ដោយ ទីន ហ្សាការីយ៉ា
2018-02-25

ប្អូនប្រុសលោក កែម ឡី គឺលោក កែម រិទ្ធិសិត នៅក្នុងបរិវេណវត្តពោធិយារាម ហៅវត្តចាស់ កាលពី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។
RFA/Brach Chev
ប្អូនបង្កើតរបស់លោកបណ្ឌិត កែម ឡី គឺ លោក កែម រិទ្ធិសិត ប្រកាសនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី២៤ កុម្ភៈ ថា លោក នឹងបង្កើតគណបក្សនយោបាយថ្មីមួយ ដាក់ឈ្មោះថា គណបក្ស កែម ឡី ដើម្បីចូលរួមការបោះឆ្នោតនីតិកាលទី៦ នៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
លោក កែម រិទ្ធិសិត អះអាងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះថា លោក បង្កើតគណបក្សថ្មីនេះ ដើម្បីទប់ស្កាត់ក្រុមជ្រុលនិយមមួយចំនួន តែងតែយកឈ្មោះ លោក បណ្ឌិត កែម ឡី ដែលជាបងប្រុសរបស់លោក ទៅធ្វើជាឧបករណ៍កេងចំណេញផ្នែកនយោបាយ ដើម្បីបម្រើមហិច្ឆតារបស់ពួកគេជារៀងរាល់ថ្ងៃ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន សរសេរនៅក្នុងតេឡេក្រាម (Telegram) ស្វាគមន៍ភ្លាមៗ ចំពោះការបង្កើតរបស់ប្អូនប្រុសលោកបណ្ឌិត កែម ឡី នូវគណបក្សនយោបាយថ្មីនេះ។ លោកបញ្ជាក់ថា ការបង្កើតគណបក្សនេះ ទោះជាដាក់ឈ្មោះអ្វីក៏ដោយ លោកស្វាគមន៍ចំពោះការបង្កើតគណបក្សថ្មីនេះ។
ទោះបីជាយ៉ាងនេះក្ដី ភរិយាលោក បណ្ឌិត កែម ឡី មានប្រសាសន៍ពីប្រទេសអូស្ត្រាលីមកថា អ្នកស្រី មិនទទួលស្គាល់ការបង្កើតគណបក្សដោយប្រើប្រាស់ឈ្មោះស្វាមីរបស់អ្នកស្រី ជាឈ្មោះគណបក្សនយោបាយនេះទេ។ អ្នកស្រីអះអាងថា អ្នកស្រីឈឺចាប់ណាស់ នៅពេលឃាតកបាញ់សម្លាប់ស្វាមីរបស់អ្នកស្រី នៅក្នុងរបបក្រុងភ្នំពេញ។
បន្ថែមពីនេះទៀត ការបង្កើតគណបក្សឈ្មោះលោក បណ្ឌិត កែម ឡីនេះ ជាការផ្ទុយទៅនិងច្បាប់ស្ដីពីគណបក្សនយោបាយ។ មន្ត្រីឃ្លាំមើលការបោះឆ្នោតអង្គការខុមហ្វ្រែល (Comfrel) កន សាវាង្ស សរសេរនៅក្នុងមតិ (Comment) នៅលើហ្វេសប៊ុក (Facebook) របស់លោកដោយចោទជាសំណួរថា តើការបង្កើតគណបក្សដាក់ឈ្មោះឯកត្តបុគ្គលនេះ គិតថា ទៅរួចទេ? តើមានមើលច្បាប់គណបក្សនយោបាយទេ?
ម្យ៉ាងទៀត ខ្លឹមសារនេះយល់ច្រឡំទាំងស្រុងព្រោះទស្សនៈរបស់លោកបណ្ឌិត កែម ឡី មិនមែនជាកម្មសិទ្ធិបុគ្គលណាមួយទេ គាត់បានដើរបង្រៀនគ្រប់គ្នា អ្នកណាក៏អាចយកទ្រឹស្ដីរបស់គាត់ប្រើបានដែរ វាប្រៀបបានទៅនឹងបណ្ឌិតលើពិភពលោករៀនសូត្រដូច្នេះដែរ តែគេអាចរក្សាឈ្មោះថា ទស្សនៈបណ្ឌិត ក ឬខ។
មាត្រា ១១ថ្មី ដែលតំណាងរាស្ត្របក្សកាន់អំណាចបានធ្វើវិសោធនកម្មដ៏ចម្រូងចម្រាស់នោះ ត្រង់កថាខណ្ឌទី២ ចែងថា ឈ្មោះរបស់គណបក្សនយោបាយ មិនត្រូវធ្វើឡើងដោយគ្រាន់តែកែសម្រួលបន្តិចបន្តួចនៅលើឈ្មោះគណបក្សនយោបាយនានា ឬយកឈ្មោះរូបវ័ន្តបុគ្គលមកដាក់ឡើយ៕
2 comments:
ley's brother either feels very genuinely and strongly to form another political party or he is a pawn of cpp just to make cambodia look and sound democratic.
I don't have any credible evidence to support my argument but let me say this 'either way you do it at your own peril'
If your party does it with honest intention for democracy in Cambodia and forge ahead and does well at the polls and your party presents clear and danger to cpp, you will be nipped at the butt with their dirty tricks,like CNRP.
Or if you are their pawn, you will be used for their advantages and when you are no longer have any use for them you will be a goner. The clear example is Ngek Bun chay now in jail.
Kem Ley's brother must not destroy Kem Ley's legacies.
If you are stupid, you should stay on the sidelines. Don't let the Yuon's slave Hun Sen ruin the Kem family.
Post a Comment