Thursday, 4 January 2018

លោក ហ៊ុន សែន ព្រមាន​ដក​តំណែង​អភិបាល​ខណ្ឌ​ដូនពេញ​ដោយសារ​បញ្ហា​ចរាចរណ៍


ដោយ អាស៊ីសេរី
2018-01-03 

លោក សុខ ពេញវុធ អភិបាល​ខណ្ឌ​ដូនពេញ ពិនិត្យ​មើល​សកម្មភាព​ក្រុម​សន្តិសុខ​ចេញ​បង្ក្រាប​ក្រុម​បាតុករ​នៅ​ខាង​ក្នុង​ទីលាន​ប្រជាធិបតេយ្យ  កាល​ពី​អំឡុង​ឆ្នាំ​២០១៤។
លោក សុខ ពេញវុធ អភិបាល​ខណ្ឌ​ដូនពេញ ពិនិត្យ​មើល​សកម្មភាព​ក្រុម​សន្តិសុខ​ចេញ​បង្ក្រាប​ក្រុម​បាតុករ​នៅ​ខាង​ក្នុង​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​អំឡុង​ឆ្នាំ​២០១៤។
Photo: RFA



លោក ហ៊ុន សែន បាន​ខឹងសម្បា​យ៉ាង​ខ្លាំង និង​ព្រមាន​ដក​តំណែង​អភិបាល​ខណ្ឌ​ដូនពេញ លោក សុខ ពេញវុធ ប្រសិនបើ​លោក​រៀបចំ​ចរាចរណ៍​នៅ​ក្បែរ​ភូមិគ្រឹះ​លោក​នាយករដ្ឋមន្ត្រី ក្បែរ​វិមាន​ឯករាជ្យ​មិន​បាន​ល្អ​ទេ​នោះ។



លោក​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​ទៅ​លោក សុខ ពេញវុធ ឲ្យ​មើល​គំរូ​របស់​ចៅហ្វាយ​ក្រុង ចៅហ្វាយ​ខណ្ឌ ដែល​លោក​ដក​ចោល​កន្លង​មក។ លោក ហ៊ុន សែន ក៏​បាន​ប្រតិកម្ម​ចំពោះ​អ្នក​បើកបរ​បញ្ច្រាស់​ផ្លូវ​នៅ​ម្ដុំ​មុខ​ភូមិគ្រឹះ​របស់​លោក​ដែរ៖ «»។

ការ​ព្រមាន​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ នៅ​តាម​រោងចក្រ​ក្នុង​តំបន់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា។ លោក ហ៊ុន សែន ក៏​បាន​ប្ដេជ្ញា​ថា ឆ្នាំ​២០១៨ ជា​ឆ្នាំ​ដែល​រដ្ឋាភិបាល​ត្រូវ​ប្រយុទ្ធ​ជាមួយ​គ្រោះថ្នាក់​ចរាចរណ៍ និង​គ្រឿង​ញៀន។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា រដ្ឋាភិបាល​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ទំាង​អស់​ធ្វើ​ការ​កែ​សម្រួល​ចរាចរណ៍​នៅ​ម្ដុំ​វិមាន​ឯករាជ្យ​មាន​ភាព​លម្អៀង ដោយ​ថា គួរ​តែ​បញ្ជា​ឲ្យ​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​កែ​​សម្រួល​ចរាចរណ៍​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ជាពិសេស​នៅ​តំបន់​កក​ស្ទះ ទើប​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ។

លោក សុខ ពេញវុធ ជា​អភិបាល​ខណ្ឌ​ដូនពេញ ដែល​ពូកែ​ខាង​ដឹក​នាំ​កងកម្លាំង​ចុះ​បង្រ្កាប​អ្នក​តវ៉ា​រឿង​ជម្លោះ​ដីធ្លី ពិសេស​ពលរដ្ឋ​នៅ​តំបន់​បឹងកក់៕

No comments: