០៣ តុលា ២០១៧ / 03 October 2017 - U.S. Senate draft Resolution.
សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក ២ រូប គឺលោក John McCain និងលោក Dick Durbin បានរៀបចំញត្តិមួយ ដើម្បីឲ្យព្រឹទ្ធសភាអនុម័ត ក្នុងពេលឆាប់ៗខាងមុខនេះ។ ញត្តិនេះ មានចំណុច ២ សំខាន់ជាងគេ ៖
- ស្នើឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក បង្កក ឬ រឹបអូស ទ្រព្យសម្បត្តិ និងលុយកាក់ របស់អ្នកដឹកនាំប្រទេសកម្ពុជាណា ដែលបានប្រព្រឹត្តអំពើមិនគប្បី មកលើគណបក្សប្រឆាំង និងសង្គមស៊ីវិល នៅប្រទេសកម្ពុជា។
- ព្រមានរដ្ឋាភិបាលលាក ហ៊ុន សែន ថាបើធ្វើមិនដឹងមិនលឺ ចំពោះអនុសាសន៍របស់សហគមន៍អន្តរជាតិ ហើយនៅតែគាបសង្កត់គណបក្សប្រឆាំង និងសង្គមស៊ីវិល តទៅទៀត ដែលជាការរារាំងដល់ការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌ នោះសហរដ្ឋអាមេរិក មិនអាចទទួលស្គាល់រដ្ឋអំណាចណា ដែលមិនមែនជាតំណាងពិតប្រាកដ របស់ប្រជារាស្ត្រខ្មែរ។
SR







No comments:
Post a Comment