Wednesday, 11 October 2017

ធនាគារ​ពិភពលោក ថា​ជនបរទេស​ហូរ​ចូល​ស្រុក​ខ្មែរ​ខណៈ​ពលរដ្ឋ​ខ្មែរ​នាំគ្នា​ទៅ​ក្រៅ​ស្រុក




Editorial by School of Vice


This migratory trend whereby Cambodians fleeing to neighbouring countries in search of work are being replaced in their country by influx of Vietnamese entering there from Vietnam is an acute cause of concern to most Cambodians from an historical as well as political and economic point of view. 

However, whenever Cambodians themselves -  be they politicians or social critics - raise the issue, they invariably stand accused of whipping up anti-Vietnamese hysteria or "playing the race card"! Where Burma [Myanmar], Laos and Cambodia stand in relations to Thailand in terms of their respective national economies is the single most relevant factor or consideration behind these countries' migratory movements [i.e. Thailand's economy being far more developed and her industries' demands for [mostly] low-skilled labour force need to be met]. 

Yet, such considerations cannot be said to explain Cambodia's actual or legitimate need for mass ranks of Vietnamese workers and fishermen [along with their dependents] in the hundreds of thousands now residing in the country, legally or otherwise, given - among other things - Vietnam's stronger economic base, skill competitiveness, as well as Cambodia's apparent lack of work opportunities that keeps driving able-bodied Cambodians out of the country in the first place. 

It ought to be the reverse scenario that makes more sense i.e. Cambodian workers fleeing to Vietnam in search of economic opportunities. The overall picture is akin to a father-patriarch who forces all his grown children and spouse out of the house and into exile to earn a precarious living whilst he takes in a mistress or two in their absence!...


<<<>>>

ដោយ អាស៊ីសេរី
2017-10-10

ពលករ​ខ្មែរ​នាំ​គ្នា​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៦។ Photo Provided
ពលករ​ខ្មែរ​នាំ​គ្នា​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៦។ Photo Provided
 Photo Provided



ធនាគារ​ពិភពលោក ថា ជនបរទេស​ហូរ​ចូល​ស្រុក​ខ្មែរ ស្រប​ពេល​ពលរដ្ឋ​ខ្មែរ នាំគ្នា​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​កាន់​តែ​មាន​ចំនួន​កើន​ឡើង។



របាយការណ៍​ធនាគារ​ពិភពលោក​ស្ដីពី «ចំណាកស្រុក​ដើម្បី​ស្វែងរក​ឱកាស៖ ជម្នះ​ឧបសគ្គ​ចំពោះ​បម្លាស់ទី​ពលកម្ម​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍» ចេញផ្សាយ​ថ្ងៃ​ទី​៩ ខែ​តុលា នេះ ឲ្យ​ដឹង​ថា ក្នុង​ចន្លោះ​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ​២០១៥ ប្រទេស​ថៃ ម៉ាឡេស៊ី និង​សិង្ហបុរី បាន​ក្លាយ​ជា​ប្រទេស​គោលដៅ​ចម្បង​នៃ​ការ​ធ្វើ​ចំណាកស្រុក​ក្នុង​តំបន់​អាស៊ាន ដែល​បាន​ស្រូប​យក ៩៦​ភាគរយ នៃ​ចំនួន​ជន​ចំណាកស្រុក​សរុប​ក្នុង​តំបន់​អាស៊ាន​ជាង ៦,៥​លាន​នាក់។

របាយការណ៍​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា ឡាវ ម៉ាឡេស៊ី និង​ភូមា គឺជា​ប្រទេស​ដែល​បញ្ជូន​ពលករ​ចំណាកស្រុក ទៅ​ធ្វើ​ការ​ក្នុង​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​អាស៊ាន ច្រើន​ជាងគេ​បំផុត។ ភាគច្រើន​នៃ​ពលករ​ចំណាកស្រុក​មកពី​ប្រទេស​កម្ពុជា (៩៨%) ឡាវ (៩៩%) និង​ភូមា (៨៨%) ជ្រើស​រើស​យក​ប្រទេស​ថៃ ធ្វើជា​គោលដៅ​ចម្បង​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ក្នុង​វិស័យ​កសិកម្ម បម្រើការ​តាម​ផ្ទះ សំណង់ និង​រោងចក្រ​ជាដើម។

