកលោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ក្នុងខេត្តបាត់ដំបង ក៏ត្រូវបានរាយការណ៍ថា គាំទ្រការថ្លែងរបស់លោក ហ៊ុន សែន ហើយក៏បានចេញសេចក្តីថ្លែងការណ៍ ដូចលោក ព្រំ ផេង ផងដែរ។
លោក ព្រំ ផេង និងលោក ប៊ុន សេង ជាសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ដែលបានចេញផ្សាយកាលពីឆ្នាំ២០១៥។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងប្រាប់ VOA ថា នេះជាសិទ្ធិសេរីភាពរបស់កងទ័ពក្នុងការបញ្ចេញមតិរបស់ពួកគេ។ លោកបន្ថែមថា កម្ពុជាប្រឆាំងដាច់ខាត និងមិនលើកលែងចំពោះជនបរទេសណា ដែលប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
លោកមានប្រសាសន៍ថា៖
«យើងស្វាគមន៍ទាំងអស់ជនបរទេសណាដែលមកលក្ខណៈទេសចរណ៍ស្របច្បាប់ ដែលមិនបង្កវិនាសកម្ម និងអំពីខុសច្បាប់នៅស្រុកខ្មែរ គឺយើងគាំទ្រទាំងអស់ លើកលែងតែអ្នកឯងមកធ្វើអំពើប្រឆាំងនឹងរដ្ឋាភិបាល ឬប្រឆាំងសន្តិសុខជាតិ ឬក៏ធ្វើអំពើល្មើសច្បាប់ផ្សេងៗ។ អាហ្នឹងយើងមិនគាំទ្រទេ។ យើងមានច្បាប់របស់យើង»។
លោកបានបញ្ជាក់បន្ថែមថា ស្ថានភាពសន្តិសុខនៅកម្ពុជាបច្ចុប្បន្ននេះមានលក្ខណៈធម្មតា ហើយរដ្ឋាភិបាលនឹងការពារជនបរទេសទាំងអស់។
លោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានបដិសេធអធិប្បាយលើសេចក្តីថ្លែងការណ៍របស់មន្រ្តីទាហានជាន់ខ្ពស់ទាំងនោះ។
លោកបានថ្លែងប្រាប់ VOA ថា៖
«បើគេគាំទ្រម៉េច ឆ្លើយតាមគេអីចឹងទៅ មិនបាច់សួរខ្ញុំទេ!»
ការលើកឡើងរបស់មន្រ្តីទាហានទាំងនោះធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ជនជាតិអាមេរិកធ្វើ «ចារកម្ម» ក្នុងគម្រោងផ្តួលរំលំរដ្ឋាភិបាល ហើយលោកបានបញ្ជាឲ្យមានការស៊ើបអង្កេតជនជាតិអាមេរិក ដែលសង្ស័យទាក់ទងនឹងអ្វីដែលលោកថា ជាគម្រោងឃុបឃិតផ្តួលរំលំរដ្ឋាភិបាល។
នៅក្នុងពាក្យសម្តីដូចគ្នានោះ លោក ហ៊ុន សែន បានលើកឡើងថា ក្រុមអ្នកស្ម័គ្រចិត្តអាមេរិកហៅថា Peace Corps ដែលបានជួយប្រជាជនកម្ពុជានៅតាមជនបទគួរដកចេញពីកម្ពុជា។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William Heidt ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។
កាលពីសប្តាហ៍មុន លោកក៏បានប្រកាសផ្អាកកិច្ចសហប្រតិបត្តិការលើការស្វែងរកអដ្ឋិធាតុទាហានអាមេរិក ដែលបាត់បង់ជីវិតនៅក្នុងសង្រ្គាមវៀតណាមផងដែរ។
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានបដិសេធមិនអធិប្បាយលើករណីនេះទេ ដោយស្នើឲ្យមើលសេចក្តីថ្លែងការណ៍របស់ លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកនៅក្នុងសន្និសីទកាសែតកាលពីសប្តាហ៍មុន។
នាពេលនោះ លោក Heidt បាននិយាយថា ការថ្លែងប្រឆាំងនឹងអាមេរិកជាបន្តបន្ទាប់បានធ្វើឲ្យអ្នកទេសចរអាមេរិក និងប្រទេសលោកខាងលិច និងក្រុមហ៊ុនមានអារម្មណ៍មិនកក់ក្តៅមកកម្ពុជា ដោយទស្សន៍ទាយថា នឹងមានអ្នកវិនិយោគតិចណាស់។
លោក Phil Robertson នាយករងនៃអង្គការឃ្លំាមើលសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី បានថ្លែងថា និយមន័យនៃសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកំពុងត្រូវបានបកប្រែជាបន្តបន្ទាប់ និងទូលំទូលាយ ក្រោមច្បាប់ស្តីអំពីការស៊ើបការណ៍សម្ងាត់ ដែលមិនមានភាពច្បាស់លាស់។
លោកបានថ្លែងប្រាប់ VOA តាមរយៈអ៊ីម៉េលថា៖
