Wednesday, 20 December 2017

មិនមែនជារឿងចៃដន្យឡើយ ដែលយួនបញ្ជូនមន្ត្រីដឹកនាំយោធារបស់ខ្លួនមកកម្ពុជា ...


Image may contain: one or more people and outdoor

Image may contain: 2 people, people standing

Image may contain: text


by Ir Channa


មិនមែនជារឿងចៃដន្យឡើយ ដែលយួនបញ្ជូនមន្ត្រីដឹកនាំយោធារបស់ខ្លួនមកកម្ពុជា ហើយទស្សនកិច្ចរយៈពេលបីថ្ងៃទៅទៀត ដោយមានកិច្ចប្រជុំនយោបាយ ពង្រឹងការអនុវត្តសហប្រតិបត្តិការដូចដែលបានធ្វើកន្លងមក។ នេះក៏មកពី លោក ហ៊ុន សែន ងាកទៅចិនច្រើនពេក ដូច្នេះយួនចាប់ផ្តើមប្រកួតយកភាពជាម្ចាស់លើគណបក្សប្រជាជនវិញជាមួយចិន និងម្យាងទៀត ដោយឃើញសហគមន៍អន្តរជាតិជាពិសេសអាមេរិកដែលយួនរាប់ជាមិត្តពេលនេះ កំពុងយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជារាស្ត្រខ្មែរ យួនត្រូវប្រញាប់ធ្វើដូចផែនការខែធ្នូ ១៩៧៨ និងមករា ១៩៧៩។

និយាយជារួម យួនមិនដែលសប្បាយចិត្តទាល់តែសោះឡើយ ពេលលោក ហ៊ុន សែន ងាកទៅចិន។ លោក ហ៊ុន សែន បាននិយាយថាបើគាត់អោនក្បាលតាមបរទេស នោះគាត់និងខ្មែរជាឆ្កែសុទ្ធ តែគាត់បាន ហើយនិងកំពុងអោនក្បាលសុំសុខពីយួន និងចិនដែលជាប្រទេសកុម្មុយនិស្តផ្តាច់ការ។ ហើយដោយមូលហេតុតែលោក ហ៊ុន សែន អោនក្បាលទៅចិន និងនៅតែបន្តនៅជាមួយយួន ទើបខ្មែរនៅតែវេទនា រស់ក្រោមការដឹកនាំផ្តាច់ការដដែល។ ដើម្បីផ្តាច់ឥទ្ធិពលប្រទេសកុម្មុយនិស្តផ្តាច់ការមកលើកម្ពុជាបាន ទាល់តែប្រជារាស្ត្រខ្មែរប្តូរលោក ហ៊ុន សែន និងគណបក្សប្រជាជនចេញ។





Image may contain: 2 people, people smiling


No comments: