Khmer Circle: Cambodia cannot and will never be able to move forward unless and until this culture of nepotism and bribery that corrodes the heart and soul of her public bodies and government like a cancerous infection is extirpated! If a subordinate or official is rotten or sleazy in conduct or morals, this is only partly his fault. The real and core culpability lies with the man who - for whatever reason - elects to promote and breed his kind...
08 ធ្នូ 2017
ហ៊ុល រស្មី
voa

លោក យូ ហុកគ្រី តំណាងរាស្ត្រមណ្ឌលកំពង់ចាមនៃគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិច ដែលត្រូវបានតំណាងរាស្រ្ត ១១២ រូបបោះឆ្នោតគាំទ្រជា អនុប្រធានទីមួយនៃរដ្ឋសភា។ (រូបថតទាញចេញពីទំព័រហ្វេសប៊ុក Rin Ratanak)
ការបោះឆ្នោតជ្រើសរើសលោក យូ ហុកគ្រី អតីតសហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមកពីកូតាគណបក្សហ៊្វុនស៊ីនប៉ិចនេះបានធ្វើឡើង បន្ទាប់ពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភានេះ បាននៅទំនេរចោលអស់រយៈពេលជាងពីរឆ្នាំ។
ភ្នំពេញ —
លោក យូ ហុកគ្រី តំណាងរាស្ត្រមណ្ឌលកំពង់ចាមនៃគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិច ទទួលបានការផ្ដល់សេចក្ដីទុកចិត្តពីតំណាងរាស្ត្រចំនួន ១១២រូប ឲ្យធ្វើជា អនុប្រធានទីមួយនៃរដ្ឋសភា នៅពេលដែលរដ្ឋសភា បានរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញ បន្ទាប់ពីតុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកតំណាងរាស្ត្រជាប់ឆ្នោត ៥៥រូប។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភា ដែល VOA ទទួលនៅរសៀលថ្ងៃសុក្រនេះ ។
ការបោះឆ្នោតជ្រើសរើសលោក យូ ហុកគ្រី អតីតសហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមកពីកូតាគណបក្សហ៊្វុនស៊ីនប៉ិចនេះបានធ្វើឡើង បន្ទាប់ពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភានេះ បាននៅទំនេរចោលអស់រយៈពេលជាងពីរឆ្នាំ។
អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានក្រុមតំណាងរាស្ត្រនៃគណបក្សកាន់អំណាចចំនួន ៦៨រូប បោះឆ្នោតទម្លាក់ចេញពីតំណែងជាអនុប្រធានទីមួយនៃរដ្ឋសភានេះ កាលពីខែតុលា ឆ្នាំ ២០១៥ ដោយសារមេដឹកនាំគណបក្សប្រឆាំងរូបនេះ មិនបង្អង់ដៃក្នុងការរិះគន់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រុមអតីតតំណាងរាស្ត្រគណបក្សប្រឆាំង មិនព្រមតែងតាំងតំណាងរាស្ត្រផ្សេងទៀតក្នុងគណបក្សរបស់ពួកគេ ឲ្យទទួលយកតំណែងនេះជំនួសលោក កឹម សុខា ដែលបច្ចុប្បន្ននេះកំពុងស្ថិតក្នុងមន្ទីរឃុំឃាំង ក្រោមបទចោទពីរដ្ឋាភិបាលថា បានប្រព្រឹត្តអំពើក្បត់ជាតិ។
