Saturday, 30 December 2017
Special relationship between Hun Sen and Thy Sovantha (*)
BN: Scroll down for English text. Source: Sam Rainsy.
២៩ ធ្នូ ២០១៧ / 29 December 2017 - Special relationship between Hun Sen and Thy Sovantha (*)
ទំនាក់ទំនងពិសេស រវាង "តា" (ហ៊ុន សែន) និង "ចៅ" (ធី សុវណ្ណថា)
"តា" ៖ សម្តី អក្សរពណ៌ ស / "ចៅ" ៖ សម្តី អក្សរពណ៌ បៃតង
ថ្ងៃនេះ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ក្តីឲ្យខ្ញុំបង់ប្រាក់ ១ លានដុល្លារអាមេរិក ទៅលោក ហ៊ុន សែន ជាជំងឺចិត្ត ចំពោះអ្វីដែលគេចោទប្រកាន់ ថាខ្ញុំបានបរិហាកេរ្តិ៍លោក ហ៊ុន សែន បន្ទាប់ពីខ្ញុំបានបង្ហោះបន្ត តាមទំព័រ Facebook របស់ខ្ញុំ នូវអ្វីដែលជាសារឆ្លើយឆ្លងគ្នា តាមបណ្តាញសង្គម Line រវាងលោក ហ៊ុន សែន និងនាង ធី សុវណ្ណថា ត្រង់ចំណុច ដែលលោក ហ៊ុន សែន បញ្ជាក់ថា គាត់បានផ្តល់ប្រាក់ចំនួន ១ លានដុល្លារអាមេរិក ឲ្យទៅនាង ធី សុវណ្ណថា ដើម្បីធ្វើសកម្មភាព ប្រឆាំងគណបក្សសង្គ្រោះជាតិ កាលពីដើមឆ្នាំ ២០១៧។ សារដែលខ្ញុំបានបង្ហោះបន្តនោះ គឺស្ថិតក្នុងចំណោមជាង ៤០០ សារ រវាងលោក ហ៊ុន សែន និងនាង ធី សុវណ្ណថា ដែលបានបែកធ្លាយ ធ្វើឲ្យគេដឹងឮ ទូទាំងពិភពលោក ដោយគ្រាន់តែចុចលើលីង (Link) នេះ ៖ https://www.facebook.com/pg/camnews.org/photos/?tab=album&album_id=10155797926884148
អ្នកជំនាញផ្នែកបណ្តាញសង្គម មានបច្ចេកទេសគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា សារចំនួនជាង ៤០០ ទាំងនោះ រវាងលោក ហ៊ុន សែន និងនាង ធី សុវណ្ណថា គឺសុទ្ធតែជាសារពិតប្រាកដទាំងអស់។ បើនរណាម្នាក់ចង់ប្រឌិតអ្វីមួយ ដើម្បីបង្ខូចឈ្មោះជនពាក់ព័ន្ធទាំងពីរនាក់នោះ គេមិនចាំបាច់ប្រឌិតសារ ដ៏ច្រើនបែបនេះទេ។ លើសពីនេះទៅទៀត ក្រៅពីជនពាក់ព័ន្ធទាំងពីរនាក់នោះ គ្មាននរណាមានព័ត៌មានលម្អិត ដូចពួកគាត់បានបញ្ចេញដោយខ្លួនឯង ស្តីពីទំនាក់ទំនងរវាងពួកគាត់ទាំងពីរនាក់។ ព័ត៌មានលម្អិតទាំងនោះ គឺជាព័ត៌មានជាក់ស្តែង ជាពិសេសទាក់ទងទៅនឹងកម្មវិធី និងសកម្មភាពលម្អិត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានតែគាត់ម្នាក់ទេ អាចដឹងពីកម្មវិធី និងសកម្មភាពលម្អិតរបស់គាត់បែបនេះ។ ជិត ១ ឆ្នាំកន្លងផុតទៅហើយ ដែលលោក ហ៊ុន សែន មិនបានបដិសេធយ៉ាងម៉ឺងម៉ាត់ សារទាំង ៤០០ នោះ ដែលបានបែកធ្លាយជាសាធារណៈ។ ដូច្នេះ សាធារណមតិ នៅតែជឿជាក់ថា សារទាំងនោះ ជាសារពិតប្រាកដទាំងអស់៕
(*) Special relationship between Hun Sen and Thy Sovantha.
Today the Phnom Penh Municipality Court ordered me to pay a one-million-dollar compensation to Hun Sen for allegedly defaming him by re-posting on my Facebook page photos circulating on the Web showing a special relationship between Hun Sen and Thy Sovantha leading the former to provide one million US dollars to the latter to encourage her to conduct activities against the opposition CNRP at the beginning of 2017.
I am confident that we will be able to technically prove the authenticity of the leaked conversation between Hun Sen and Thy Sovantha. There are more than 400 leaked messages between the two that have been publicly exposed. Please go to
https://www.facebook.com/pg/camnews.org/photos/?tab=album&album_id=10155797926884148
If someone had wanted to invent something to discredit the two concerned persons, they would not have needed to fabricate so many fake messages. Moreover, nobody apart from the two concerned persons would have known so many details about their relationship, which can be proved as factual when it comes to the time schedule and detailed activities of prime minister Hun Sen.
Please see these telling photos extracted from the long message exchange on social media "Line" that have been posted and shared among Facebook users for about a year already. They have never been convincingly denied by Hun Sen over that period of time, meaning that the public is entitled to believe that these photos effectively reflect the substance of a real exchange involving Hun Sen, especially when it comes to the point concerning the one-million-dollar bribe proposed by Hun Sen.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment