
Breaking/ ថ្មី៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកប្រកាសដាក់បម្រាមទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យខូចដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
លោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃពុធនេះថា៖
«ជាការឆ្លើយតបដោយផ្ទាល់នឹងសកម្មភាពជាបន្តបន្ទាប់របស់រដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ យើងប្រកាសថា លោករដ្ឋមន្ត្រីការបរទេសនឹងដាក់បម្រាមមិនឱ្យចូលសហរដ្ឋអាមេរិកនូវជនទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។
លោកស្រី Nauert បន្ថែមថា សមាជិកក្រុមគ្រួសាររបស់ជនទាំងនោះក៏នឹងត្រូវហាមឃាត់មិនផ្តល់ទិដ្ឋាការជូនដែរ។
voa
1 comment:
That is very good for those illegally-Vietnamese installed CPP bad-ass officials of Hun Sen. Please watch out on those CPP thieves and report them the U.S. Secretary of State Department as soon as possible.
It is a very bad sign for Hun Sen (Ah Yong Yuon or Vietcong), his family, children, and CPP thieves.
Khmer Yeurng
Post a Comment