Tuesday, 20 February 2018

សង្គម​ស៊ីវិល​និង​ក្រុម​យុវជន​បារម្ភ​ពី​ការ​លក់​ដី​ក្នុង​ដែន​នេសាទ​នៅ​កំពង់ឆ្នាំង​ឲ្យ​សមាគម​វៀតណាម


ដោយ តាំង សារ៉ាដា
2018-02-20 

ផ្ទះ​បណ្ដែត​ទឹក​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម នៅ​តំបន់​ផ្សារក្រោម ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៧។
ផ្ទះ​បណ្ដែត​ទឹក​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម នៅ​តំបន់​ផ្សារក្រោម ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៧។

Photo: RFA



សង្គម​ស៊ីវិល និង​ក្រុម​យុវជន​បារម្ភ​ថា ការ​លក់​ដី​ក្នុង​ដែន​នេសាទ​ឲ្យ​សមាគម​វៀតណាម ៧២​ហិកតារ​ក្នុង​ខែត្រ​កំពង់ឆ្នាំង នឹង​បង្ក​គ្រោះថ្នាក់​ដល់​បរិស្ថាន​ទន្លេសាប និង​ប្រយោជន៍​ពលរដ្ឋ។

អាជ្ញាធរ​ខែត្រ​កំពង់ឆ្នាំង មាន​ផែនការ​រៀបចំ​ដី​ឲ្យ​ជនជាតិ​វៀតណាម ដែល​រស់​នៅ​លើ​ទឹក​ក្នុង​ខែត្រ​នេះ​ឲ្យ​មក​តាំង​ទី​លំនៅ​លើ​គោក​វិញ ខណៈ​ដែល​សមាគម​វៀតណាម ក្នុង​ប្រទេស​កម្ពុជា បាន​ទិញ​ដី​ព្រៃ​លិច​ទឹក​ក្នុង​បឹង​ទន្លេសាប​ដដែល​មួយ​ផ្នែក​ដើម្បី​សម្បទាន​ឲ្យ​ជនអន្តោប្រវេសន៍​របស់​ខ្លួន។



​ក្រុម​យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល​សម្ដែង​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​លក់​ដី​ក្នុង​ដែន​នេសាទ​លើ​ផ្ទៃ​បឹង​ទន្លេសាប ៧២​ហិកតារ ឲ្យ​សមាគម​វៀតណាម នៅ​កម្ពុជា ឋិត​ក្នុង​ភូមិ​បូកកោះ និង​ភូមិ​ត្រពាំងអញ្ចាញ ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ ខែត្រ​កំពង់ឆ្នាំង ដែល​ពួកគេ​ចាត់​ទុក​ថា នឹង​បង្ក​ប៉ះពាល់​ផ្ទៃ​បឹង​ទន្លេ​ទន្លេសាប បរិស្ថាន​ធម្មជាតិ និង​ជីវចម្រុះ។

​ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យក្មេង លោក ហង្ស វិទូ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ថា ប្រសិនបើ​អាជ្ញាធរ​ខែត្រ​កំពង់ឆ្នាំង លក់​ដី​ដែន​នេសាទ​នៅ​លើ​ផ្ទៃ​បឹង​ទន្លេសាប​ឲ្យ​សមាគម​វៀតណាម មែន​នោះ នឹង​បង្ក​ជា​គុណវិបត្តិ​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ទន្លេសាប ដែល​ជា​ជម្រក​ត្រី និង​ជា​ទី​កន្លែង​ចិញ្ចឹម​ជីវិត​របស់​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​នោះ។ លោក​ថា អាជ្ញាធរ​ខែត្រ​កំពង់ឆ្នាំង និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​គិតគូរ​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់លាស់ ចៀសវាង​ប៉ះពាល់​ផលប្រយោជន៍​ពលរដ្ឋ និង​មុខ​របរ​ចិញ្ចឹម​ជីវិត​ប្រជា​នេសាទ​ដោយ​ផ្ទាល់ និង​ប្រយោល។

