Khmer Circle: In the name of the Father [Sihanouk], the Sons [Rannariddh, Sihamoni etc.], the Mother [Monique], Angka Leu and the Unholy Alliance?...
ដោយ អាស៊ីសេរី
2017-10-02
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ផ្ដល់បទសម្ភាសន៍ឲ្យអាស៊ីសេរីនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។ RFA/Uon Chhin
RFA/Uon Chhin
អនុប្រធានគណបក្សសង្គ្រោះជាតិអ្នកស្រី មូរ សុខហួរ សោកស្ដាយចំពោះសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ករណីដាក់បណ្ដឹងទៅតុលាការកំពូលស្នើរំលាយគណបក្សសង្គ្រោះជាតិ។
ថ្លែងនៅចំពោះមុខសមាជិកគណបក្សសង្គ្រោះជាតិ នៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១ ខែតុលា អ្នកស្រី មូរ សុខហួរ លើកឡើងថាទង្វើរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការចូលរួមបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។ អ្នកស្រីបន្តថា ព្រះអង្គគួរតែមានព្រះទ័យចូលរួមជាមួយអ្នកប្រជាធិបតេយ្យ ឬទ្រង់គួរគង់នៅស្ងៀម។
អ្នកស្រី មូរ សុខហួរ អះអាងថា សំណុំរឿងគណបក្សប្រឆាំងមិនមែនជារឿងដាច់ដោយឡែករវាងគណបក្ស និងគណបក្សណាមួយទេ តែគឺជាបញ្ហារបស់ជាតិ កឺជាបញ្ហាពាក់ព័ន្ធដល់ដំណើរការប្រជាធិបតេយ្យ។
គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច (FUNCINPEC) របស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ រៀបចំដាក់បណ្ដឹងទៅតុលាការកំពូល មុនក្រោយគ្នាមួយថ្ងៃ ស្នើឲ្យរំលាយបក្សប្រឆាំង។ មន្ត្រីនយោបាយទាំងពីរគណបក្សនេះ ចោទប្រកាន់ថា លោក កឹម សុខា ក្បត់ជាតិ ដែលចាំបាច់ត្រូវស្នើឲ្យតុលាការត្រូវរំលាយបក្សប្រឆាំងនេះចោល។
យ៉ាងនេះអ្នកជំនាញផ្នែកច្បាប់លើកឡើងថា មិនមែនជារឿងងាយស្រួលទេក្នុងការបណ្ដឹងទៅតុលាការកំពូលអោយរំលាយគណបក្សនយោបាយមួយដោយពលរដ្ឋ ដ្បិតបើ ផ្អែកតាមនីតិវិធី អ្នកដែលមានសិទ្ធិប្ដឹងទៅតុលាការកំពូលសុំរំលាយបក្សនយោបាយណាមួយទៅបាន គឺមានតែក្រសួងមហាផ្ទៃ ឬរដ្ឋាភិបាលប៉ុណ្ណោះ៕
2 comments:
Re: in the name of....
I love it. That says it all. You are good SOV!
ខាល
Christianizing/westernizing/europenising your thoughts there SOV? lol!!! I like, I like!!!
អក
Post a Comment