Wednesday, 6 December 2017

លោក​ ​ហ៊ុន សែន ​ប្រាប់​ពលរដ្ឋ​ខ្មែរ​កុំ​ឱ្យ​​ភ័យ​ខ្លាច​ចំពោះ​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង


Khmer Circle: If truth be known, the Khmer people are more concerned about what he has been doing to them and their country than the prospect of a stray North Korean missile! Other than that, their utmost priority is how to eke out enough income needed to feed themselves so that they can live on a bit longer...

06 ធ្នូ 2017
នៅ វណ្ណារិន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)


ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក​​រួម​ទាំង​មហាអំណាច​ផង​មាន​ការ​បារម្ភ​ចំពោះ​ឥទ្ធិពល​នៃ​អាវុធ​មហា​ប្រល័យ​របស់​កូរ៉េ​ខាង​ជើង​​ក្រោយ​ការ​បាញ់​សាក​ល្បង​ចុង​ក្រោយ​ដែល​គេ​ជឿ​ថា ​អាច​បាញ់​ទៅ​ដល់​សហរដ្ឋ​អាមេរិក​ផង។


ភ្នំពេញ —

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន​ បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ប្រទេស​នានា​លើ​ពិភពលោក​កំពុង​មាន​ការ​ភ័យ​ខ្លាច​ចំពោះការ​គំរាមកំហែង​ពី​អាវុធ​ប្រល័យ​លោក​របស់​កូរ៉េ​ខាងជើង​ ក្រោយ​ការ​បាញ់​សាកល្បង​មីស៊ីល​ឆ្លង​ទ្វីប​ដោយ​ជោគជ័យ​របស់​ប្រទេស​ផ្តាច់​ការ​នេះ​កាល​ពី​សប្តាហ៍​កន្លង​ទៅ។​



​ទោះ​យ៉ាងណា​លោក ​ហ៊ុន សែន​ ក៏​បាន​អះអាង​ផង​ដែរ​ថា ​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​តូចតាច​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​គឺ​មិនមែន​ជា ​គោលដៅ​នៃ​ការ​បាញ់​កម្ទេច​របស់​អាវុធ​ដ៏​មហា​ប្រល័យ​នោះ​ទេ។​

​ថ្លែង​ទៅ​កាន់​ ក្រុម​កាយរឹទ្ធិ​និង​មន្ត្រី​សំខាន់ៗ​ ​ក្នុង​មហាសន្និបាត​កាយរឹទ្ធិ​ជាតិ​លើក​ទី៤​នៅ​ក្នុង​ក្រុង​ភ្នំពេញ ​លោក​ ​ហ៊ុន សែន​ បញ្ជាក់​ថា៖​

«ទាក់ទង​ជា​មួយ​បញ្ហា​ផ្សេងៗ​របស់​ប្រទេស​ ​ឬ​ក៏​សភាពការណ៍​អន្តរជាតិ​ដែល​កំពុង​វិលវល់​ ​ជុំវិញ​បញ្ហា​នុយក្លេអ៊ែររបស់​កូរ៉េខាង​ជើង​ ​ដែល​ឥឡូវ​នាំ​គ្នា​ខ្លាច​ ​ខ្លាច​នោះ​ចាប់​ផ្តើមខ្លាច​យក​មែនទែន​ហើយ​ ​មិន​មែន​ខ្លាច​លេង​ទេ!​ តំាង​ពី​កូរ៉េខាង​ជើង​ដាក់​មួយ​គ្រាប់​កាល​ពី​អាទិត្យ​មុន​នេះ​ ​ឥឡូវ​គឺ​ ​គេ​ចាត់​ទុក​ថា ​បាញ់​ដល់​ណា​ ​ក៏​ដល់​ដែរ។​ ឥឡូវ​ចាប់​ផ្តើម​នាំ​គ្នា​ខ្លាច​ហើយ​អា​ឡើង​ទៅ​ចាប់​ ​អា​ឡើង​ទៅ​ស្អី​ហ្នឹង​គឺ​ថា​ ពិភពលោក​មិន​ដឹង​ថា​ វា​ទៅ​ជា​ស្អី​ទៅ​ហើយ។​ ​គំរាម​គ្នា​ចុះ​ ​គំរាម​គ្នា​ឡើង​ កូរ៉េខាងជើង​គំរាម​គេ​ពេញ​ពិភពលោក​ ​នាំ​គ្នា​ខ្លាច​កូរ៉េ​ខាង​ជើង​ទាំង​អស់​គ្នា​ហើយ​ឥឡូវ​ហ្នឹង»។


កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​ទៅ​កូរ៉េខាង​ជើង​បាន​អះ​អាង​ថា​ ខ្លួន​បាន​បាញ់​សាកល្បង​ «កាំជ្រួច​មីស៊ីល​ផ្លោង​អន្តរទ្វីប​ធុន​ Hwasong-15​ ដែល​បាន​ត្រូវ​អភិវឌ្ឍ​ថ្មី​បាន​ត្រូវ​បាញ់​បង្ហោះ​សាកល្បង ​ដោយ​ជោគជ័យ​តាម​សេចក្តី​សម្រេច​ខាង​នយោបាយ​ ​និង​ការ​វិនិច្ឆ័យ​ខាង​យុទ្ធសាស្ត្រ​របស់​គណបក្ស​ពលករ​នៃ​ប្រទេស​កូរ៉េ»។​

