Sunday 3 December 2017

គ្រឿងអលង្ការ​មាស​សម្រាប់​លម្អ​រូប​ចម្លាក់​ខ្មែរ​សម័យ​អង្គរ​ត្រូវ​បាន​នាំ​យក​មក​កម្ពុជា​វិញ


ដោយ ទីន ហ្សាការីយ៉ា
2017-12-02 

គ្រឿង​អលង្ការ​មាស​សម្រាប់​លម្អ​រូប​ចម្លាក់​ខ្មែរ​សម័យ​អង្គរ ដែល​ត្រូវ​បាន​គេ​ដាក់​ដេញ​ថ្លៃ​លក់​នៅ​ក្នុង​ទីក្រុង​ឡុងដុង ចក្រភព​អង់គ្លេស ត្រូវ​បាន​នាំ​យក​ទៅ​ប្រទេស​កម្ពុជា វិញ នៅ​ថ្ងៃ​២ ធ្នូ ឆ្នាំ​២០១៧។
គ្រឿង​អលង្ការ​មាស​សម្រាប់​លម្អ​រូប​ចម្លាក់​ខ្មែរ​សម័យ​អង្គរ ដែល​ត្រូវ​បាន​គេ​ដាក់​ដេញ​ថ្លៃ​លក់​នៅ​ក្នុង​ទីក្រុង​ឡុងដុង ចក្រភព​អង់គ្លេស ត្រូវ​បាន​នាំ​យក​ទៅ​ប្រទេស​កម្ពុជា វិញ នៅ​ថ្ងៃ​២ ធ្នូ ឆ្នាំ​២០១៧។
Photo: RFA



គ្រឿងអលង្ការ​មាស​សម្រាប់​លម្អ​រូប​ចម្លាក់​ខ្មែរ​នា​សម័យ​អង្គរ ដែល​ត្រូវ​បាន​គេ​ដាក់​ដេញថ្លៃ​លក់​នៅ​ក្នុង​ទីក្រុង​ឡុងដុង (London) ចក្រភព​អង់គ្លេស ត្រូវ​បាន​នាំ​យក​ទៅ​ប្រទេស​កម្ពុជា ដែល​ជា​ទី​កំណើត​របស់​វត្ថុ​បូរាណ​នេះ​វិញ​ហើយ។



​កូន​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ជា​អ្នក​ចេញ​មុខ​ដង្ហែ​គ្រឿង​អលង្ការ​នោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ នេះ​ថា ក្រោយ​ទទួល​ដំណឹង​ពី​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ឡុងដុង អំពី​វត្តមាន​គ្រឿងអលង្ការ​មាស​ទាំង​នោះ រដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​ស្នូល​ដូចជា​ក្រសួង​ការបរទេស ក្រសួង​វប្បធម៌ និង​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ឡុងដុង បាន​ស្វះស្វែង​រក​វត្ថុ​ទាំង​នោះ​ត្រឡប់​មក​វិញ​ប្រកប​ដោយ​ជោគជ័យ។ កូនប្រុស​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី ដែល​ជា​តំណាងរាស្ត្រ​បន្ត​អះអាង​ជំនួស​អោយ​រដ្ឋាភិបាល​ថា រដ្ឋាភិបាល​កម្ពុជា នឹង​ខិតខំ​ស្វែង​រក​វត្ថុ​បុរាណ​ដែល​បាត់បង់​ទៅ​ត្រឡប់​មក​វិញ​ឲ្យ​ទាល់តែ​បាន​ជា​បន្តបន្ទាប់៖ «»។

​ឈុត​គ្រឿង​អលង្ការ​មាស​សម្រាប់​លម្អ​រូប​ចម្លាក់​នា​សម័យ​អង្គរ រួម​មាន​មកុដ ១ ក្បាច់​ពាក់​សៀតផ្កា ១​គូ ក្រវិល ១​គូ ខ្សែក ១ ស្នាប់ដៃ ១​គូ ខ្សែ​ពាក់​ឆៀង (ក្រវាត់​ទ្រូង) ១​គូ និង​ខ្សែ​ចង្កេះ ១។

​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧ ភ្នាក់ងារ​លក់​វត្ថុ​បុរាណ​នៅ​ចក្រភព​អង់គ្លេស​យល់​ព្រម​ប្រគល់​គ្រឿង​អលង្ការ​មាស​សម្រាប់​លម្អ​រូប​ចម្លាក់​នា​សម័យ​អង្គរ​នេះ ជូន​មក​រដ្ឋាភិបាល​កម្ពុជា។ ​ម្យ៉ាង​ទៀត ឈុត​គ្រឿង​អលង្ការ​មាស​នេះ លោក​ថា ក៏​មាន​តម្លៃ​ផ្នែក​សិល្បៈ​​រចនា និង​ក្បូរក្បាច់​ដែល​បង្ហាញ​ពី​រចនាបថ​របស់​ខ្មែរ​តែ​មួយ​គត់៕

No comments: