ដោយ ហេង សកល
2018-01-04
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦។
Photo: RFA
គណបក្សប្រជាជនកម្ពុជា នឹងប្រារព្ធខួប៧មករា លើកទី៣៩ នៅមជ្ឈមណ្ឌលកោះពេជ្រ ដែលមន្ត្រីគណបក្សនេះអះអាងថា នឹងមានអ្នកចូលរួមជាង ៥ម៉ឺននាក់។ លោក ហ៊ុន សែន នឹងថ្លែងក្នុងពិធីនោះ ដោយប្រកាសពីជំហរនៃរដ្ឋាភិបាលរបស់ខ្លួនឆ្ពោះទៅរកការបោះឆ្នោតខាងមុខ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា ការប្រារព្ធខួបលើកទី៣៩ ថ្ងៃទី៧ ខែមករា ខាងមុខ គឺជាការចងចាំ និងជាការបញ្ជាក់ថា ថ្ងៃទី៧ មករា មិនអាចលុបចេញពីប្រវត្តិសាស្ត្របានទេ។ ទាក់ទងការខ្លឹមសារសុន្ទរកថារបស់លោក ហ៊ុន សែន ដែលនឹងលើកពីគោលជំហរនៃការធានាឲ្យមានការបោះឆ្នោតនៅពេលខាងមុខនេះ លោក សុខ ឥសាន បញ្ជាក់ថា ទោះគណបក្សប្រឆាំងត្រូវរំលាយចោល ប៉ុន្តែនៅមានគណបក្សនយោបាយផ្សេងទៀតចូលរួមការបោះឆ្នោតនៅពេលខាងមុខ៖ «»។
មុនពេលប្រារព្ធទិវា៧ មករា សាលាក្រុងភ្នំពេញ ចាប់ផ្ដើមដាក់តាំងផ្ទាំងបដាធំៗជាច្រើននៅតាមបណ្ដាមហាវិថីសំខាន់ៗ បរិវេណរមណីយដ្ឋានវត្តភ្នំ និងចងបដាកាត់ទទឹងផ្លូវ ដោយសរសេរសារមានអត្ថន័យជាប្រវត្តិសាស្ត្រនៃការរម្លឹក ចងចាំថ្ងៃ៧ មករា។ បដាខ្លះសរសេរថា "មានថ្ងៃ៧ មករា ទើបមានជីវិតមកដល់ពេលនេះ"។ បដាផ្សេងទៀតសរសេរថា "ប្រជាធិបតេយ្យ សេរីភាព និងសិទ្ធិមនុស្សត្រូវស្ថិតនៅក្រោមច្បាប់"។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី និយាយប្រាប់វិទ្យុក្នុងស្រុកថា ស្ថានភាពប្រទេសកម្ពុជា សព្វថ្ងៃ រដ្ឋាភិបាលមិនបានអនុវត្តពេញលេញដូចអ្វីដែលបានសរសេរនៅក្នុងបដានេះទេ៖ «»។
គណបក្សកាន់អំណាចតែងធ្វើប្រារព្ធខួប និងពិធីរបស់ខ្លួនបានយ៉ាងទូលំទូលាយ ប៉ុន្តែអង្គការសង្គមស៊ីវិល ឬអ្នករងគ្រោះដោយបញ្ហាដីធ្លី និងការបាញ់សម្លាប់ មិនអាចធ្វើពិធីរំលឹកការឈឺចាប់របស់ខ្លួនឲ្យបាននៅទីសាធារណៈនោះទេ។ ករណីជាក់ស្ដែង ពលរដ្ឋ និងសង្គមស៊ីវិលដែលរងគ្រោះដោយករណីហិង្សានៅផ្លូវវ៉េងស្រេង និងនៅមុខរោងចក្រយ៉ាកជីន បានត្រឹមរំលឹកការឈឺចាប់របស់ខ្លួននៅតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ប៉ុណ្ណោះ។
គណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក គ្រោងធ្វើបាតុកម្មអហិង្សាដ៏ធំមួយប្រឆាំងថ្ងៃ ៧ មករា នៅសប្ដាហ៍ក្រោយ។
គណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុងឡុងប៊ិច នឹងធ្វើមហាបាតុកម្មអហិង្សា នៅអគារអាណាហែម (1321 E Anaheim) នៅថ្ងៃសៅរ៍ ទី៦ ខែមករា ខាងមុខ ដើម្បីប្រឆាំងនឹងថ្ងៃ ៧ មករា។ គណបក្សប្រឆាំងមិនទទួលស្គាល់ថ្ងៃ ៧ មករា ដោយចាត់ទុកថា ជាថ្ងៃដែលបរទេសឈ្លានពានមកលើទឹកដីកម្ពុជា។
ថ្មីៗព័ត៌មានបណ្ដាញសង្គមឲ្យដឹងថា អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ទីក្រុងឡុងប៊ិច ត្រូវបានដកស្លាកសញ្ញា និងទង់គណបក្សប្រជាជនកម្ពុជា ចេញដោយមិនដឹងមូលហេតុ៕
1 comment:
Dear Compatriots,
This brainless Hun Sen is simply a tool for the evil Yuon Vietnam to use to swallow Cambodia.
Khmer people, if they really love Cambodia, must step up their efforts and courage protesting Ah Kwack Hun Sen's unconstitutional acts such as the dissolution of the CNRP.
Seven days before the 2018 election, Khmer people need to mount a nationwide peaceful protestation condemning the dissolution of the CNRP and demand the release of all political prisoners. The newly created party law must be cancelled too.
Notice that we must make the demonstration until the day of the election so that the Yuon's slave party CPP could not self proclaim itself as the winner of the election. This is very important.
If Khmer people don't help themselves first, nobody will help them.
Therefore, we must prepare to use our constitutional right to make the peaceful demonstration 7 DAYS before the election.
Bun Thoeun
Post a Comment