Khmer Circle: Yeah, that's what Ieng Sary 'reassured' the world in the seventies. In fact, wait until the rest of Campuchia is completely gobbled up...
ដោយ មាន ឫទ្ធិ
2017-12-24
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦។
Photo: RFA
អ្នកនាំពាក្យគណបក្សកាន់អំណាច ស្នើទៅអង្គការសហប្រជាជាតិថា សូមកុំខ្វាយខ្វល់អំពីបញ្ហារបស់កម្ពុជា ហើយយកពេលវេលានេះ ទៅគិតគូរដោះស្រាយបញ្ហា នៅមជ្ឈិមបូព៌ា នៅអាហ្វ្រិក និងនៅតំបន់កំពុងមានសង្គ្រាមវិញល្អជាង។ ប៉ុន្តែ អ្នកវិភាគសង្គមយល់ថា ការដែលអ្នកនាំពាក្យបក្សកាន់អំណាចនិយាយដូចនេះ គឺជាការនិយាយខុសពីការពិត ព្រោះអង្គការសហប្រជាជាតិ មានសិទ្ធិពេញលេញក្នុងការត្រួតពិនិត្យលើការរំលោភសិទ្ធិមនុស្ស ដែលបង្កឡើងដោយរដ្ឋាភិបាលលោក ហ៊ុន សែន សព្វថ្ងៃ។
បញ្ហារំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានសហគមន៍អន្តរជាតិ កំពុងយកចិត្តទុកដាក់ ខណៈដែលគណបក្សប្រឆាំងស្នើឲ្យព្យួរអាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិបណ្ដោះអាសន្ន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រតិកម្មភ្លាមៗជុំវិញបញ្ហានេះ ស្នើទៅអង្គការសហប្រជាជាតិកុំឲ្យខ្វាយខ្វល់ពីបញ្ហារបស់កម្ពុជា ហើយគួរយកពេលនេះវេលានេះ ទៅដោះស្រាយបញ្ហារបស់ប្រទេសដែលកំពុងមានសង្គ្រាមល្អជាង។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន សរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម (Telegram) របស់លោកថ្ងៃទី២៤ ខែធ្នូថា អង្គការសហប្រជាជាតិក្ដី សហគមន៍អន្តរជាតិក្តី និងអង្គការនានា គួរទុកពេលទៅមើលនិងជួយដោះស្រាយបញ្ហានៅបណ្ឌាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា នៅអាហ្វ្រិក និងនៅតំបន់មួយចំនួនទៀត ដែលកំពុងហុយផ្សែងវិញ វាប្រសើរជាង មកគិតគូរពីបញ្ហាផ្ទៃក្នុងកម្ពុជា ដែលកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍនោះ។ លោក សុខ ឥសាន នៅតែនិយាយដដែលថា ករណីចាប់ខ្លួនលោក កឹម សុខា គឺជារឿងផ្ទៃក្នុងរបស់កម្ពុជា ស្ថិតនៅក្នុងក្របខ័ណ្ឌនៃដែនឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា គ្មានបរទេស ឬប្រទេសណាអាចមកលូកដៃបានជាដាច់ខាត។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម ដែលត្រូវតុលាការកំពូលដកសិទ្ធិធ្វើនយោបាយរយៈពេល ៥ឆ្នាំ បដិសេធមិនឆ្លើយតបការលើកឡើងរបស់លោក សុខ ឥសាន នៅពេលនេះទេ។
ការបញ្ចេញប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចនៅពេលនេះ ខណៈ ភ្នាក់ងារអ.ស.បនឹងបើកការស៊ើបអង្កេតករណីឃុំខ្លួនលោក កឹម សុខា តាមទំនើងចិត្ត។ កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានប្រាប់អាស៊ីសេរីថា ភ្នាក់ងារអង្គការសហប្រជាជាតិ នឹងបន្តបើកការស៊ើបអង្កេតលើករណីចាប់ខ្លួនឪពុករបស់កញ្ញា ដែលថា លោកត្រូវបានចាប់ឃុំខ្លួនទាំងបំពានកាលពីថ្ងៃទី៣ ខែកញ្ញា កន្លងទៅ។ ចំណែក អង្គការលើកលែងទោសអន្តរជាតិ( Amnesty International) ចាប់ផ្ដើមធ្វើយុទ្ធនាការទាមទារឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។
អ្នកវិភាគនយោបាយជើងចាស់លោកបណ្ឌិត ឡៅ ម៉ុងហៃ និយាយថា ផ្អែកតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិ និងប្រទេសកម្ពុជាដែលកម្ពុជាជាសមាជិករបស់អង្គការសហប្រជាជាតិ គឺអង្គការសហប្រជាជាតិមានសិទ្ធិពេញលេញក្នុងការតាមដានស្រាវជ្រាវពីការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យនៅកម្ពុជាពេលនេះ។ លោកបណ្ឌិតបន្តថា ទោះចង់ ឬមិនចង់ វិបត្តិនយោបាយនៅកម្ពុជានៅពេលនេះ រដ្ឋាភិបាលកំពុងរងការចោទប្រកាន់ថា រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូចការដែលអង្គការសហប្រជាជាតិយកបញ្ហារបស់កម្ពុជាមកពិនិត្យមើល គឺជាអ្វីដែលអង្គការសហប្រជាជាតិត្រូវធ្វើ។ «»
កាលពេលថ្មីៗនេះ ខណៈកូនស្រីរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានចូលរួមជជែកពិភាក្សាក្នុងវេទិកានៅស្ថានបេសកកម្មអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ ដែលនិយាយអំពីបញ្ហាធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្នុងទីក្រុងញូវយ៉ក។
លោក សុខ ឥសាន បាននិយាយចំអកថា មហិច្ឆតា កញ្ញា កឹម មនោវិទ្យា ដែលសុំអន្តរាគមន៍ពីអង្គការសហប្រជាជាតិឲ្យដាក់ទណ្ឌកម្មលើរដ្ឋាភិបាលនោះនឹងត្រូវបរាជ័យ។ ប៉ុន្តែ កូនស្រីលោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ឆ្លើយតបខ្លាំងៗវិញថា លោក សុខ ឥសាន ខ្វះខាតចំណេះដឹងខាងកិច្ចការបរទេស និងដំណើរការរបស់អង្គការសហប្រជាជាតិ៕
2 comments:
Now this dumb-ass Sok Eysan is telling the UN what to do.
Since the US sanction have been imposed on the cpp monkeys,this asshole sok esan from now on frequently puts up a brave face just to mask his shame ,disappointment that his ill-fortune in the US has become collateral damage as the consequence his boss's actions.
Post a Comment