Editorial by Khmer Circle:
We have "Meet to Kill", "Meet to Extort", "Meet to Land-Grab", "Meet to demand tea money"... and then, of course there's "Meet to Sue" at the kangaroo courts....
You have to give Hanoi much - if not all - the credit for having unearthed this rarest of talents who is unquestionably one of a kind out of the nation's entire 14-15 million plus population! In him the Vietnamese find not only a man committed to placating them in fulfilling their every express and unspoken material wishes, even if he would have to go out of his way to do so and, more often than not, to the detriment of the Khmer people's lives and limbs and their national dignity and sovereignty, but also his unenviable yet unerring ability to make his own country and its reputation the cream of the world's inexhaustible laughing stock! It's enough to make many an ordinary Cambodian/Khmer citizen on overseas trips feel embarrassed when having to disclose their nationality!
Beside the likes of Chan Si, Pen Sovann and Ros Samey, Hanoi could have no shortage of other compliant Cambodian candidates they knew could have been relied upon to act as their front and proxy in a country they had physically occupied for lengthy period of time and even deeper roots laid down in the course of recent history. Yet, it is doubtful such candidates would have matched this man's [the Chosen One] unique CV profile.
For all the farce, the tragi-comedy, the pain etc. that he has woven into this 'remarkable' legacy of his, the man will be remembered with relief, astonishment, disbelief, ridicule, and perhaps, even fondness, all in equal measure, by those in the minority who regularly tune to his show from a distance for the sheer panacea its entertainment value offers as cure and diversion to their dread of death from boredom!
It is doubtful, after all, that even any of his carefully groomed off-springs and political heirs will be able to quite replicate his extraordinary repertoire of skills and talents - comedic and tragic alike in nature or consequence - and for that alone, he will be missed ...
<<<>>>
24 តុលា 2017
កាន់ វិច្ឆិកា
voa
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំសភានៅរដ្ឋសភាកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។
បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសប្តឹងលោក លឺ ឡាយស្រេងថា បានប្រមាថព្រះមហាក្សត្រ និងបរិហារលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានចេញមុខប្តឹងលោក លឺ ឡាយស្រេង។
ភ្នំពេញ —
បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសប្តឹងលោក លឺ ឡាយស្រេង ថា បានប្រមាថព្រះមហាក្សត្រ និងនិយាយបរិហារលោក នៅថ្ងៃអង្គារនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ក៏បានចេញមុខប្តឹងលោក លឺ ឡាយស្រេង ពីបទប្រមាថព្រះមហាក្សត្រ។ បណ្តឹងនេះធ្វើឡើងស្របពេលដែលមេធាវីរបស់លោក ហ៊ុន សែន ប្តឹងលោក លឺ ឡាយស្រេង ពីបទបរិហារកេរ្តិ៍ និងទាមទារឲ្យសងជំងឺចិត្តលោក ហ៊ុន សែន ចំនួន៥០០លានរៀល។
ក្រោយពីការជំរុញរបស់លោក ហ៊ុន សែន នៅថ្ងៃអង្គារនេះ លោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រីមកពីគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច រងពាក្យបណ្តឹងយ៉ាងហោចណាស់ចំនួនពីរ រួមទាំងការប្រមាថព្រះមហាក្សត្រនរោត្តម សីហមុនី និងបណ្តឹងបរិហារកេរិ៍្តលោក ហ៊ុន សែន។
ក្នុងពាក្យបណ្តឹងដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃអង្គារនេះ លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដោយប្ដឹងលោក លឺ ឡាយស្រេង ពីបទប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះចេស្ដាអង្គព្រះមហាក្សត្រ។ លោកបានបញ្ជាក់ក្នុងពាក្យបណ្តឹងនោះថា លោក លឺ ឡាយស្រេង បានប្រើសម្តីមិនសមរម្យ ដែលលោកថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះមហាក្សត្រ។
លោក អង្គ វង្សវឌ្ឍានា បានសរសេរបណ្តឹងនោះក្នុងន័យដើមថា៖
«ក្រសួងយុត្តិធម៌ស្នើឯកឧត្តមពិនិត្យដោយយកចិត្តទុកដាក់ ចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតទៅតាមនីតិវិធីច្បាប់ជាធរមាន ចំពោះករណីប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះចេស្តាអង្គព្រះមហាក្សត្រនៃយើង»។
