Thursday, 28 December 2017
លោកហ៊ុន សែន ចេញបញ្ជា៨ចំណុច ដើម្បីការពារផលប្រយោជន៍កម្មករមុនការបោះឆ្នោតជាតិឆ្នាំ២០១៨
ដោយ វណ្ណ សុគន្ធា 27/12/2017 27/12/2017
rfi
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចុះទៅជួបជាមួយកម្មករ កម្មការិនីចំនួនជាង១ម៉ឺន៤ពាន់នាក់ មកពីរោងចក្រចំនួន១៥ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
@Samdech Hun Sen, Cambodian Prime Minister
ដូចសព្វមួយដងដែរ នៅព្រឹកថ្ងៃពុធនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបន្តចុះទៅជួបជាមួយកម្មករ កម្មការិនីចំនួនជាង១ម៉ឺន៤ពាន់នាក់ មកពីរោងចក្រចំនួន១៥ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រៅពីលើកឡើងជាច្រើន និងដូចពីលើកមុនៗដែរអំពីបញ្ហាកម្មករនោះ នៅថ្ងៃនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានចេញបទបញ្ជាចំនួន៨ចំណុច ដើម្បីឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធអនុវត្តចំពោះកម្មករ កម្មការិនី។
ចំណុចអាទិភាពមួយក្នុងចំណោមទាំង៨ចំណុចនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបញ្ជាឲ្យក្រសួង ស្ថាប័នពាក់ពន្ធ័ទាំងអស់អនុវត្តឲ្យមានប្រសិទ្ធភាពនូវប្រាក់ខែអប្បបរិមារបស់កម្មការចំនួន ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។ ជាមួយគ្នានេះ ត្រូវអនុវត្តន៍ប្រាក់សោធននិវត្តន៍ដល់កម្មករ កម្មការិនីចាប់ពីឆ្នាំ ២០១៩ ហើយក៏ត្រូវអនុវត្តន៍ចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មការិនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។ ក្រៅពីនេះ លោកប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បញ្ជាឲ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តន៍តាមដានមើលបញ្ហាទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹក តភ្លើងដល់ផ្ទះរបស់កម្មករឲ្យបានគ្រប់គ្រាន់ និងតាមដានមើលតម្លៃផ្ទះជួលដល់កម្មករកម្មការនីកុំឲ្យមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ។
ដោយឡែក ចំពោះបញ្ហាសុខភាពវិញ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបញ្ជាឲ្យក្រសួងពាក់ព័ន្ធត្រូវអនុវត្តន៍ការចុះទៅពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្មការិនីរោងចក្រ ឲ្យបានម៉តចត់។ ចំណែកស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាកពីការងាររយៈពេល៣ខែ និងនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ)។ ចំពោះបញ្ហានេះ លោកនាយករដ្ឋមន្រ្តីបញ្ជាឲ្យក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។ បើតាមលោកហ៊ុន សែន ចំពោះកម្មការនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀលហើយបើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីលោកផ្ទាល់តែម្តង។
ជាការកត់សម្គាល់ ការដាក់ចេញនូវបទបញ្ហាថ្មីនេះ ធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានចុះជួបជាមួយកម្មករ កម្មការិនី ជាទៀងទាត់រៀងរាល់សប្តាហ៍ចាប់តាំងមានការរំលាយគណបក្សសង្រ្គោះជាតិដោយតុលាការកំពូលកម្ពុជាមក។ ជាមួយនឹងចំណុចល្អចំពោះកម្មករទាំង៨នេះ លោកប្រមុខរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាផង ក៏រំពឹងថា កម្មករ កម្មការិនី និងអាណាព្យាបាលរបស់ពួកគេ នឹងនៅតែបន្តគាំទ្រលោកនិងគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខដែលជាថ្ងៃបោះឆ្នោតជាតិ ដើម្បីឲ្យលោកបន្តដឹកនាំប្រទេសកម្ពុជាតទៅទៀត។ តាមរយៈការដាក់ចេញចំណុចសំខាន់ៗជាបន្តបន្ទាប់របស់លោកហ៊ុន សែន ដូច្នេះ ត្រូវអ្នកតាមដានសង្គមមួយចំនួនមើលឃើញថាបានផ្តល់ប្រយោជន៍ពិតៗដល់កម្មករ ក៏ប៉ុន្តែបើទាំងអស់នេះក្លាយជាគោលនយោបាយមាំទាំសម្រាប់កម្មករ នោះវារិតតែប្រសើរឡើងថែមទៀត៕
Subscribe to:
Post Comments (Atom)
2 comments:
Please join me in saying - Viet/YUON Bitch, Go home! What are you Viet/YUON Bitch, by the million, doing in Cambodia??? Viet/YUON Bitch, Go home!!! Take Hun Sen and cronies with you, you Viet/Yuon Bitch
The evil Yuon Vietnam had found a brainless servant named Hun Sen to carry its plan to swallow Cambodia.
Ah Runteas Banh Hun Sen is a crazy hyena.
Post a Comment