របាយការណ៍​គូស​បញ្ជាក់​ថា ខណៈ​ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​ដែល​ល្បី​ខាង​បញ្ជូន​ពលករ​ចំណាកស្រុក ទៅ​ធ្វើ​ការងារ​ក្នុង​តំបន់​អាស៊ាន ប្រទេស​វៀតណាម បាន​បញ្ជូន​ជន​ចំណាកស្រុក​របស់​ខ្លួន តាមរយៈ​ការ​ឆ្លងកាត់​ព្រំដែន​ចូល​មក​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​ក្នុង​វិស័យ​នេសាទ និង​សំណង់។ ក្នុង​ឆ្នាំ​២០១៥ ពលករ​ចំណាកស្រុក​វៀតណាម​ស្មើនឹង ២៦% នៃ​ចំនួន​សរុប​ជិត ១​សែន ៥​ម៉ឺន​នាក់ នៃ​ជនជាតិ​វៀតណាម​ដែល​ធ្វើ​ចំណាកស្រុក ទៅ​ធ្វើ​ការ​ក្នុង​តំបន់​អាស៊ាន បាន​ធ្វើ​ចំណាកស្រុក​ចូល​មក​កាន់​ប្រទេស​កម្ពុជា។ ប្រទេស​ហ្វីលីពីន និង​ប្រទេស​វៀតណាម គឺជា​ប្រទេស​ប្លែក​ពី​គេ​ក្នុង​តំបន់​អាស៊ាន ដែល​ភាគច្រើន​នៃ​ពលករ​ចំណាកស្រុក​របស់​ខ្លួន បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​ក្នុង​ប្រទេស​ផ្សេង​ដទៃ​ទៀត​ក្រៅពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន ក្នុង​នោះ​មាន​ប្រទេស​នៅ​តំបន់​អាមេរិក​ខាងជើង មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង។

របាយការណ៍​គូស​បញ្ជាក់​ថា ពលករ​ចំណាកស្រុក​នៃ​ប្រទេស​អាស៊ាន នៅ​មាន​ជំនាញ​ទាប ភាគច្រើន​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ ហើយ​ធ្វើ​បម្លាស់ទី​ដើម្បី​ស្វែងរក​ឱកាស​សេដ្ឋកិច្ច។ តំបន់​អាស៊ាន​អាច​បង្កើត​ការងារ​ដែល​ផ្ដល់​ប្រាក់​ចំណូល​ខ្ពស់ ក៏ប៉ុន្តែ​ពលករ​មកពី​ប្រទេស​ក្នុង​តំបន់​នេះ នៅតែ​មិន​អាច​ទាញ​យក​ប្រយោជន៍​បាន​ច្រើន​អំពី​ឱកាស​ការងារ​ទាំងនេះ។

ជា​រួម របាយការណ៍​លើក​ឡើង​ថា នីតិវិធី​ស្ដីពី​ការ​ធ្វើ​ចំណាកស្រុក ឬ​ទេសន្តរប្រវេសក៍​នៅ​ទូទាំង​តំបន់​អាស៊ាន នៅ​មាន​សភាព​រឹតត្បិត​នៅឡើយ។ ឧបសគ្គ​មួយ​ចំនួន​ដូចជា ដំណើរការ​ជ្រើសរើស​ពលករ​ចំណាកស្រុក នៅ​មាន​តម្លៃ​ថ្លៃ និង​ប្រើ​រយៈពេល​យូរ ការ​រឹតត្បិត​កូតា​ទៅលើ​ចំនួន​នៃ​ពលករ​បរទេស​ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើការ​ក្នុង​ប្រទេស​ទទួល និង​គោលនយោបាយ​ការងារ​តឹងរ៉ឹង បាន​រារាំង​ដល់​ជម្រើស​ធ្វើ​ចំណាកស្រុក​របស់​ពលករ ហើយ​ប៉ះពាល់​ដល់​សុខុមាលភាព​ពួក​គេ។

លោក ស៊ុឌៀ សេតទី (Sudhir Shetty) ប្រធាន​សេដ្ឋកិច្ចវិទូ​របស់​ធនាគារ​ពិភព​លោក ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក មាន​ប្រសាសន៍​ថា ការ​ជ្រើសរើស​គោលនយោបាយ​ដ៏​ត្រឹមត្រូវ អាច​ឲ្យ​ប្រទេស​បញ្ជូន​ពលករ​ចេញ ទទួល​បាន​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ពី​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស។ លោក​ថា ដោយឡែក​ក្នុង​ប្រទេស​ទទួល​យក​ពលករ​​បរទេស អាច​បំពេញ​នូវ​កង្វះខាត​កម្លាំង​ពលកម្ម និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព ប្រសិនបើ​គោលនយោបាយ​ទេសន្តរប្រវេសក៍​ដើរ​ស្របគ្នា​ជាមួយ​នឹង​តម្រូវការ​ផ្នែក​សេដ្ឋកិច្ច៕

1 comment:

Anonymous said...

This one eye monster Hun Sen wanted to stay in power until his mission of making Cambodia a province of Vietnam is complete.

In the 1980s, Penn Sovann wanted to save Cambodia from the evil Yuon, but he was put down by this Khmer traitor Hun Sen.

In 1993, Khmer people had voted this devil Hun Sen out, but he refused to go and seized the power from the mentally retarded Norodom Ranarith.

In 2013, again Khmer people had voted Ah Kwack Hun Sen out, but he was just self proclaimed himself as the winner of the election.

Presently, knowing that Khmer people will be overwhelmingly voted him out again, he just dissolves the CNRP.

Why do Khmer people let this Khmer traitor Hun Sen commit all kinds of traitorous acts at will?

If we don't help ourselves first, the international community will have no reason to help us.