រូបឯកសារ៖ លោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សរាជានិយម បានសរសេរលិខិតថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី ស្នើទ្រង់យាងត្រឡប់មកកម្ពុជាវិញ ដើម្បីប្រើព្រះរាជបុព្វសិទ្ធិជាអាជ្ញាកណ្តាល ដោះស្រាយទំនាស់រវាងគណបក្សនយោបាយធំៗទាំងពីរនៅកម្ពុជានាពេលបច្ចុប្បន្ន។ (រូបថតដោយ RFA Khmer)
បណ្ដឹងផ្សេងមួយទៀតរបស់រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដែលបានដាក់ចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃអង្គារនេះ ធ្វើឡើងស្របពេលដែលពាក្យបណ្ដឹងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈមេធាវីរបស់លោក គឺលោក គី តិច ក៏បានដាក់ចូលសាលាដំបូងរាជធានីភ្នំពេញផងដែរ។ លោក ហ៊ុន សែន ប្ដឹងលោក លឺ ឡាយស្រេង ពីបទប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ និងពីបទបរិហាកេរ្ដិ៍ ដែលចោទថា លោកបានផ្ដល់លុយដល់មន្ដ្រីគណបក្សហ៊្វុនស៊ិនប៉ិចក្នុងម្នាក់២ម៉ឺនដុល្លារ។
លោក គី តិច មេធាវីការពារក្តីឲ្យលោក ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មាន ក្រោយចេញពីដាក់ពាក្យបណ្តឹងនៅតុលាការកាលពីសៀលថ្ងៃអង្គារនេះថា លោកបានប្តឹងលោក លឺ ឡាយស្រេង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងស្នើឲ្យតុលាការផ្តន្ទាទោសលោកតាមច្បាប់ ព្រមទាំងទាមទារសំណងជំងឺចិត្តចំនួន៥០០លានរៀលឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក គី តិច បញ្ជាក់ថា៖
«សុំឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញ សុំឲ្យទី១ ធ្វើការចោទប្រកាន់ និងផ្តន្ទាទោស លើឈ្មោះ លឺ ឡាយស្រេង តាមច្បាប់។ ចំណុចទី២គឺទាមទារឲ្យ លឺ ឡាយស្រេង សងសំណងជំងឺចិត្តចំពោះការធ្វើឲ្យបាត់បង់កិត្តិយស កិត្តិស័ព្ទរបស់សម្តេចនាយករដ្ឋមន្រ្តី ចំនួន៥០០លានរៀល។
ចំណុចទី៣គឺសុំឲ្យតុលាការប្រកាសការផ្តន្ទាទោសបន្ថែម តាមមាត្រា៣១០ នៃក្រមព្រហ្មទណ្ឌ»។
ក្រៅពីបណ្តឹងរបស់លោក ហ៊ុន សែន និងបណ្តឹងរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ គណបក្សហ៊្វុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះនរោត្តមរណឬទ្ធិ ក៏បានប្រកាសប្តឹងលោក លឺ ឡាយស្រេង ផងដែរ។
ការដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ប្រឆាំងនឹងលោក លឺ ឡាយស្រេង ធ្វើឡើងមិនបានប៉ុន្មានថ្ងៃក្រោយពេលលោក ហ៊ុន សែន ដ៏មានឥទ្ធិពលជំរុញឱ្យមានការដាក់ពាក្យបណ្តឹងនានា ដោយផ្អែកទៅលើខ្សែអាត់សំឡេងបានមកពីការលួចថត ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទឯកជនរបស់លោក លឺ ឡាយស្រេង។
សំឡេងនៃការសន្ទនាតាមទូរស័ព្ទឯកជនរបស់អតីតឧបនាយករដ្ឋមន្រ្តីកម្ពុជារូបនេះ ត្រូវបានគេលួចថត ហើយបង្ហោះជាសាធារណៈតាមរយៈទំព័រហ្វេសប៊ុកឈ្មោះ «សី ហា» កាលពីថ្ងៃអាទិត្យ ដោយលោកបានហៅព្រះបាទនរោត្តមសីហមុនី ថា ជា «មាន់គ្រៀវ»។ លោក លឺ ឡាយស្រេង ក៏បានលើកឡើងពីគម្រោងដែលគណបក្សហ៊្វុនស៊ិនប៉ិច ត្រៀមទទួលយកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ដែលប្រឈមនឹងការរំលាយ និងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យលុយទៅមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិចម្នាក់២ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ទំព័រហ្វេសប៊ុកឈ្មោះ «សី ហា» គឺជាទំព័រហ្វេសប៊ុក ដែលតែងបង្ហោះរាល់ខ្សែអាត់សំឡេងសន្ទនាតាមទូរស័ព្ទឯកជនរបស់មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិកន្លងមក។ រាល់ការបង្ហោះសំឡេងសន្ទនាក្នុងទំព័រហ្វេសប៊ុកនោះ គេបានអង្គភាពសារព័ត៌មានហ្វ្រេសញូវ ដែលស្និទ្ធនឹងរដ្ឋាភិបាល តែងយកទៅផ្សព្វផ្សាយបន្ត។
ទោះយ៉ាងណាក៏ដោយ មិនទាន់មានចំណាត់ការផ្លូវច្បាប់ណាមួយប្រឆំាងនឹងការលួចថតសំឡេងទូរស័ព្ទឯកជន និងការបង្ហោះជាសាធារណៈនៅឡើយនោះទេ បើទោះជាកម្ពុជាមានច្បាប់រួចយ៉ាងណាក៏ដោយ។
យោងតាមមាត្រា៣០១នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា អំពើស្តាប់ ឬថតសម្តីដែលនិយាយជាឯកជន ឬជាការសម្ងាត់ ដោយគ្មានការយល់ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពីមួយសែនរៀលទៅ២សែនរៀល។
អ្នកច្បាប់លើកឡើងថា ការអនុវត្តច្បាប់នៅប្រទេសកម្ពុជាមានភាពមិនច្បាស់លាស់និងថា ការលួចថតសំឡេងឯកជនភាពមិនត្រូវបានចាត់ទុកជាភស្តុតាងនោះទេ ចំណែកបទប្រមាថព្រះមហាក្សត្រក៏មិនមានចែងក្នុងក្រមព្រហ្មទណ្ឌនោះដែរ៕
2 comments:
We hate Ah Yong Yuon/Yiekcong Hun Sen as Hell. This idiot does not get it, did not wake up for a long tim and is still very very very stubborn. He wants power to control and please Yiekcong/Yuon masters in Hanoi.
one day, he will be beheaded by his Vietcong/Yuon masters.
Why do you keep talking about beheading? Why so violent?
Post a Comment