សេចក្ដីប្រកាសព័ត៌មានរបស់សភាជាតិចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០១៧ បានបញ្ជាក់ឲ្យដឹងថា លោក យូ ហុកគ្រី បានជាប់ជាអនុប្រធានទីមួយនៃរដ្ឋសភា ហើយសភាក៏បានបោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកគណៈកម្មការនានានៃរដ្ឋសភាផងដែរ។
លោក មាស នី អ្នកសិក្សាស្រាវកិច្ចអភិវឌ្ឍសង្គម យល់ថា វត្តមានរបស់លោក យូ ហុកគ្រី និងតំណាងរាស្ត្រនៃគណបក្សរាជានិយម៤០រូបផ្សេងទៀតនៅរដ្ឋសភា នឹងមិនហុចប្រយោជន៍អ្វីជាដុំកំភួនសម្រាប់បម្រើដល់កិច្ចការបង្កើតច្បាប់ ឬក៏ការសួរដេញដោលពីចំណុចអវិជ្ជមានរបស់មន្ត្រីរដ្ឋាភិបាលនោះឡើយ។
លោកមានប្រសាសន៍ថា ក្រុមតំណាងរាស្ត្ររបស់គណបក្សហ៊្វុនស៊ីនប៉ិច គ្រាន់តែជាការបំពេញចន្លោះប្រហោងរបស់សភា ពោលគឺ ធ្វើយ៉ាងណាឲ្យសភាមើលទៅឃើញថាជា សភាពហុបក្សតែប៉ុណ្ណោះ។
លោកបានបន្តថា ក្រុមតំណាងរាស្ត្រគណបក្សរាជានិយមមួយនេះ ក៏នឹងបានត្រឹមតែសម្ដែងការដឹងគុណ ហើយរក្សាឥរិយាបថទន់ភ្លន់ចំពោះគណបក្សកាន់អំណាច។
លោក មាស នី បានប្រាប់ VOA យ៉ាងដូច្នេះថា៖
«សម្ដេចក្រុមព្រះ ក៏លោកបាន និយាយហើយដែរថា មិនមានរឿងអីដែលត្រូវគណបក្សហ៊្វុនស៊ីនប៉ិច ធ្វើការរិះគន់រដ្ឋាភិបាលទេបាទ។ អីចឹងការជ្រើសរើសលោក យូ ហុកគ្រី ឲ្យធ្វើជាអនុប្រធានសភានេះ វាជាផ្នែកមួយនៃការបង្គ្រប់យន្តការ ដើម្បីឲ្យមើលទៅឃើញថា សភានេះ គឺជា សភាដែលមានគណបក្សចម្រុះចូលរួម»។
ការបោះឆ្នោតជ្រើសតាំងអនុប្រធានសភា និងសមាជិកថ្មីនៃគណៈកម្មការទាំងនេះ កើតមានឡើង ក្រោយឈ្មោះរបស់ក្រុមតំណាងរាស្ត្រ ៥៥រូបនៃគណបក្សប្រឆាំងត្រូវបានលុបចេញពីបញ្ជីសមាជិកសភាតាមអំណាចសាលដីការបស់តុលាការកំពូលចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្រោយការរំលាយគណបក្សសង្គ្រោះជាតិនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរួសរាន់បែងចែកអាសនៈ ដែលនៅទំនេររបស់គណបក្សនេះ ទៅឲ្យគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន និងគណបក្សតូចៗមួយចំនួនដែលបានចូលរួមការបោះឆ្នោតសាកលកាលពីឆ្នាំ២០១៣។
គណបក្សហ៊្វុនស៊ីនប៉ិចធ្លាប់ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ ១៩៩៣ ដោយទទួលបានអាសនៈចំនួន៥៨ នៅគ្រានោះ។ អាសនៈរបស់គណបក្សនយោបាយរាជានិយមមួយនេះ បានថយចុះជាបន្តបន្ទាប់រហូតដល់សូន្យនៅក្នុងការបោះឆ្នោតនាឆ្នាំ២០១៣ ដោយសារគណបក្សនេះបានបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ។
អ្នកវិភាគ មិនអាចទាយទុកជាមុនបានទេថា គណបក្សរាជានិយមដែលធ្លាប់ជាគូបដិបក្ខប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន នេះ នឹងអាចទទួលបានអាសនៈសភាក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៨ បានដែរ ឬយ៉ាងនោះឡើយ៕
1 comment:
A once school janitor from Silver Spring, Maryland (U.S.A), now a first Vice President of the NATASS of Cambodia? Got to be kidding!!! He is one of the most corrupted in his past among those Cambodian officials, historically!!!
Post a Comment