​នៅ​ក្រោយ​ការ​បាញ់​សាកល្បង​របស់​ខ្លួន​ ​កូរ៉េខាង​ជើង​ក៏​បាន​អះអាង​ថា​ «កាំ​ជ្រួច​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប»​ ​អាច​បាញ់​ឆ្លង​ទ្វីប​ដល់​ទឹកដី​សហរដ្ឋ​អាមេរិក​ផង​ដែរ។

ការ​បាញ់​សាកល្បង​កាំជ្រួច​មីស៊ីល​ឆ្លង​ទ្វីប​ ​សារ​ជា​ថ្មី​របស់​កូរ៉េខាង​ជើង​បាន​ធ្វើ​ឱ្យ​មាន​ការ​ខឹង​សម្បារ​ពី​កូរ៉េ​ខាង​ត្បូង​ ​សហរដ្ឋ​អាមេរិក ​និង​ក្រុម​សម្ព័ន្ធមិត្ត​ ​ដោយ​ថ្លែង​ថា ​ការណ៍​នេះ​ ​ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​តំបន់​និង​ពិភពលោក​នឹង​អាច​បញ្ឆេះ​ភ្លើង​សង្គ្រាម​ផង​ដែរ។​

​ភ្លាមៗ​ក្រោយ​ពី​ការ​បាញ់​សាកល្បង​មីស៊ីល​ឆ្លង​ទ្វីប​របស់​កូរ៉េខាង​ជើង ​សមយុទ្ធ​រយៈពេល​៥ថ្ងៃ​ ​ដែល​មាន​ឈ្មោះ​ថា​ ​Vigilant Ace ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កូរ៉េខាងត្បូង​ និង​កងទ័ព​សហរដ្ឋ​អាមេរិក។​ សមយុទ្ធ​យោធា​រយៈ​ពេល ​៥​ថ្ងៃ​ដែល​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ច័ន្ទ​នេះ​ ​មាន​ការ​ចូលរួម​ពី​យន្តហោះ​ចម្បាំង​ប្រមាណ​ជាង​ ​២៣០​គ្រឿង។​

រូបឯកសារ៖ មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង អ៊ុន ឈរ​នៅ​ជិត​កាំជ្រួច​មីស៊ីល​ផ្លោង​អន្តរទ្វីប​ធុន Hwasong-15 ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​ជោគជ័យ នៅ​ក្នុង​រូបថត​មួយ​បញ្ចេញ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េខាងជើង​ នៅ​ក្រុង​ព្យុងយ៉ាង កាល​ពី​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
រូបឯកសារ៖ មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង អ៊ុន ឈរ​នៅ​ជិត​កាំជ្រួច​មីស៊ីល​ផ្លោង​អន្តរទ្វីប​ធុន Hwasong-15 ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​ជោគជ័យ នៅ​ក្នុង​រូបថត​មួយ​បញ្ចេញ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េខាងជើង​ នៅ​ក្រុង​ព្យុងយ៉ាង កាល​ពី​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។


​ជាមួយ​គ្នា​នោះដែរ​ ​អគ្គលេខាធិការ​រង​ទទួល​បន្ទុក​កិច្ចការ​នយោបាយ​របស់​អង្គការ​សហប្រជាជាតិ លោក​ ​Jeffrey Feltman​ ​នឹង​ធ្វើ​ទស្សនកិច្ច​មួយ​ទៅ​កាន់​ទីក្រុង​ព្យុងយ៉ាង​ពី​ថ្ងៃ​ទី​៥ ​ដល់​ថ្ងៃ​ទី៨​ ខែ​ធ្នូ​នេះ។​

​អ្នក​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ​លោក​ Stephane Dujarric​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា៖ «ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អញ្ជើញ​របស់​អាជ្ញាធរ​ក្រុង​ព្យុងយ៉ាង​ ​ដើម្បី​ធ្វើ​ការ​សន្ទនា​គោល​នយោបាយ​ជាមួយ​នឹង​អង្គការ​សហប្រជាជាតិ»។

ទោះ​យ៉ាង​ណា​ក៏​ដោយ​ លោក​ ​ហ៊ុន សែន​ ​នៅ​ថ្ងៃ​អង្គារ​នេះ​សង្ឃឹម​ថា ​បញ្ហា​ឧបទ្វីបកូរ៉េ​ ​ដែល​អូស​បន្លាយ​ជាច្រើន​ឆ្នាំ​នឹង​ត្រូវ​បាន​ដោះស្រាយ​ដោយ​សន្តិវិធី។​ លោក​ក៏​បាន​ថ្លែង​លួង​លោម​ពលរដ្ឋ​ខ្មែរ​ផង​ដែរ​ថា​ កម្ពុជា​មិន​មែន​ជា​គោលដៅ​របស់​កូរ៉េខាង​ជើង​នោះ​ទេ៖​

