11 មករា 2018
VOA

រូបឯកសារ៖ លោក Li Keqiang នាយករដ្ឋមន្ត្រីចិន (ឆ្វេង) ពិភាក្សាជាមួយលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន (កណ្តាល) ខណៈដែលលោក និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅទីក្រុងអ៊ូឡង់បាទ័រ (Ulaanbaatar) ប្រទេសម៉ុងហ្គោលី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។
កិច្ចព្រមព្រៀងនេះរួមមានកិច្ចព្រមព្រៀងរវាងសារជីវកម្មវិនិយោគបរទេសនៅកម្ពុជា Overseas Cambodia Investment Corporation និងធនាគារអភិវឌ្ឍន៍ចិន China Development Bank សម្រាប់ការផ្តល់ប្រាក់កម្ចីធ្វើអាកាសយានដ្ឋានថ្មីនៅសៀមរាប និងកិច្ចព្រមព្រៀងមួយទៀតដើម្បីធ្វើផ្លូវ highway ល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលជាបណ្តុំវិនិយោគទុនរបស់ចិន។
វ៉ាស៊ីនតោន —
ប្រទេសកម្ពុជា និងប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយនិងកញ្ចប់វិនិយោគសរុបចំនួន១៩នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងពិធីចុះហត្ថលេខាពង្រឹងទំនាក់ទំនងរបស់ប្រទេសទាំងពីរ នៅពេលប្រទេសកម្ពុជាងាកចេញឆ្ងាយពីប្រទេសលោកខាងលិចដែលផ្តល់ជំនួយ។ ចិនជាប្រទេសផ្តល់ជំនួយច្រើនបំផុតដល់កម្ពុជា ហើយការគាំទ្ររបស់ចិនបានជួយពង្រឹងជំហរលោក ហ៊ុន សែន ក្នុងការប្រឈមនឹងការរិះគន់អំពីអ្វីដែលអ្នករិះគន់និយាយថា ជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងការ
បោះឆ្នោតនៅឆ្នាំនេះ។ កិច្ចព្រមព្រៀងទាំងនេះត្រូវបានចុះហត្ថលេខាក្រោយកិច្ចពិភាក្សារវាងលោក Li Keqiang នាយករដ្ឋមន្ត្រីចិន និងលោក ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា។ កិច្ចព្រមព្រៀងនេះរួមមានកិច្ចព្រមព្រៀងរវាងសារជីវកម្មវិនិយោគបរទេសនៅកម្ពុជា Overseas Cambodia Investment Corporation និងធនាគារអភិវឌ្ឍន៍ចិន China Development Bank សម្រាប់ការផ្តល់ប្រាក់កម្ចីធ្វើអាកាសយានដ្ឋានថ្មីនៅសៀមរាប និងកិច្ចព្រមព្រៀងមួយទៀតដើម្បីធ្វើផ្លូវ highway ល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលជាបណ្តុំវិនិយោគទុនរបស់ចិន។
ក្រុមហ៊ុន Royal Group របស់កម្ពុជា និងសាជីវកម្ម China Great Wall Industry Corporation បានព្រមព្រៀងចាប់ផ្តើមសេវាទូរគមនាគមន៍ប្រើផ្កាយរណបជាលើកដំបូងនៅកម្ពុជា។ កិច្ចព្រមព្រៀងផ្សេងទៀត រួមមានកម្ចីសម្រាប់អគ្គិសនី និងការគាំទ្រខាងកសិកម្ម។
លោក Li និងលោក ហ៊ុន សែន ក៏បានពិភាក្សាអំពីការជំរុញវិស័យទេសចរណ៍ចិនមកកម្ពុជា និងការនាំស្ករទៅប្រទេសចិនផងដែរ។ លោក Li បានប្រាប់លោក ហ៊ុន សែន ថា ចិនមានគម្រោងជំនួយមួយទៀតមានទឹកប្រាក់ជាង ១៨៤ លានដុល្លារ។ នេះបើតាមលោក អៀង សុផល្លែត ជំនួយការរបស់លោក ហ៊ុន សែន។ ក្រសួងការបរទេសកម្ពុជានិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងប្រទសទាំងពីរនឹងឡើងដល់៦ពាន់លានដុល្លារនៅឆ្នាំ ២០២០៕
No comments:
Post a Comment