Saturday 27 January 2018

"អន្តរាគមន៍​របស់​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ដាក់​សម្ពាធ​លើ​កម្ពុជា​បន្ថែម​នៅ​អ.ស.ប​នឹង​គ្មាន​ប្រសិទ្ធភាព"


Manekseka Sangkum: Remember "Comical Ali" of Saddam Hussein's regime; the Minister of Information mouthpiece who lied to the world to the end over Saddam's fate and infallibility? Well, Cambodia has one too in farcical Sok Eysan...


>>>

ដោយ ហេង សកល
2018-01-26 

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។

Photo: RFA



បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​រំលាយ​បក្ស​ប្រឆាំង​នៅ​កម្ពុជា នៅ​តែ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ ទោះ​បី​សហរដ្ឋអាមេរិក បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល ហើយ​ផ្អាក​ជំនួយ​ដល់​ការ​បោះឆ្នោត​ក៏​ដោយ​ចុះ។ នៅ​សប្ដាហ៍​នេះ សមាជិក​ព្រឹទ្ធ​សភា​អាមេរិក ពី​ខាង​ទាំង​២​គណបក្ស គឺ​គណបក្ស​ប្រជាធិបតេយ្យ និង​ពី​ខាង​គណបក្ស​សាធារណរដ្ឋ បាន​បន្ត​ស្វែង​រក​គំនាប​បន្ថែម​ទៀត​ដើម្បី​ធ្វើ​យ៉ាង​ណា​​អោយ​រដ្ឋាភិបាល​កម្ពុជា ស្ដារ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ឡើង​វិញ។ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​តែង​តែ​ចំអក​ថា យន្តការ​ស្វែង​រក​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ជា​យន្តការ​គ្មាន​ប្រសិទ្ធភាព ទោះ​ជា​ធ្វើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក ក៏​ដោយ។



មន្ត្រី​នាំ​ពាក្យ​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច គឺ​លោក សុខ ឥសាន ថ្លែង​នៅ​ថ្ងៃ​ទី​២៦ មករា ថា កិច្ច​ប្រឹងប្រែង​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក ដែល​ស្នើ​សុំ​ទៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ឲ្យ​បង្កើន​សម្ពាធ​លើ​កម្ពុជា នឹង​មិន​មាន​ប្រសិទ្ធភាព​ទេ។

លោក សុខ ឥសាន៖ «កន្លង​ទៅ​នេះ កូនស្រី​លោក កឹម សុខា ហ្នឹង ក៏​បាន​ទៅ​ប្រជុំ​ជាមួយ​លោកស្រី ហាលី (Niki Haley) ទៅ​ប្រជុំ​ជាមួយ​អចិន្ត្រៃយ៍​ប្រចាំ​អង្គការ​សហប្រជាជាតិ​របស់​អាមេរិក ហើយ​និង​អចិន្ត្រៃយ៍​អ៊ី.យូ (EU) ជាមួយ​គ្នា​ម្ដង​ហើយ កាល​ពី​ពីរ​ខែ​មុន ចង់​ឲ្យ​ព្យួរ​អាសនៈ​កម្ពុជា នៅ​អង្គការ​សហប្រជាជាតិ។ ខ្ញុំ​យល់​ថា រាល់​សំណើ​នេះ មិន​សម្រេច​លទ្ធផល​ទេ ពីព្រោះ​វា​ផ្ទុយ​អំពី​ខ្លឹមសារ​នៃ​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ ដែល​ណែនាំ​មិន​ឲ្យ​មាន​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ​ហ្នឹង»។

សេចក្ដី​ថ្លែង​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ ដែល​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា បាន​សរសេរ​លិខិត​ដាក់​ទៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ គឺ​អ្នកស្រី នីគី ហាលី (Niki Haley) ដើម្បី​ឲ្យ​បង្កើន​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស ការ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ខុស​ច្បាប់ ការ​រំលាយ​បក្ស​ប្រឆាំង ការ​ចាប់​មេ​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ ព្រម​ទាំង​ហាម​មិន​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ជាង ១០០​នាក់ ធ្វើ​នយោបាយ​ទៀត​ផង។

សមាជិក​ព្រឹទ្ធសភា​ទាំង​នេះ ក៏​សង្កត់​ធ្ងន់​ថា អាជ្ញាធរ​កម្ពុជា បាន​កាត់​ទោស​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល ៣៥​នាក់ ​ដោយ​មិន​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​សោះ។