«មានគម្រោងថ្មីដែលព្យាយាមបំភិតបំភ័យ គំរាមកំហែង និងគ្រប់គ្រងជនបរទេសតាមមធ្យោបាយដែលមានលក្ខណៈជាប្រព័ន្ធកាន់តែច្រើន»។
លោកបន្ថែមថា នាពេលខាងមុខ លោកជឿជាក់ថា ប្រជាជនខ្មែរដែលមានលិខិតឆ្លងដែនបរទេស នឹងជាគោលដៅនៃចំណាត់ការនេះដូចគ្នានេះ។
លោក Lee Morgenbesser អ្នកស្រាវជ្រាវនយោបាយជាជនជាតិអូស្ត្រាលី ប្រាប់ VOA ថា ប្រជាជនអាមេរិកដែលរស់នៅកម្ពុជា គួរត្រៀមមធ្យោបាយទុកជាមុន ដើម្បីចាកចេញពីស្ថានភាពអាក្រក់ដែលអាចកើតឡើង។
លោកបានថ្លែងប្រាប់ VOA តាមរយៈអ៊ីម៉េល ឬសារអេឡិចត្រូនិកថា៖
«ការណ៍ពិតដែលពួកមន្រ្តីទាហានមួយចំនួនក៏ដូចជាលោក ហ៊ុន សែន បានបង្កើតនូវការថ្លែងដូចគ្នា នោះគឺបង្ហាញថា ទំនាក់ទំនងខាងក្រៅរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាមានការរៀបចំផ្ទៃក្នុង»។
លោកមានប្រសាសន៍ថា៖
«ភាពខុសគ្នានៅត្រង់អ្វីដែលបាននិយាយកាលពីអតីតកាលគឺថា សេចក្តីថ្លែងការណ៍បែបនេះគឺធ្វើឡើងប្រឆាំងនឹងអ្វីដែលនៅពីក្រោយការបង្រ្កាប ដែលបង្ហាញថា ការថ្លែងទាំងនោះមិនគួរត្រូវបានទម្លាក់ចោល។ ការប្រើការគាបសង្កត់នៅកម្ពុជាគឺពិបាកនឹងទស្សន៍ទាយ បើប្រៀបធៀបនឹងកាលពីមុន»។

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅរំលងអាធ្រាតឈានចូលថ្ងៃទី៣ ខែកញ្ញា នៅគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ។ ( រូបផ្តល់ឲ្យ)
នៅក្នុងរយៈពេលចុងក្រោយនេះ កាសែត The Cambodia Daily ដែលត្រូវបានគ្រប់គ្រងដោយពលរដ្ឋអាមេរិក ត្រូវបានបិទ បន្ទាប់ពីមានជម្លោះលើការបង់ពន្ធ។ បន្ទាប់មក វិទ្យុអាស៊ីសេរី ដែលត្រូវបានផ្តល់ជំនួយដោយអាមេរិក ក៏ត្រូវបានបិទ ដោយមានការលើកឡើងពីការគំរាមកំហែង។ អង្គការអាមេរិកគឺវិទ្យាស្ថានជាតិសម្រាប់ប្រជាធិបេតេយ្យ (NDI) ដែលជួយលើផ្នែកបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យក៏ត្រូវបានបណ្តេញចេញពីកម្ពុជាផងដែរ។
លោក កឹម សុខា មេគណបក្សប្រឆាំង ក៏ត្រូវបានចាប់ខ្លួនកាលពីដើមខែនេះ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ប្រព្រឹត្តអំពើក្បត់ជាតិ ដោយមានការជួយជ្រោមជ្រែងពីអាមេរិក។ ការចោទប្រកាន់នេះទាក់ទងនឹងវីដេអូចាស់មួយដែលលោក កឹម សុខា បានថ្លែងជាច្រើនឆ្នាំមកហើយអំពីការគំាទ្ររបស់អាមេរិកដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោម។
លោក មាស នី អ្នកវិភាគនយោបាយ មានប្រសាសន៍ថា ពួកមន្រ្តីទាហានទាំងនោះត្រូវតែបង្ហាញការគាំទ្រ និងភាពស្មោះត្រង់ បើទោះជាពួកគេមិនចង់ក៏ដោយ។
លោកបានថ្លែងថា៖
«ពួកគេត្រូវតែបង្ហាញការគាំទ្ររបស់ពួកគេ បើទោះជាពួកគេមិនយល់ស្របទៅអ្វីដែលកំពុងកើតឡើងនាពេលនេះក៏ដោយ។ តួនាទី និងទ្រព្យសម្បត្តិគឺជាកត្តាសំខាន់ក្នុងការបង្ហាញការគាំទ្ររបស់ពួកគេ»៕
3 comments:
ងាប់ អាលេវអាញ់ ហើយ នេះដូចចម្រៀងខ្មែរថា ក្របីស៊ីស្រូវ បងមិនហ៊ានដេញ បើក្របីដើចេញចាំបងដេញឲ្យមើល វាពូកែមែននៅពេលដែលអាមេរិកគេនៅស្ងៀម ខំអ៊ួតហើយឌឺដងឲ្យខ្លាំងទៅណាអាដែកចោរ។
YOu know those assault riffles are China made? These are the most modern, lethal among the best in the world.
Check it out.
https://en.wikipedia.org/wiki/QBZ-95
China supplied Cambodian police with batons and shields to smash Khmers. China also supplied Cambodian government with free computers and telecom equipment to monitor the people.
Post a Comment