លោក​គិត​ថា  តំបន់​ព្រៃ​លិច​ទឹក​ក្នុង​បឹង​ទន្លេសាប​គួរ​តែ​អភិរក្ស​ជា​សម្បត្តិ​សាធារណៈ​ឲ្យ​ត្រឹមត្រូវ ព្រោះ​ជា​ទីតាំង​សម្រាប់​ត្រី​ពង​កូន និង​ចិញ្ចឹម​ជីវិត៖ «រដ្ឋាភិបាល​លោក​មេត្តា​គិតគូរ​ឲ្យ​បាន​ច្បាស់លាស់ សមាគម​វៀតណាម ក៏ដោយ យើង​មើល​ឃើញ​ថា មាន​ភាព​ធូរ​រលុង ក៏​ដូចជា​ចាត់​វិធានការ​ច្បាស់លាស់​ទេ ដូចជា​ធ្វើ​កំណែ​ទម្រង់ និង​ចាត់​វិធានការ​លើ​ការ​ផ្ដល់​ដី​សម្បទាន​ប៉ះពាល់​ដល់​ប្រយោជន៍​ពលរដ្ឋ និង​រដ្ឋ​រយៈពេល​វែង និង​ខ្លី។ ពេល​ខ្លះ​ប៉ះពាល់​ធនធាន​ធម្មជាតិ។ ករណី​នៅ​កំពង់ឆ្នាំង ធ្វើ​ឲ្យ​ខូច​ប្រភព​ទឹក ធ្វើ​ឲ្យ​ខូច​បរិស្ថាន និង​ជីវចម្រុះ​ប៉ះពាល់​ខ្លាំង»។

កាល​ពី​ថ្ងៃ​ទី​១៨ កុម្ភៈ កាសែត​ក្នុង​ស្រុក​ចុះ​ផ្សាយ​ថា សមាគម​វៀតណាម នៅ​កម្ពុជា បាន​ទិញ​ដី​ព្រៃ​លិច​ទឹក ឬ​ដែន​នេសាទ​ជលផល​ក្នុង​បឹង​ទន្លេសាប​ជាង ៧០​ហិកតារ (៧២) ក្នុង​ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ ខែត្រ​កំពង់ឆ្នាំង បំណង​រៀបចំ​ឲ្យ​ជនជាតិ​វៀតណាម ដែល​កំពុង​រស់​នៅ​លើ​ទឹក​មាន​លទ្ធភាព​តាំង​ទីលំនៅ​កន្លែង​នោះ​បាន ដោយ​មាន​ការ​ឯកភាព​ពី​អាជ្ញាធរ​ខែត្រ​កំពង់ឆ្នាំង​ផង។ នៅ​ខែត្រ​កំពង់ឆ្នាំង មាន​ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​លើ​ទឹក​ប្រមាណ ២.៤០០​គ្រួសារ (២.៣៩៧) ក្នុង​នោះ​មាន​ផ្ទះ​បណ្ដែត​ទឹក​ជាង ១​ពាន់​ខ្នង។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​សាលា​ខែត្រ​កំពង់ឆ្នាំង លោក ម៉ម ឈឿម ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ តែ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។ រី​ឯ​មេ​ឃុំ​ស្វាយជ្រំ លោក យី ផួន ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខែត្រ​កំពង់ឆ្នាំង លោក សំ ចន្ទគា ពន្យល់​ថា នៅ​តំបន់​ព្រៃ​លិច​ទឹក​ក្នុង​បឹង​ទន្លេ​សាប​ត្រូវ​ចាត់​ចូល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ហេតុ​នេះ​ការ​លក់​ដូរ​ណា​មួយ​អាច​ធ្វើ​បាន រដ្ឋ​ត្រូវ​អនុប្រយោគ ឬ​បម្លែង​ជា​ដី​ឯកជន​របស់​រដ្ឋ​ជា​មុន​សិន។ លោក​យល់​ថា ដី​ព្រៃ​លិច​ទឹក​គឺ​ជា​ទីតាំង​ដែល​ប្រជា​នេសាទ​ចិញ្ចឹម​ជីវិត និង​ជា​តំបន់​ដែល​ត្រី​ក្នុង​បឹង​ទន្លេសាប​រស់​នៅ និង​ពង​កូន ហេតុ​នេះ​អាជ្ញាធរ​ខែត្រ​កំពង់ឆ្នាំង ពុំ​អាច​ធ្វើ​អនុប្រយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ​បាន​ទេ។