«សង្ឃឹម​ថា​ ពិភព​លោក​នឹង​មាន​ការ​ស្ងប់ស្ងាត់​តាម​រយៈ​ការ​សន្ទនា​ដោយ​ ​ស្មារតី​ស្ថាបនា​ ​ហើយ​ប្រហែល​ជា​ប្រទេស​កម្ពុជា​ ​ដែល​ជា​ប្រទេស​តូច​មួយ​មិន​មែន​ជា​គោលដៅ​នៃ​ការ​វាយ​ប្រហារ​ ​របស់​នុយក្លេអ៊ែរ​ពី​កូរ៉ែខាង​ជើង​ ឬ​ពី​ភេរវកម្ម​នោះ​ទេ​ សង្ឃឹម​ថា ​ដូច្នេះ»។

ទំនាក់ទំនង​ការ​ទូត​នៃ​ប្រទេសកម្ពុជា​ និង​កូរ៉េ​ខាង​ជើង​ ​ដែល​កសាង​ឡើង​ដោយ​អតីត​ព្រះ​មហាវីរៈក្សត្រ ​នរោត្តម សីហនុ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្លាប់​មាន​ភាព​ស្អិត​រមួត​ ​ក៏​ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ គឺ​ក្រោយ​ពី​ការ​សោយ​ទិវង្គត​របស់​ ព្រះមហា​វីរៈក្សត្រ ​នរោត្តម សីហនុ​ ចំណង​ការ​ទូត​នៃ​ប្រទេស​ទាំង​ពីរ​ហាក់​ដូច​ជា​មាន​ការ​សោះ​អង្គើយ​ ជា​ពិសេស​នា​ពេល​ថ្មីៗ​ក្រោយ​ការ​បាញ់​សាកល្បង​កាំជ្រួច​ឆ្លង​ទ្វីប​យ៉ាង​គឃ្លើន​របស់​ប្រទេស​ផ្តាច់​ការ​មួយ​នេះ។​ ​

VOA​ ​មិន​អាច​ទាក់ទង​ស្ថានទូត​កូរ៉េ​ខាង​ជើង​ប្រចាំ​ក្រុង​ភ្នំពេញ​ ​និង​មន្ត្រី​នៃក្រសួង​ការ​បទេស​ខ្មែរបាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​សុំ​ការ​អធិប្បាយ​បន្ថែម។​

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ រដ្ឋមន្ត្រី​ការបរទេស​របស់​ប្រទេស​កម្ពុជា​ ​គឺ​លោក​ ​ប្រាក់ សុខុន​ ​ធ្លាប់​ ​ថ្លែង​ប្រាប់​ ​VOAក្នុង​កិច្ច​សម្ភាសន៍​ផ្តាច់​មុខ​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​ថា ​កម្ពុជា​ក៏​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បាញ់​សាក​ល្បង​កាំជ្រួច​ឆ្លង​ទ្វីប​យ៉ាង​គឃ្លើន​របស់​កូរ៉េ​ខាង​ជើង​ ​និង​គោរព​តាម​គោលការណ៍​របស់​អង្គការ​សហប្រជាជាតិ។​ លោក​ ​ប្រាក់ សុខុន​ ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​កម្ពុជា​សម្រេច​បដិសេធ​គណៈ​ប្រតិភូ​កូរ៉េ​ខាងជើង​មក​កាន់​ប្រទេស​កម្ពុជា​ ​និង​ត្រួតពិនិត្យ​មើល​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​កូរ៉េ​ខាង​ជើង​ ​នៅ​កម្ពុជា​ផង​ដែរ​ ​ក្រោយ​ពី​កូរ៉េ​ខាង​ជើង​មិន​ធ្វើ​តាម​សហគមន៍​អន្តរជាតិ​ ដើម្បី​បញ្ឈប់​ការ​បាញ់​កាំជ្រួច​មីស៊ីល​ និង​ការ​សាកល្បង​កម្មវិធី​នុយក្លេអ៊ែ​របស់​ខ្លួន៕

1 comment:

Anonymous said...

Hun Sen will be a target and killed inside his hidden place in Phnom Penh just like a dictator of Yemen.

Hun Sen has been talking so easily, but he does not see danger coming to him, his family and his uneducated and lazy CPP dogs.

Hun Sen always claimed that he is not a puppet of Vietcong, but he is absolutely a puppet of Vietnam.

He is very blind, dumb, and stupid until he leads himself into a deep pitfall. He is a very stubborn idiot.

North Korea is different from Cambodia because NK is more advanced. Hun Sen will think like Kim Jong Un (a young rocket kid of NK).

Hun Sen doesn't feel the criticism and pressure from the democratic countries including the powerful ones. Hun Sen thinks that China and his Vietnamese masters can protect him, but he will never know one way or another that he is most hated criminal on the world stage.

China and Vietnam do not care as long as China and Vietnam try to suck Cambodia's natural resources and take more forest trees to make their countries rich and wealthy.

Hun Sen does not see it, but he only see power and wealthy because of his Vietnamese military commanders (who are thieves stealing everything from Cambodia).