ទាក់ទង​បញ្ហា​គណបក្ស​ប្រឆាំង ត្រូវ​បាន​លោក សុខ ឥសាន ការពារ​ថា ជា​ការ​អនុវត្ត​ច្បាប់​ព្រហ្មទណ្ឌ ដែល​ចោទ​លោក កឹម សុខា ពី​បទ​សន្ទិដ្ឋភាព ឬ​ភាព​ត្រូវរ៉ូវ​គ្នា​ជា​មួយ​បរទេស​បង្ក​អំពើ​ប្រទូសរ៉ាយ​មក​ដល់​ប្រទេស​ជាតិ​ខ្លួន​ឯង ហើយ​មិន​មែន​ជា​ការ​គាប​សង្កត់​បក្ស​ប្រឆាំង​ទេ៖ «អា​ហ្នឹង​គឺ​រាជ​រដ្ឋាភិបាល​លោក​អនុវត្ត​តែ​ផ្លូវ​ច្បាប់​ទេ។ ប៉ុន្តែ​បើ​សិន​ណា​គណបក្ស​ប្រឆាំង ឬ​មេ​បក្ស​ប្រឆាំង​មិន​មាន​ប្រព្រឹត្ត​បទល្មើស​ទេ វា​អត់មាន​ហេតុផល​ណា​ត្រូវ​តុលាការ​កំពូល​រំលាយ​គណបក្ស​ប្រឆាំង​ហ្នឹង​ចោល​ទេ ឬ​មួយ​ក៏​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​សមត្ថកិច្ច​មិន​មាន​ហេតុផល ឬ​មួយ​មូលដ្ឋាន​ណា​ចាប់​ឯកឧត្ដម កឹម សុខា មក​ដំណើរការ​នីតិវិធី​តាម​គោលការណ៍​ច្បាប់​ទេ។ អា​ហ្នឹង​វា​មាន​បញ្ហា​អ៊ីចឹង»។

លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​បន្ត​ទៀត​ថា ការ​វាយ​ប្រហារ​ទូទៅ​របស់​រដ្ឋាភិបាល​កម្ពុជា លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ គឺ​កំពុង​តែ​បង្ហាញ​ពី​ការ​វាយប្រហារ​ដែល​មិន​ធ្លាប់​មាន​លើ​ប្រជាធិបតេយ្យ​ដែល​កំពុង​ដុះ​ពន្លក និង​ផុយ​ស្រួយ​របស់​កម្ពុជា។ ហេតុផល​ទាំង​នេះ​ហើយ ទើប​យើង​អំពាវនាវ​ឲ្យ​អ្នកស្រី​អំពាវនាវ​ឲ្យ​បាន​ខ្លាំងក្លា​ដល់​ដៃគូ និង​សម្ព័ន្ធមិត្ត​របស់​យើង​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​លើក​អំពី​បញ្ហា​ទាំង​នេះ​នៅ​ឯ​សន្និបាត​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ក្នុង​ពេល​ខាង​មុខ​នេះ។ លើស​ពី​នេះ​ទៀត សមាជិក​ព្រឹទ្ធ​សភា​អាមេរិក ស្នើ​សុំ​អ្នកស្រី​ពិភាក្សា​ជាមួយ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​កម្ពុជា និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ផង។ សមាជិក​ព្រឹទ្ធ​សភា​អាមេរិក នៅ​ក្នុង​សន្និសីទ​ពិសេស​នេះ ក៏​ទទូច​ឲ្យ​អ្នកស្រី​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​នានា ឲ្យ​ចេញ​សេចក្ដី​សម្រេច​ចិត្ត​ខ្លាំងក្លា​មួយ​ដែល​ដាក់​ប្រកាស​អំពី​រដ្ឋាភិបាល​កម្ពុជា នៅ​លើ​វេទិកា​អន្តរជាតិ។

ក្នុង​លិខិត​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិក ចំនួន ៧​រូប ដែល​ដឹក​នាំ​ដោយ​សមាជិក​ព្រឹទ្ធសភា លោក បិន ខាឌីន (Ben Cardin) ដែល​ស្នើ​សុំ​ទៅ​អ្នកស្រី នីគី ហាលី ឲ្យ​ប្រើប្រាស់​ឥទ្ធិពល​ការិយាល័យ​របស់​អ្នកស្រី និង​យន្តការ​អង្គការ​អន្តរជាតិ ​ដាក់​រដ្ឋាភិបាល​កម្ពុជា អោយ​នៅ​ឯកោ​ដើម្បី​កុំ​ឲ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ទទួល​បាន​ភាព​ស្រប​ច្បាប់​ចេញ​ពី​ការ​បោះឆ្នោត​ដោយ​មិន​សេរី និង​មិន​យុត្តិធម៌​នៅ​ខែ​កក្កដា ខាង​មុខ​នេះ។ សមាជិក​ព្រឹទ្ធសភា​ក៏​ស្វាគមន៍​ចំពោះ​សេចក្ដី​ថ្លែងការណ៍​របស់​សេតវិមាន ដែល​ផ្ដាច់​ជំនួយ​ដល់ គ.ជ.ប កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧៕

1 comment:

Anonymous said...

People want to slap Ah Kantorb Sok Eysan's face badly.