លោក​ថា ជនបរទេស​ដែល​ពុំ​មែន​ជា​ជនជាតិ​ខ្មែរ គ្មាន​សិទ្ធិ​គ្រប់គ្រង​អចលនវត្ថុ​ក្នុង​ប្រទេស​កម្ពុជា​ទេ ហេតុ​នេះ​ការ​លក់​ដី​នៅ​តំបន់​ណា​មួយ​ឲ្យ​ជនបរទេស​គឺ​ជា​ទង្វើ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ៖ «បើ​សិន​ខាង​ជំនាញ​រក​ឃើញ​ថា កន្លែង​នោះ​នៅ​បម្រើ​ប្រយោជន៍​សាធារណៈ​នៅ​ឡើយ ជំនាញ​លោក​មាន​សិទ្ធិ​ក្នុង​ការ​ជំទាស់ មិន​ឲ្យ​ដក​ហូត​ដី​សាធារណៈ​ឲ្យ​ឯកជន​បាន។ យោង​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ភូមិបាល​ជនបរទេស​ពុំ​មែន​ជា​ជនជាតិ​ខ្មែរ គ្មាន​សិទ្ធិ​គ្រប់គ្រង​អចលនវត្ថុ​ក្នុង​ប្រទេស​កម្ពុជា​ទេ»។

​កាសែត​ក្នុង​ស្រុក​ចុះ​ផ្សាយ​បញ្ជាក់​ទៀត​ថា ផ្ទៃដី​ព្រៃ​លិច​ទឹក​ដែល​សមាគម​វៀតណាម ទិញ​នោះ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​ជលផល​ខែត្រ​កំពង់ឆ្នាំង ហើយ​អាជ្ញាធរ​ខែត្រ​នេះ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​សម្រេច​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន  តែ​មក​ទល់​ពេល​នេះ​ពុំ​ទាន់​ឃើញ​មាន​ការ​អនុញ្ញាត និង​ធ្វើ​អនុប្រយោគ​ដី​នៅ​តំបន់​នោះ​នៅ​ឡើយ​ទេ។ យ៉ាង​ណា​អ្នក​ឃ្លាំ​មើល​បរិស្ថាន និង​ក្រុម​យុវជន​រក​ឃើញ​ថា ប្រសិនបើ​របប​ក្រុង​ភ្នំពេញ លក់​ដី​នៅ​តំបន់​នោះ​ឲ្យ​សមាគម​វៀតណាម មែន​នោះ វា​នឹង​បង្ក​គ្រោះថ្នាក់​ធំ​ដល់​អធិបតេយ្យភាព​ជាតិ បរិស្ថាន និង​ជីវភាព​រស់​នៅ​របស់​ប្រជាជន​នៅ​តំបន់​បឹង​ទន្លេសាប៕

1 comment:

Anonymous said...

Why Ah Roleuy Hun Sen is so blind to Yuons who have been living on the rivers, on the lakes, pooped, peed, and spread Teuk Ktis (sperm) Yuon to Khmer people to drink???

Ah Chor Kbot Cheat Hun Sen must be hanged !! This is just one of the problems that Ah Chor Phnek Muoy Hun Sen has committed. There are countless of problems....